នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាលបានប្រកាស កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ថា ខ្លួនកំពុងតែតាមដានដំណើរវិវត្តន៍នៃចៅមេរោគកូវីដ ១៩ ។
ប្រភពដដែលបានឲ្យដឹងថា មេរោគកូវីដ១៩បម្លែងថ្មីនេះ គឺស្ថិតនៅក្នុងប្រភេទ BA.3.2 ដែលហៅឈ្មោះថា ស៊ីសាដា (Cicada) ដែលជាពូជពង្សកូនចៅរបស់ប្រភេទអូមីក្រុង ដែលធ្លាប់ឆ្លងកន្លង
មក។
មេរោគនេះ ត្រូវបានរកឃើញមានវត្តមាននៅសហរដ្ឋអាមេរិក ជប៉ុន កេនយ៉ា ហូឡង់ និងចក្រភពអង់គ្លេស និងមិនទាន់រកនៅក្នុងតំបន់នៅឡើយទេ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងកំពុងតាមដានយ៉ាងសកម្ម និងមិនទាន់មានការរកឃើញនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ប៉ុន្តែនាយកដ្ឋាននឹងធ្វើបច្ចុប្បន្នភាពនូវការវិវត្តន៍នៃមេរោគបម្លែងថ្មី
នេះ ។
មកដល់ពេលនេះ កម្ពុជាមានអ្នកកើតជំងឺកូវីដ១៩ សរុប១៣៩.៦៦១ នាក់ ស្លាប់មានតែ៣.០៥៦ នាក់ប៉ុណ្ណោះ ហើយករណីឆ្លងថ្មីក៏លែងកត់ត្រាយូរមកហើយដែរ ។
ចែករំលែកព័តមាននេះ