ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទេព បូ​ព្រឹក្ស តស៊ូ​យក​អំណោយ​ជូន​វីរ​កងទ័ព​ជួរ​មុខ​ផ្ទាល់​ដៃ ដោយ​មិន​ខ្លាច​គ្រា​.​ប់​ផ្លោង​ទា​ហាន​​ថៃ

1 ម៉ោង មុន
  • ភ្នំពេញ

តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​ជម្នះ​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន ដោយ​តស៊ូ​យក​អំណោយ​ផ្សេង​ៗ​ទៅ​ដល់​ដៃ​វីរ​កងទ័ព​កម្ពុជា​នៅ​ជួរ​មុខ ដោយ​មិន​ខ្លាច​ពី​គ្រាប់​ផ្លោង​របស់​ទាហាន​ឈ្លានពាន​ថៃ ។តារាចម្រៀង​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ទៅ​តាម​អ្វី​ដែល​នាង​ធ្លាប់​សន្យា​ថា នឹង​យក​ស្បៀង​ជូន​ដល់​ដៃ​វីរ​កងទ័ព​កម្ពុជា​គ្រប់​ទីកន្លែង​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន…

តារាចម្រៀង​នាង ទេព បូ​ព្រឹក្ស បាន​ជម្នះ​ភាព​ភ័យ​ខ្លាច​របស់​ខ្លួន ដោយ​តស៊ូ​យក​អំណោយ​ផ្សេង​ៗ​ទៅ​ដល់​ដៃ​វីរ​កងទ័ព​កម្ពុជា​នៅ​ជួរ​មុខ ដោយ​មិន​ខ្លាច​ពី​គ្រាប់​ផ្លោង​របស់​ទាហាន​ឈ្លានពាន​ថៃ ។
តារាចម្រៀង​រូប​នេះ​បញ្ជាក់​ថា ការ​ធ្វើ​បែប​នេះ គឺ​ធ្វើ​ទៅ​តាម​អ្វី​ដែល​នាង​ធ្លាប់​សន្យា​ថា នឹង​យក​ស្បៀង​ជូន​ដល់​ដៃ​វីរ​កងទ័ព​កម្ពុជា​គ្រប់​ទីកន្លែង​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន ។

តាមរយៈ​សំ​ណេ​រ​បង្ហោះ​លើ​បណ្តាញ​សង្គម ទេព បូ​ព្រឹក្ស បាន​លើក​ឡើង​ថា លើក​ទី​មួយ​ហើយ​ដែល​លឺ​ផ្ទាល់​ត្រចៀក​ឃើញ​ផ្ទាល់​ភ្នែក​ពេល​លឺ​សំលេង​គ្រាប់ ទើប​ដឹង​ថា មួយ​គ្រាប់​មួយ​គ្រាប់​រង្គើ​ធរណី​ហុយ​ដី​ជុក ទីកន្លែង​ដែល​ជិះ​មក​សាលា​បិទ​ស្ងាត់ឈឹង បងប្អូន​ប្រជាជន​កន្លែង​នោះ​បិទទ្វារ​ស្ងាត់​ផ្ទះ មិនដឹង​ក្មេង​ក្មេង​គ្នា​ភ័យ​យ៉ាងណា​ទេ ពេល​លឺ​ដំបូង​ៗ តែ​ខ្ញុំ​បាន​សន្យា​ជាមួយ​ព្រះ​ហើយ​ថា ខ្ញុំ​នឹង​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព ត្រូវ​តែ​ទៅ​ដល់​ផ្ទាល់ ដើម្បី​បាន​ស្បៀង​ជូន​គាត់​ដល់​ដៃ​គ្រប់កន្លែង​ដែល​អាច​ចូល​បាន ដូច​ថ្ងៃនេះ ចូល​ទៅ​កៀក​ណាស់​ចាំ​ចប់​សង្គ្រាម​ចាំ post video ជូន​បងប្អូន​មើល តែ​ពេល​នេះ ពួក​ខ្ញុំ​ចេញ​ផុត​ពី​តំបន់​ក្រហម​ហើយនឹង​បន្តដំណើរ​ទៅ​កន្លែង​ផ្សេង​ទៀត ។

ដូច​ដែរ​ខ្ញុំ​បាន​សន្យា​តាំងពី​ដំបូង​មក​ថា នឹង​ព្យាយាម​ចូល​ទៅ​គ្រប់​ទីកន្លែង​កៀក​យ៉ាងណា​ក៏​ដោយ​អោយ​តែ​គេ​ឲ្យ​ចូល​យក​ទៅ​ឲ្យ​ដល់​ដៃ​ទើប​ស្ងប់ចិត្ត ។ នាង​បន្ថែម​ថា មាន​បងប្អូន​ខ្ញុំ​សួរ​ខ្ញុំ​ថា ហេតុ​
អី​ហ៊ាន​ម្ល៉េះ ​តែ​ខ្ញុំ​សួរ​វិញ​ថា ហ៊ាន​មិន​ហ៊ាន​បើ​ពេល​នេះ​ខ្ញុំ​គេង​ផ្ទះ​ជួយ​រៀប​អីវ៉ាន់​ពី​ផ្ទះ​ក៏​បាន​តែ​អារម្មណ៍​ខ្ញុំ​ផ្ទាល់​ពេល​ខ្ញុំ​បង្ហាញខ្លួន​ជួប​ពួក​គាត់​ទី​មួយ​ជា​កំលាំងចិត្ត នឹង​ខ្ញុំ​ឲ្យ​ច្បាស់​ចិត្ត​ថា​ស្បៀង​ដែល​យក​មក​បាន​ជូន​ផ្ទាល់​ដល់​ដៃ​ពួក​គាត់ នឹង​បានដឹង​សុខទុក្ខ​ពួក​គាត់​ផង កន្លែង​ដែល​ទៅ​រាង​ជ្រៅ​បន្តិច​មែន ខ្ញុំ​ក៏​ដឹង​ថា​ហេងស៊យ​ទេ តែបើ​មិន​ទៅ​ខ្លួនឯង​មិន​អស់ចិត្ត ។

ប្តី​ឲ្យ​នៅផ្ទះ​តែ​ខ្ញុំ​ក៏​ឆ្លើយ​ប្រាប់​ប្តី​ថា កូន​យើង​នឹង​មាន​មោទនភាព​ចំពោះ​យើង ហើយ​និយាយ​លេង​ជាមួយ​ប្តី​ថា ធ្វើ​បទ​ឲ្យ​ខ្ញុំ​ច្រៀង​សុទ្ធតែ​វិ​រ​នារី​ហើយ គ្រាន់​ជា​ចំណែក​តូច​មួយ​ដែល​ធ្វើ​រឿង​នេះ ដើម្បី​ជាតិ​មានអី​ត្រូវ​ខ្លាច តែ​ខ្ញុំ​ក៏​មាន​ជំនឿ​ដែរ​ព្រះ​នៅ​លើ​ក្បាល គុណ​ម៉ែ​គុណ​ឪ​ជាប់​ខ្លួន ។

គួរ​បញ្ជាក់​ថា ទេព បូ​ព្រឹក្ស ក៏​ដូច​ជា​អ្នកសិល្បៈ​ជា​ច្រើន​ទៀត​បាន​សស្រាក់​ដៃ​គ្នា​នៅ​ក្នុង​ការ​ចូលរួម​ជា​ថវិកា​ផ្ទាល់ខ្លួន និង​បង្កើត​មូលនិធិ​ស្វែងរក​ថវិកា និង​សម្ភារ​ពី​សប្បុរសជន​នានា ដើម្បី​ជួយ​ដល់​ជនភៀសសឹក និង​វីរ​កងទ័ព​កម្ពុជា​ដែល​កំពុង​តតាំង​ច្បាំង​ជាមួយ​សត្រូវ​ឈ្លានពាន​សៀម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ