ខេត្តបន្ទាយមានជ័យ ៖ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២ ០២៦ មានប្រជាពលរដ្ឋម្មាក់ឈ្មោះ ព្រឹក ប៊ុនឆេ ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទា យមានជ័យ បានប្រទះឃើញសាកសពមនុស្សម្នាក់ដេកស្លាប់នៅវាលស្រែ ខាងជើងភូមិចំងាយប្រមាណកន្លះគីឡូម៉ែត្រស្ថិតពីភូមិ ហើយក៏បានទូរស័ព្ទរាយការណ៍ផ្តល់ព័ត៌មានជូនទៅសមត្តកិច្ចមូលដ្ឋាន និងជំរាបក្រុមគ្រួសារជនរងគ្រោះភ្លាមដែរ ៗ ។
សពបុរសនោះឈ្មោះ សែម សុឃា ភេទប្រុស អាយុ៣៩ ឆ្នាំ រស់នៅភូមិគុត្តសត ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ តាមការបំភ្លឺពីឈ្មោះ ង៉ុក គឹមហេង ជាភរិយានៃសពបានឲ្យដឹងថា កាលពីវេលាម៉ោងប្រមាណជិត១០យប់ថ្ងៃ ទី១៦ ខែឧសភា ឆ្នាំ២០២៦ គាត់បានចូលដេកដោយលង់លក់មិនដឹងថាប្តីចេញទៅរកត្រីទេ ខណៈគាត់ក្រោកពីម៉ោង២រំលងអាធ្រាត្រទៅលក់ត្រី នៅផ្សារក្រុងប៉ោយប៉ែត ជារៀងរាល់ថ្ងៃ ។
ស្ត្រីជាភរិយាសពបន្តថា ពេលខ្លះប្តីគាត់ដេកយាមស្រះត្រីនៅក្រោ យផ្ទះ ពេលខ្លះគាត់ដើររកត្រីដោយឧបករណ៍ឆក់ម្តងម្កាល បង ប្អូនកូនចៅរួមទាំងប្រពន្ធផង បានហាមគាត់រិចបបូរមាត់ហើយ កុំឲ្យទៅឆក់ត្រី ទីបំផុតគាត់មិនបានចាប់អារម្មណ៍នៅពេលបាត់ប្តី១យប់ទៅណានោះទេ លុះដល់ពេលថ្ងៃរសៀល ទើបបងប្អូនប្រាប់ថា ប្តីទៅរកត្រីត្រូវឧបករណ៍ឆក់ត្រីឆក់ស្លាប់បាត់នៅវាល ស្រែ ។
បងស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ សែម សុឃុន អាយុ៤៤ ឆ្នាំ តែងតែណែនាំប្អូនរាល់ថ្ងៃ កុំឲ្យរកស៊ីដើរឆក់ត្រីទៀត គឺវាខុសនឹងច្បាប់រដ្ឋ តែចម្លើយប្អូនតបមកវិញថា រកម្តងម្កាលទេបង ។
ក្រោយកើតហេតុសមត្តកិច្ចគ្រប់ជំនាញបានចុះទៅពិនិត្យ ដោយមានការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្តផងដែរ ហើយគណកម្មការធ្វើកោសលវិច្ច័យបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចរន្តអគ្គីសនី “ឧបករណ៍ឆក់ត្រី”ឆក់ខ្លួនឯងប្រាកដមែន ។
សពត្រូវបានសមត្តកិច្ចប្រគល់ជូនប្រពន្ធ និងក្រុមគ្រួសារទៅធ្វើ បុណ្យតាមប្រពៃណី ៕

ចែករំលែកព័តមាននេះ