ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលេងសើចជាមួយក្រដាសប្រាក់រៀល​ សូមមានការប្រុងប្រយ័ត្ន ! ធនាគារជាតិព្រមាន

1 នាទី មុន

ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​ជា​ចំហរ​នា​ពេល​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​នឹង​បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​រូប​ក្រដាស​ប្រាស់​រៀល ដែល​ជា​រូបិយ​វត្ថុ​ជាតិខ្មែរ ទៅ​ក្នុង​កម្មវត្ថុ​រចនា​ក្រាហ្វិក ឬ​បំប្លែង​រូបភាព សម្រាប់​គោលបំណង​ផ្សេង​ៗ​ដោយ​សង្កត់ធ្ងន់​ថា សកម្មភាព​នេះ​ប្រយ័ត្ន​មានទោស ។ ប្រភព​ដដែល​បាន​បន្ត​ថា…

ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រកាស​ជា​ចំហរ​នា​ពេល​ថ្មី​ៗ​នេះ ពាក់ព័ន្ធ​នឹង​បុគ្គល​មួយ​ចំនួន​បាន​ប្រើប្រាស់​រូប​ក្រដាស​ប្រាស់​រៀល ដែល​ជា​រូបិយ​វត្ថុ​ជាតិខ្មែរ ទៅ​ក្នុង​កម្មវត្ថុ​រចនា​ក្រាហ្វិក ឬ​បំប្លែង​រូបភាព សម្រាប់​គោលបំណង​ផ្សេង​ៗ​ដោយ​សង្កត់ធ្ងន់​ថា សកម្មភាព​នេះ​ប្រយ័ត្ន​មានទោស ។

ប្រភព​ដដែល​បាន​បន្ត​ថា យោង​តាម​មាត្រា​៥៣ នៃ​ច្បាប់​ស្តី​ពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា ក្រដាសប្រាក់ គឺជា​ទម្រង់​មួយ​នៃ​ទ្រព្យសម្បត្តិ ហើយ​បុគ្គល​ដែល​កាន់​មាន​កាតព្វកិច្ច​ក្នុង​ការ​ថែរក្សា​ឱ្យ​បាន​ល្អ ដើម្បី​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ ហើយ​ការ​ខូចខាត​ទ្រង់ទ្រាយ ឬ​បាត់​លក្ខណៈ​ដើម នៃ​ក្រដាស​អាច​ធ្វើ​ឱ្យ​ក្រដាសប្រាក់​នេះ​បាត់​តម្លៃ ឬ​ត្រូវ​បាន​ដកហូត​ចេញពី​ចរាចរណ៍ ។

ប្រភព​ដដែល​បាន​បន្ត​ថា បើ​យាង​តាម​មាត្រា​៦៥ ចែង​ថា អ្នក​ក្លែង​ក្រដាសប្រាក់​ដែល​ជា​រូបិយ​វត្ថុ​មាន​តម្លៃ​នីត្យានុកូល នៅ​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឬ​នៅ​លើ​ដែនដី​នៃ​រដ្ឋ​ដទៃ​ទៀត​នឹង​ត្រូវ​បាន​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​២០​ឆ្នាំ ដល់​អស់​មួយ​ជីវិត ។

ធនាគារជាតិ​នៃ​កម្ពុជា​បាន​ប្រកាស​ថា សកម្មភាព​បែប​នេះ​បង្ក​ផល​ប៉ះពាល់ អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​តម្លៃ​ជាតិ ។

ប្រភព​ដដែល​បាន​អះអាង​ថា តាម​រយៈ​និមិត្តសញ្ញា និង​រូបភាព​នានា​នៅ​លើ​ក្រដាសប្រាក់ រូបិយ​វត្ថុ​ជាតិ​ឆ្លុះ​បញ្ចាំង​អំពី​ឯកភាព​ជាតិ កេរ្តិ៍​ដំណែល​ប្រវត្តិសាស្ត្រ វប្បធម៌ និង​មោទនភាព​ជាតិ ។

ប្រភព​ដដែល​បាន​សង្កត់ធ្ងន់​ថា ការ​បំប្លែង​រូបភាព​លើ​ក្រដាសប្រាក់​រៀល ការ​សរសេរ ផាត់​ពណ៌ ឬ​ទុកដាក់​ក្រដាសប្រាក់​រៀល​មិន​ត្រឹមត្រូវ ជា​ការ​ប្រមាថ​ដល់​ប្រទេស និង​ប្រជាជាតិ​កម្ពុជា​ទាំងមូល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ