យោធិនម្នាក់ ជួបគ្រោះអកុសល ពេលជិះម៉ូតូឆ្លងផ្លូវ ត្រូវរថយន្តបុ.កស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងបានបើកក្នុងល្បឿនលឿន ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ធុន C125…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងបានបើកក្នុងល្បឿនលឿន ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ធុន C125…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក TOYOTA PRIUS មួយគ្រឿងបានបើកក្នុងល្បឿនលឿន ទៅបុកម៉ូតូមួយគ្រឿងម៉ាក HONDA ធុន C125 បត់ឆ្លងផ្លូវ បណ្តាលអោយបោកក្បាលស្លាប់នៅកន្លែង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៨និង ០៥នាទីព្រឹកថ្ងៃទី១៨ ធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុចមុខស្ថានីយ៍ប្រេងតេលា ពញាពន់ លើផ្លូវលេខ១៥១ ក្នុង ភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតឈ្មោះ សំ សំរិទ្ធ ភេទប្រុស អាយុ៧១ឆ្នាំ ជាយោធិនមិនទាន់ចូលនិវត្តន៍ ស្នាក់នៅភូមិធំជើង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ (មិនពាក់មួកសុវត្ថិភាព បានស្លាប់កន្លែងកើតហេតុ) ជិៈម៉ូតូ ០១គ្រឿងម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ចាម 1B-8809 ។
ចំណែករថយន្តបង្កម៉ាក TOYOTA PRIUS ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា T.A.0809បើកបរដោយឈ្មោះ សួង សុភា ភេទប្រុស អាយុ ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១១ ផ្លូវលំ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
តាមសាក្សីបានឲ្យដឹងថា នៅមុនពេលកើត ហេតុគេឃើញរថយន្តខាងលើបានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះនៅពេលមកដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូមួយគ្រឿងខាងលើដែលធ្វើដំណើរឆ្លងផ្លូវ ពីជើងទៅត្បូង។
តាមព័ត៌មានឲ្យដឹងទៀតថា នៅក្នុងគ្រោះថ្នាក់នោះបណ្ដាលឲ្យជនរងគ្រោះអត់ពាក់មួកសុវត្ថិភាព បោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ ហើយរថយន្តបានរងការខូចខាត ។ ភ្លាមៗនគរបាលមូលដ្ឋាន បានចុះទៅអន្តរាគមន៍ឃាត់ខ្លួនអ្នកបើកបរ។
រថយន្តនិងអ្នកបើកបរ ព្រមទាំងម៉ូតូត្រូវបាននគរបាលចរាចរណ៍ចុះទៅវាស់វែងរួចបញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។ចំណែកសពសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕










ចែករំលែកព័តមាននេះ