រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពអាកាសធាតុ ៖ ចាប់ពីថ្ងៃទី១៩-២១ ឧសភា កម្ពុជានឹងមានភ្លៀងធ្លាក់លាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់ទូទាំងប្រទេស ។
ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនាព្រឹកថ្ងៃ១៩ ខែឧសភា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា របបខ្យល់មូសុងនិរតី បោកបក់មកលើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា ។
ក្រសួងធនធានទឹក បានបញ្ជាក់ថា ស្ថានភាពបែបនេះនឹងធ្វើឱ្យមានភ្លៀងធ្លាក់ អាចដល់៤៥% ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ ។ ចំណែកឯតំបន់សមុទ្រអាចនឹងមានរលកម្ពស់ពី០,៥០ម៉ែត្រ ទៅ១,០០ម៉ែត្រ ៕


ចែករំលែកព័តមាននេះ