ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកពូទីន គំរាមពង្រីកការកាន់កាប់ដែនដីបន្ថែម​ដោយមធ្យោបាយយោធា ប្រសិនបើអ៊ុយក្រែន និងអឺរ៉ុបបដិសេធសំណើរបស់រុស្ស៊ី

2 ម៉ោង មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៧ ​ធ្នូ បាន​គំរាម​ថា ក្រុង​មូ​ស្គូ​នឹង​ស្វែងរក​ពង្រីក​ទឹកដី​កាន់កាប់​ថែម​ទៀត​នៅ​អ៊ុយ​ក្រែ​ន ប្រសិនបើ​ក្រុង​គៀវ​ និង​ពួក​អឹ​រ៉ុ​ប…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ប្រធានាធិបតី​រុ​ស្ស៊ី ​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន កាលពី​ថ្ងៃ​ទី​១៧ ​ធ្នូ បាន​គំរាម​ថា ក្រុង​មូ​ស្គូ​នឹង​ស្វែងរក​ពង្រីក​ទឹកដី​កាន់កាប់​ថែម​ទៀត​នៅ​អ៊ុយ​ក្រែ​ន ប្រសិនបើ​ក្រុង​គៀវ​ និង​ពួក​អឹ​រ៉ុ​ប ​ជា​សម្ព័ន្ធមិត្ត​បដិសេធ​សំណើ​របស់​វិមាន​ក្រឹម​ឡាំង​ ។

ថ្លែង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​មួយ ​ជាមួយ​បណ្ដា​នាយទាហានជាន់ខ្ពស់​នៃ​កងទ័ព​រុ​ស្ស៊ី​ លោកពូ​ទី​ន​បាន​បដិសេធ​រាល់​លទ្ធភាព បង្ខំ​ឲ្យ​រុ​ស្ស៊ី​​ទទួលយក​ផែនការ​សន្តិភាព​របស់​លោក​ដូ​ណា​ល់​ត្រាំ ដែល​មាន​ការ​កែប្រែ​ដើម្បី​បញ្ចប់សង្គ្រាម​ជាមួយ​អ៊ុយ​ក្រែ​ន​ ។

លោក​បន្ត​ថា រុ​ស្ស៊ី​​មាន​បំណង​ធ្វើ​ឲ្យ​សម្រេច​ទិស​ដៅ​របស់​ខ្លួន​ និង​បំបាត់​ចោល​បណ្ដា​បញ្ហា​ធំ​ៗ​តាម​មធ្យោបាយ​ការទូត ប៉ុន្តែ​ប្រសិនបើ​ភាគី​ម្ខាង​ទៀត ​និង​បណ្ដា​ពួក​អ្នក​ការពារ​បរ​ទេស​របស់​គេ បដិសេធ​មិន​ចរចា​ដោយ​ស៊ី​​ជម្រៅ នោះ​រុ​ស្ស៊ី​​នឹង​ធ្វើ​ឲ្យ​សម្រេចការ​រំដោះ​បណ្ដា​ដែនដី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ដោយ​មធ្យោបាយ​យោធា​ ។

តាម​ក្រុង​មូ​ស្គូ​ថា​ មូលហេតុ​ជ្រាវ​ជ្រៅ​ទាំងឡាយ​រួម​មាន បំណង​របស់​អ៊ុយ​ក្រែ​ន​ចូល​ជា​សមា​ជិក​សហភាព​អឹ​រ៉ិ​ប​ផង ​និង​ជា​សមាជិក​អូតង់​ផង ព្រមទាំង​ការ​រំលោភ​បំពាន​របស់​អូតង់ លើ​កា​រស​ន្យា​របស់​ខ្លួន​ដែល​ថា​ មិន​ពង្រីក​ខ្លួន​ទៅ​ខាងកើត និង​ការ​រើសអើង​របស់​ក្រុង​គៀវ​ចំពោះ​ជនជាតិភាគតិច​រុ​ស្ស៊ី​ ដែល​លោកពូ​ទី​ន​តែង​លើក​ឡើង​ថា​ ជា​គំនិត​ណា​ហ្ស៊ី​និយម​របស់​អ៊ុយ​ក្រែ​ន​។

ទន្ទឹម​នឹង​នេះ​ដែរ ​លោកពូ​ទី​ន​បាន​ចោទប្រកាន់​ជា​ថ្មី​ដល់​លោក​ខាងលិច​ថា ជា​អ្នក​ទទួលខុសត្រូវ ចំពោះ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ដោយ​អះអាង​ថា គឹ​លោក​ខាងលិច​ជា​អ្នក​បង្ក​ឲ្យ​មាន​សង្គ្រាម​នេះ​ ។

លោកពូ​ទី​នក​លើក​ឡើង​ដែរ​ ពី​លទ្ធភាព​មិន​អាច​ទៅ​រួច​ដែល​ពួក​មេដឹកនាំ​អឺរ៉ុប ស្ដារ​ឡើង​វិញ​ការ​ចរចា​ជាមួយ​រុ​ស្ស៊ី និង​ព្រម​តាម​ការ​ទាមទារ​របស់​រុ​ស្ស៊ី ​។ តែ​ទោះបី​យ៉ាងណា​ លោក​ថា ​រឿង​នោះ​ពិតជា​ចៀស​មិន​រួច ​ព្រោះ​យើង​កំពុង​តែ​បន្ត​ពង្រឹង​ជំហរ​របស់​យើង ​។ ទោះ​មិន​អាច​ទៅ​រួច​ជាមួយ​បណ្ដា​មេដឹកនាំ​អឹ​រ៉ុ​ប​បច្ចុប្បន្ន  តែ​វា​អាច​បើ​បណ្ដា​មេ​ដឹក​នា​អឺរ៉ុប​បច្ចុប្បន្ន​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ ។

លោកពូ​ទី​ន​ក៏​ថ្លែង​ដែរ​ថា រដ្ឋការ​អា​មេ​រិ​ក​បង្ហាញ​ពី​ឆន្ទៈ​បែប​នោះ​។ យើង​កំពុង​ចរចា​ជាមួយ​អា​មេ​រិ​ក ហើយ​យើង​សង្ឃឹមថា​អឺរ៉ុប​នឹង​ធ្វើ​បែប​នោះ​ដែរ​ ។ លោកពូ​ទី​ន​ក៏​កំរាម​អឹ​រ៉ុ​ប​និង​អ៊ុយ​ក្រែ​ន​ជាមួយ​ការ​បង្ហាញ​សាច់ដុំ​នុយក្លេអ៊ែរ​។ លោក​ថា​ អាវុធ​នុយក្លេអ៊ែរ​រុ​ស្ស៊ី ​៩២%​ត្រូវ​បាន​ធ្វើ​ទំនើប​កម្ម ដោយ​គ្មាន​ប្រទេស​ណាមួយ ​ឬ​មហាអំណាច​នុយក្លេអ៊ែរ​ពិភពលោក​ណាមួយ មាន​អាវុធ​នុយក្លេអ៊ែរ​​ខ្លាំង​បែប​នេះ​ឡើយ​ ។

លោកពូ​ទី​ន​អះអាង​ថា​បណ្ដា​ទិស​ដៅ​វាយប្រហារ​របស់​រុ​ស្សុ​ី​លើ​អ៊ុយ​ក្រែ​ន ពិត​ណាស់​នឹង​សម្រេច​ពិសេស​ទិស​ដៅ​ដែនដី​។ លោក​លើក​ឡើង​បែប​នេះ​ក្នុង​ពេល​ការ​ប៉ុនប៉ង​ដោះស្រាយ​ប​ញ្ចប់​
ស​ង្ក្រា​ម​តាម​ការទូត​កំពុង​តែ​ជម្រុញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ