ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថយមួយជំហាន! លោក​ត្រាំ ប្រកាសផ្អាកការវា.យ​.ប្រ.ហារលើអ៉ីរ៉ង់​តាមសំណើរបស់មេដឹកនាំតំបន់ឈូងសមុទ្រពែរ្ស

2 ម៉ោង មុន

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ដែល​មុន​នេះ ​ប្រកាស​ពី​ការ​បន្ត​វាយ​កម្ទេច​អ៉ី​រ៉​ង់​ជា​ថ្មី​ នា​ថ្ងៃ​ទី​១៩​ ឧសភា ​នោះ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៨​…

សង្គ្រាម​អ៉ី​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក ​លោក​ដូ​ណា​ល់​ត្រាំ ដែល​មុន​នេះ ​ប្រកាស​ពី​ការ​បន្ត​វាយ​កម្ទេច​អ៉ី​រ៉​ង់​ជា​ថ្មី​ នា​ថ្ងៃ​ទី​១៩​ ឧសភា ​នោះ បាន​ប្រកាស​នា​ថ្ងៃ​ទី​១៨​ ឧសភា​ ពី​ការ​ផ្អាក​ការ​វាយប្រហារ​នោះ​វិញ តាម​សំណើ​របស់​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែ​រ្ស៍​ ។ លោក​ក៏​អះ​អាង​ដែរ​ថា ការ​ចរចា​កំពុង​បន្ត​យ៉ាង​សកម្ម​ទៀត​ ។

ទោះបី​យ៉ាងណា​ ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​ TRUTH SOCIAL លោក​ត្រាំ​អះអាង​ថា អា​មេ​
រិ​ក​​នៅ​តែ​ត្រៀម​ជា​និច្ច ធ្វើការ​វាយប្រហារ​ទាំងស្រុង ​និង​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​អ៉ី​រ៉​ង់​គ្រប់ពេល ប្រសិនបើ​កិច្ចព្រមព្រៀង​មួយ​ដែល​អាច​ទទួលយក​បាន មិន​ត្រូវ​បាន​រក​ឃើញ​ជាមួយ​អ៉ីរ៉​ង់​ទេ​នោះ​។ លោក​បញ្ជាក់​ថា សំណើ​ផ្អាក​ប្រតិបត្តិការ​យោធា ដែល​លោក​មិន​បាន​និយាយ​រហូត​មក​ទល់​ពេល​នេះ មក​ពី​មេដឹកនាំ​កា​តា អា​រ៉ា​ប៊ី​សា​អូឌីត​និង​អេ​មី​រ៉ាត់​អា​រ៉ាប់​រួម ដោយ​មេដឹកនាំ​ប្រទេស​ទាំងនេះ​យល់​ថា កិច្ចព្រមព្រៀង​មួយ​នឹង​អាច​សម្រេច​បាន​។ លោក​ត្រាំ​បន្ត​ថា​កិច្ចព្រមព្រៀង​នោះ​ត្រូវ​ធានា​ថា អ៉ី​រ៉​ង់​មិន​អាច​បំពាក់អាវុធ​នុយក្លេអ៊ែរ​ ។

នា​ថ្ងៃ​ទី​១៧​ ឧសភា​ លោក​ត្រាំ​គំរាម​ថា អ៉ី​រ៉​ង់​នឹង​គ្មាន​សល់​អ្វី​ឡើយ ប្រសិនបើ​ប្រទេស​នេះ​មិន​ព្រម​ធ្វើ​ឲ្យ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ដោយ​ឆាប់រហ័ស​ជាមួយ​សហរដ្ឋអាមេរិក​ទេ​នោះ​។ លោក​បាន​ព្រមាន​ទៀត​ថា សម្រាប់​អ៉ី​រ៉​ង់​ពេលវេលា​ត្រូវ​បាន​តម្រូវ​។ អ៉ី​រ៉​ង់​ត្រូវធ្វើ​សកម្ម​ភាពល្អ​ប្រសើរ​ដោយ​ឆាប់រហ័ស បើ​មិន​ដូច្នេះ​ទេ​នឹង​មិន​នៅ​សល់​អ្វី​ឡើយ​សម្រាប់​ខ្លួន​។

មុន​សារ​ថ្មី​នេះ​របស់​លោក​ត្រាំ​អ៉ី​រ៉​ង់​និយាយ​ថា ត្រៀមខ្លួន​ពេញលេញ​រួច​ហើយ​សម្រាប់​គ្រប់​យថាភាព ក្រោយ​ការ​គំរាម​ថ្មី​របស់​លោក​ត្រាំ​។ ក្រសួងការបរទេស​អ៉ី​រ៉​ង់​និយាយ​ថា ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​បន្ត​ធ្វើ​ជាមួយ​ក្រុង​វ៉ា​ស៊ីន​តោន តាម​រយៈ​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន​។ អ៉ី​រ៉​ង់​នៅ​តែ​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៨​ ឧសភា ការ​ទាមទារ​របស់​ខ្លួន​ពិសេស​ការ​បញ្ឈប់​បង្កក​ទ្រព្យសម្បត្តិ​របស់​ខ្លួន​នៅ​បរទេស និង​លុប​ចោល​បណ្ដា​ទណ្ឌកម្ម​អន្តជាតិ​ដែល​ធ្វើ​ឲ្យ​ស្ទះដង្ហើម​សេដ្ឋកិច្ច​របស់​ខ្លួន​ ។

អ៉ី​រ៉​ង់​កាលពី​ថ្ងៃ​ទី​១៧​ ឧសភា បាន​ធ្វើការ​ព្រមាន​មួយ​ដល់​អា​មេ​រិ​ក ដោយ​អ្នកនាំពាក្យ​ម្នាក់​របស់​កងទ័ព​អ៉ី​រ៉​ង់​លោក​អា​បុល​ហ្វា​ស៊ី​សេ​កា​ជី​បាន​ព្រមាន​ថា ប្រធានាធិបតី​អា​មេ​រិ​ក​ត្រូវ​តែ​ដឹង​ថា បើ​អ៉ី​រ៉​ង់​រង​ការ​ឈ្លានពាន​ជា​ថ្មី នោះ​បណ្ដា​ធនធាន​និង​កងទ័ព​អា​មេ​រិ​ក នឹង​ជួប​ប្រទះ​សេណា​រី​យ៉ូ​នឹក​ស្មាន​មិន​ដល់ ដែល​នោះ​ជា​ការ​វាយលុក ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​។ ចំណែក​អនុប្រធាន​សភា​អ៉ីរ៉​ង់​លោក​ហា​មី​ត​ឌ្រឺ​ហ្សា​ហា​ជិ​បា​បៃ​អ៉ី​ថ្លែង​ថា ប្រសិនបើ​បណ្ដា​ទីតាំង​ប្រេង​អ៉ី​រ៉​ង់​រង​ការ​វាយប្រហារ នោះ​អ៉ី​រ៉​ង់​នឹង​វាយប្រហារ បណ្ដា​ទីតាំង​ប្រេង​ក្នុង​តំបន់​ទាំងមូល​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ