ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត ទាំងខ្មាន់កាំភ្លើង និងបក្ខពួក ត្រូវចាប់ខ្លួន ក្រោយបា.ញ់មនុស្ស​៣​នាក់​របួស នៅ​សង្កាត់​ស្រះ​ចក

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង ដែល​បាញ់​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ ។ សូម​ជម្រាប​ដែរ​ថា…

រាជធានី​ភ្នំពេញ ៖ ខ្មាន់កាំភ្លើង ដែល​បាញ់​បណ្ដាល​ឲ្យ​មនុស្ស​៣​នាក់​រង​របួស នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ស្រាវជ្រាវ​បង្ក្រាប​បាន​ហើយ ។

សូម​ជម្រាប​ដែរ​ថា នៅ​ថ្ងៃ​ទី​០៧ ខែឧសភា ឆ្នាំ​២០២៤ វេលា​ម៉ោង​០១៖២០​នាទី​ទៀប​ភ្លឺ​មាន​ករណី​ផ្ទះ​អាវុធ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ម្នាក់ បណ្តាល​ឲ្យ​រង​របួស​ជន​រង​គ្រោះ​ចំនួន​០៣​នាក់ នៅ​ចំណុច​បឹង​កក់ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បន្ទាប់​ពី​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ​ខាងលើ បាន​ជិះ​រថយន្ត ០១​គ្រឿង​ម៉ាក NISSAN ពណ៌​ទឹកប្រាក់ រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ប្រើ​វិធានការ​ជំនាញ​ស្រាវជ្រាវ​តាម​នីតិវិធី រហូត​ដល់​វេលា​ម៉ោង​១៩​និង​៣០​នាទី​នា​ថ្ងៃ​ដដែល កម្លាំង​ជំនាញ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដឹកនាំ​ប្រតិបត្តិការ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន និង​លោក​វរសេនីយ៍ឯក ហែម បូ​ណា អនុប្រធាន​នាយកដ្ឋាន ឈាន​ដល់​នាំ​ខ្លួន​បាន​ជនសង្ស័យ​បាន​ចំនួន​១​នាក់ ឈ្មោះ ថុ​ល តាំង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មន្ត្រី​យោធា នាយកដ្ឋាន​សណ្តាប់ធ្នាប់ ក្រសួងការពារជាតិ នៅ​ត្រង់​ចំណុច​សង្កាត់​ទន្លេ​របា​សាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។

បន្ទាប់​ធ្វើការ​សាកសួរ ជនសង្ស័យ​ខាងលើ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​អាវុធ​ខ្លី​ម៉ាក Glock បាញ់​ទៅ​លើ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។ មូលហេតុ​ដោយសារ​តែ​យុវជន​នោះ និង​បក្ខពួក​ជា​ច្រើន​នាក់​ប៉ុនប៉ង​ប្លន់​ទ្រព្យសម្បត្តិ​សង្សា​របស់​ខ្លួន ។

មធ្យោបាយ និង​វត្ថុ​តាង​ដកហូត​បាន​រថយន្ត​ប្រព្រឹត្ត​បទល្មើស ម៉ាក Nissan (Pick up) ពណ៌​ទឹកប្រាក់ និង​អាវុធ​ខ្លី ១​ដើម ម៉ាក GLOCK ។

បច្ចុប្បន្ន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កំពុង​រៀបចំ​បញ្ជូន​ជនសង្ស័យ​ខាងលើ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី ។

យោង​តាម​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា ខ្មាញ់​កាំភ្លើង​បា​.​ញ់​តដៃ​សមត្ថកិច្ច​ក្នុង​ការ​ឡោម​ព័ទ្ធ​នៅ​ខាងលិច​ផ្សារ​សាំ​ហាន់ គឺជា​បក្ខពួក​ជាមួយ​ជនសង្ស័យ​ឈ្មោះ ថុ​ល តាំង ភេទ​ប្រុស ដែល​ផ្ទុះអាវុធ​បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួស នៅ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ នៅ​វេលា​ម៉ោង​០១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ ។

បើ​តាម​របាយការណ៍​បឋម​របស់​សមត្ថកិច្ច បានអោយ​ដឹង​ថា មានការ​ផ្ទុះអាវុធ​ជា​បន្តបន្ទាប់​ចំនួន​២​លើក ប្រមាណ​៨​គ្រាប់ ក្នុង​ការ​បាញ់​តដៃ​គ្នា​រវាង​សមត្ថកិច្ច និង​ខ្មាញ់​កាំភ្លើង​ម្នាក់ នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ នៅ​វេលា​ម៉ោង​ប្រមាណ​១៧​និង​៥៥​នាទី កម្លាំង​ប៉ូលិស​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ខណ្ឌឫស្សីកែវ និង​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​ធ្ងន់ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឡោម​ព័ទ្ធ​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ ស្ថិត​នៅ​ផ្លូវ​៦២​អ៊ែ ក្រុម​ទី​៥ ភូមិ​ទួល​សំពៅ សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ធ​ឫស្សី​កែវ ។

ក្នុង​ប្រតិបត្តិការ​នេះ បញ្ជា​ដឹកនាំ​ផ្ទាល់​ដោយ​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយ​មាន​ផ្ទុះអាវុធ ចំនួន​ពីរ​លើក ប្រហែល​០៨​គ្រាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ដកហូត​បាន​អាវុធ​ខ្លី​១​ដើម ម៉ាក K54 ។

បច្ចុប្បន្ន​ជនសង្ស័យ បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ ។

សូម​រម្លឹក​ថា ៖ «​បើកឡាន​ឈប់​ក្បែរ​ក្មេង​ៗ​លេង​ឈូស រួច​សួរ​ប៉ុន្មាន​ម៉ាត់ ក៏​ដក​កាំ​ភ្លើ​.​ង​បា​.​ញ់ ផ្អើល​ស្តុ​ប​ច្រកចូល​បឹង​កក់​» កាលពី​វេលា​ម៉ោងជាង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០២៤ បុរស​ជា​ខ្មាន់កាំភ្លើង​ម្នាក់ បាន​ដក​កាំភ្លើងខ្លី បាញ់​ជា​ច្រើន​គ្រាប់​បណ្តាល​ឲ្យ​យុវជន​ម្នាក់​បាន​រង​របួស ដោយសារ​តែ​ខឹង​ក្មេង​ៗ​លេង​ឈូស សើច​ឌឺដង ខណៈ​ពេល តែ​កំពុង​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ ។

ហេតុការណ៍​ផ្ទុះអាវុធ​បាន​កើតឡើង​នៅ​ស្តុ​ប R3 ច្រកចូល​បឹង​កក់ ក្នុង​មូលដ្ឋាន​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពី​ផ្ទុះអាវុធ បង្ក​អោយរ​បួស សមត្ថកិច្ច​ក៏​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​ឡោម​ព័ទ្ធ​ទីតាំង​ខ្មាន់កាំភ្លើង​ស្នាក់​នៅ និង​បាន​បាញ់​តដៃ​គ្នា​អស់​ជា​ច្រើន​ម៉ោង ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​ចាប់ខ្លួន​បាន​។ ទោះបីជា​យ៉ាងណា ជនសង្ស័យ​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ហើយ​គេ​ពុំ​ដឹង​ថា ជនសង្ស័យ​ធ្វើ​អ្វី​អោយ​ប្រាកដ​នោះ​ដែរ បានជា​មាន​អាវុធ​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ