ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ទុរេន​វៀតណាម​ធ្លាក់​ចុះ​ខ្លាំង ខណៈ​នៅ​កម្ពុជា​មិន​ទាន់​ប្រមូល​ផល

1 ម៉ោង មុន

តម្លៃ​ទុរេន​កំពុង​បង្ហាញ​សញ្ញា​ធ្លាក់​ចុះ​នៅ​វៀត​ណា​ម ​ដែល​ជា​ប្រភព​នាំ​ចេញ​ដ៏​ចម្បង​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ទុរេន​នៅ​ក្នុង​ប្រទេស​មិន​ទាន់​ប្រមូល​ផល​នៅឡើយ ហើយ​កន្លែង​ខ្លះ​ទើប​ចាប់ផ្តើម​ក្តិ​ប ។ សារព័ត៌មាន VN Express បាន​រាយ​កាណ៍​ថា តម្លៃ​ផ្លែ​ទុរេន​បាន​ធ្លាក់​ចុះ​៤០​ភាគរយ…

តម្លៃ​ទុរេន​កំពុង​បង្ហាញ​សញ្ញា​ធ្លាក់​ចុះ​នៅ​វៀត​ណា​ម ​ដែល​ជា​ប្រភព​នាំ​ចេញ​ដ៏​ចម្បង​នៅ​ក្នុង​តំបន់ ខណៈ​ដែល​ទុរេន​នៅ​ក្នុង​ប្រទេស​មិន​ទាន់​ប្រមូល​ផល​នៅឡើយ ហើយ​កន្លែង​ខ្លះ​ទើប​ចាប់ផ្តើម
​ក្តិ​ប ។

សារព័ត៌មាន VN Express បាន​រាយ​កាណ៍​ថា តម្លៃ​ផ្លែ​ទុរេន​បាន​ធ្លាក់​ចុះ​៤០​ភាគរយ បន្ទាប់​ពី​ថៃ ដែល​ជា​ដៃគូ​ប្រកួតប្រជែង​ដ៏​ធំ​បំផុត​របស់​វៀតណាម​នៅ​ក្នុង​ទីផ្សារ​ចិន បាន​ចាប់ផ្តើម​ប្រមូល​ផល ហើយ​បង្កើន​ការ​នាំ​ចេញ​ ។

ចាប់ពី​ខែកុម្ភៈ​មក កសិករ​វៀតណាម​អាច​លក់​ទុរេន​ចេញ​បាន​ត្រឹម​រង្វង់​៣,៦១​ដុល្លារ​នៅ​ក្នុង​មួយ​គីឡូក្រាម ធ្លាក់​ចុះ​ពី​៣៥​ទៅ​៤០​ភាគរយ ។

នៅ​ពេល​ដែល​ទុរេន​ថៃ​ និង​វៀតណាម​កំពុង​តែ​នាំ​ចេញ អ្នក​ដាំ​ទុរេន​ម្នាក់​នៅ​ខេត្ត​រតនៈគីរី​បាន​ឲ្យ​ដឹង​ថា ទុរេន​នៅ​ក្នុងស្រុក​មិន​ទាន់​ប្រមូល​ផល​ទេ ។

លោក​បាន​បន្ត​ថា ទុរេន​ដែល​មាន​លក់​ខ្លះ អាច​ជា​ទុរេន​ខុសរដូវ ខណៈ​ដែល​ទុរេន​នៅ​ចម្ការ​របស់​លោក​ទើបតែ​ក្តិ​ប ប៉ុន្តែ​ទោះជា​យ៉ាងណា​ លោក​មិន​បារម្ភ​រឿង​ធ្លាក់​ថ្លៃ​អី​ទេ ដោយសារ​តែ​ទុរេន​ដែល​មាន គឺ​មាន​ទីផ្សារ​ជា​និច្ច ហើយ​តម្លៃ​មិន​ក្រោម​១៥.០០០​រៀល​ដែរ ​នៅ​ក្នុង​១​គីឡូក្រាម ទោះជា​ពេល​​ទុរេន​ជន់​យ៉ាងណា​ក៏​ដោយ ។

លោក​បាន​បន្ត​ថា ទុរេន​ខ្មែ​អាច​ប្រមូល​ផល​ច្រើន ចាប់ពី​ខែឧសភា​ រហូត​ដល់​ខែសីហា ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ