ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្មនៅនីហ្សេរីយ៉ា៖ ខ្មាន់កាំភ្លើងបា.ញ់រះក្នុងបាសម្លាប់មនុស្ស៣០នាក់​

3 ម៉ោង មុន

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ បន្ទាប់​ពី​សោក​នា​កម្ម​នៃ​ការ​បាញ់ប្រហារ ​កាលពី​ថ្ងៃ​ទី​៣០​ មីនា រដ្ឋាភិបាល​រដ្ឋ​ប្លា​តូ​ ភាគ​កណ្ដាល​នី​ហ្សេ​រី​យ៉ា បាន​ដាក់​បម្រាម​គោ​ចរណ៍​៤៨​ម៉ោង ក្នុង​តំបន់​កើត​មាន​សោក​នា​កម្ម​នោះ​ ។…

ប្រទេស​នី​ហ្សេ​រី​យ៉ា ៖ បន្ទាប់​ពី​សោក​នា​កម្ម​នៃ​ការ​បាញ់ប្រហារ ​កាលពី​ថ្ងៃ​ទី​៣០​ មីនា រដ្ឋាភិបាល​រដ្ឋ​ប្លា​តូ​ ភាគ​កណ្ដាល​នី​ហ្សេ​រី​យ៉ា បាន​ដាក់​បម្រាម​គោ​ចរណ៍​៤៨​ម៉ោង ក្នុង​តំបន់​កើត​មាន​សោក​នា​កម្ម​នោះ​ ។ នា​វេលា​ម៉ោង​ប្រមាណ​ជា​២០​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក ពួក​ជនប្រដាប់អាវុធ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បាញ់ប្រហារ​ក្នុង​បារ​មួយ​ ស្ថិត​នៅ​ជាយក្រុង​ចូ​ស រដ្ឋធានី​នៃ​រដ្ឋ​នោះ បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​គ្រោះ​ ។

តាម​សេចក្ដីរាយការណ៍​ថា មនុស្ស​យ៉ាងតិច​៣០​នាក់ ​ប្រាន​ត្រូវ​ស្លាប់​ក្នុង​ការ​វាយប្រហារ​នោះ នៅ​ក្នុង​បានៃ​សង្កាត់​អាង​វ៉ា​នរូ​គូ​បា​ ហើយ​បន្ទាប់​មក​ មនុស្ស​៣​នាក់​ទៀត​ស្លាប់​ក្នុង​ការ​បះបោរ​មួយ ពេល​មនុស្ស​ម្នា​ខឹងសម្បា​រស្វែងរក​ការ​ដេញ​តាម​ចាប់​ពួក​អ្នក​វាយប្រហារ​មក​កាត់ទោស​ ។ ខណៈ​ភាព​តានតឹង​នៅ​តែ​ខ្លាំងក្លា ​នៅ​ក្រុង​ចូ​ស​សាកលវិទ្យាល័យ​នៅ​ទីនោះ ព្រមទាំង​សាលារៀន​ជា​ច្រើន​ស្ថិត​នៅ​ក្បែរ​កន្លែង​មានការ​វាយប្រហារបាន​បិទទ្វារ​ នា​ថ្ងៃ​ទី​៣០​ មីនា​។

ចំណែក​ប្រជាជន​វិញ​បាន​នាំ​គ្នា​តវា់​នៅ​តាម​ដង​វិ​ថី ទាមទារ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចាត់​បណ្ដា​វិធាន​ការ​ជាក់ស្ដែង​នានា​ប្រឆាំង​អសន្តិសុខ​ដោយ​មិន​អើពើ​ចំពោះ​ការ​ដាក់​បម្រាម​គោ​ចរណ៍​របស់​អាជ្ញាធរ​ ។​ កាលពី​ថ្ងៃ​ទី​១៤​​ មីនា ក្នុង​តំបន់​ដដែល​នោះ​នៃ​រដ្ឋ​ប្លា​តូ​ដែល​តែង​កើត​មាន​អំពើ​ហិង្សា​រវាង​បណ្ដា​សហគមន៍ ពួក​ជនប្រដាប់អាវុធ​បាន​សម្លាប់​មនុស្ស​២០​នាក់ ​និង​ប្លន់​យក​សត្វពាហ
នៈ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ