ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងឈូសឆាយដីព្រៃខ្ទេចខ្ទីយកធ្វើជាកម្មសិទ្ធិ

3 អាទិត្យ មុន
  • រតនគិរី

ខេត្តរតនគិរី ​៖​ ដី​ព្រៃ​រាប់រយ​ហិ​កតា​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​គ្រឿ​ង​ចក្រ​ចំនួន​ពីរ​ដែល​កំពុងធ្វើការ​ឈូស​ឆាយ​ផ្តួលរំលំ​ដើមឈើ​ធំ​ៗ​ដេក​ដួល​រដូករណែល​លើ​ផ្ទៃដី​ដែល​ឈូស​ឆាយ​រួច​ជា​អន្លើរ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ដោយ​ពុំ​មាន​សមត្ថកិច្ច​ ឬ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​នោះ​ទេ​ ។ ការ​ប្រទះ​ឃើញ​មាន​គ្រឿងចក្រ​ធ្វើការ​ឈូស​ឆាយ​នោះ​ដែរ​ គឺ​នៅ​ថ្ងៃ​ទី​ ១៤ ខែឧសភា ឆ្នាំ​ ២០២៦ ​នៅ​ត្រង់​ចំណុច អូរ​ខ្លែង​ពណ៌ ស្ថិត​ក្នុងភូមិ កាំ​បាក់ ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី​ ។

ក្រោយ​ពី​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​មាន​គ្រឿងចក្រ​ដែលឈូស​ឆាយដី​ព្រៃ​នោះ​រួច​មក​ទំនងជា​គេ ​(​ម្ចាស់​ចម្ការ​)​ ខ្លាច​ប្រជាពលរដ្ឋ​រាយការណ៍​ដល់​សមត្ថកិច្ច​ និង​មន្ត្រី​ជំនាញ​ធ្វើ​អន្តរាគមន៍​ទើប​គេ​បញ្ជា​ឱ្យ​គ្រឿងចក្រ​ទាំងនោះ​បើកបរ​ចេញ​ទៅ​ចត​លើ​ដីចម្ការអ្នក​ផ្សេង​នៅ​ក្បែ​នោះ​ ជាបណ្តោះអាសន្ន គឺទៅពួនសិន ។

ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​បង្ហើប​ថា​ ដី​ព្រៃ​ដែល​មាន​គ្រឿងចក្រ​ធ្វើការ​ឈូស​ឆាយ​នោះ​ស្ទើរ​ពេញ​មួយ​រដូវប្រាំង​ទៅ​ហើយ ហើយ​ម្ចាស់​ដីឈ្មោះ វ​ណ្ណា ជា​​មន្ត្រីប៉េអឹមស្រុក​កូន​មុំ ខេត្តរតនគិរី ដែល​កំពុង​កាប់​រាន​ដី​ព្រៃ យក​ធ្វើ​ជា​កម្មសិទ្ធិ​រាប់​សិប​ហិ​កតា​ឯ​ណោះ ។ ទោះជាយ៉ាងណា មិនអាចសុំការបំភ្លឺពីលោកវណ្ណា បានទេ ម្សិលមិញនេះ ព្រោះទូរស័ព្ទក្រៅតំបន់សេវារហូត ៕

ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព