ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះផ្ទះលក់សម្ភារៈផ្ទះបាយ សមត្ថកិច្ច​សន្និដ្ឋាន​ថា​បណ្តាលមកពី​មូលហេតុ​មួយ​

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់សម្ភារៈផ្ទះបាយ និងបរិក្ខារអគ្គិសនីមួយកន្លែង

រាជធានីភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីឆាបឆេះផ្ទះលក់សម្ភារៈផ្ទះបាយ និងបរិក្ខារអគ្គិសនីមួយកន្លែង ផ្អើលបុគ្គលិកក្នុងហាង និងប្រជាពលរដ្ឋ ជួយរើអីវ៉ាន់ចេញមកក្រៅព្រោងព្រាត ។

គ្រោះអគ្គិភ័យនេះដែរបានកើតឡើងកាលពីវេលាម៉ោង ០២ និង ១០នាទីរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ ១២៣ នៅតាមបណ្ដោយផ្លូវ ៣៦៩ ក្នុងសង្កាត់ច្បារអំពៅទី០២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋក្បែរខាងបានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានធុំក្លិនផ្សែងឈ្ងៀម ហ៊ុយចេញពីផ្ទះក្បែរខាងចូលមកក្នុងផ្ទះរបស់គាត់ ។ ខណៈនោះគាត់ក៏ស្ទុះចេញមកក្រៅ ក៏បានប្រទះឃើញផ្សែងហ៊ុយយ៉ាងសន្ធោសន្ធៅ ។ ភ្លាមៗក៏ឃើញមាន បុគ្គលិកនៅខាងក្នុងហាង និង ប្រជាពលរដ្ឋរត់ទៅជួយតើអីវ៉ាន់ សម្ភារៈផ្ទះបាយ នឹងឃើញមានធុងហ្គាសជាច្រើនធុង លើកចេញមកក្រៅ ។ ភ្លាមៗ គាត់ក៏បានរាយការណ៍ទៅកាន់សមត្ថកិច្ច ឱ្យជួយបន្តទាក់ទងទៅ មន្ត្រីជំនាញពន្លត់អគ្គិភ័យ ដើម្បីជួយអន្តរាគមន៍ឱ្យទាន់ពេលវេលាជៀសវាងមានការរាលដាលដល់ផ្ទះដទៃផ្សេងទៀត ។

អគ្គិភ័យខាងលើនេះបានឆាបឆេះផ្ទះថ្មប្រក់សង្ក័សី ទំហំ០៤ម៉ែត្រ គុណ ១៥ម៉ែត្រ ឆេះ ក្តារជញ្ជាំងផ្ទះចំនួន០១ម៉ែត្រ រួមទាំងសម្ភារៈប្រើប្រាស់មួយចំនួន ។ ក្នុងនោះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអស់ចំនួន០២គ្រឿង និង រថយន្តពន្លត់រដ្ឋបាលខណ្ឌច្បារអំពៅ ០១គ្រឿង ទើបបាញ់រលត់ជាស្ថាពរ ។ ក្រោយធ្វើការស្រាវជ្រាវរួចមក ចំពោះមូលហេតុ សមត្ថកិច្ចបានសន្និដ្ឋានថា គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕ (ដោយ ៖ រដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ