ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ចេញ​បញ្ជា​ឱ្យ​ស្នងការ​រង​ខេត្តបន្ទាយមានជ័យ នាំ​ខ្លួន​កូនប្រុស​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់

18 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​និង​បទបញ្ជា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​ភ្លាម ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​បទបញ្ជា​ឱ្យ​លោកស្នងការ​រង​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​នាំ​ខ្លួន​កូនប្រុស​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ខណៈ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មានការ​រិះគន់​និង​បទបញ្ជា​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​នាយក​រដ្ឋមន្ត្រី​ភ្លាម ​រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ បាន​ចេញ​បទបញ្ជា​ឱ្យ​លោកស្នងការ​រង​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​នាំ​ខ្លួន​កូនប្រុស​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ខណៈ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​និង​កំពុង​អនុវត្ត​បទបញ្ជា ដាក់​ឈ្មោះ​ជន​បង្ក​ក្នុង​បញ្ជីខ្មៅ​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​។

យោង​តាម​រយៈ​បណ្តាញ​សង្គម​របស់ លោក រ៉េ​ន រតនៈ អ្នកនាំពាក្យ​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៅ​ថ្ងៃ​ទី​៣១ ខែមីនា ឆ្នាំ​២០២៦​បាន​ឲ្យ​ដឹង​ថា​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា បាន​ណែនាំ​ឱ្យ​លោកស្នងការ​រង​ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​សមត្ថកិច្ច​ដើម្បី​នាំ​ខ្លួន​កូនប្រុស​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ខណៈ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​និង​កំពុង​អនុវត្ត​បទបញ្ជា ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា ដាក់​ឈ្មោះ​ជន​បង្ក​ក្នុង​បញ្ជីខ្មៅ​មិន​ឱ្យ​ចាក​ចេញពី​ប្រទេស​។

ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏​បាន​ណែនាំ​ជា​ថ្មី​ទៀត​ឱ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង អនុវត្ត​ការងារ​នេះ​ឱ្យ​បាន​លឿន ដើម្បី​ឈាន​ទៅ​ឃាត់ខ្លួន​ជន​បង្ក​។

លើស​ពី​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ដ្រី ស សុខា ជឿ​ច្បាស់​ថា «​លោកស្នងការ​រង ក្នុង​នាម​ជា​ឪពុក ប្រាកដជា​ដឹង​ថា​កូន​កំពុង​លាក់ខ្លួន​នៅ​ទីណា​»​។

សូម​រំលឹក​ថា ការ​ចេញ​បទបញ្ជា​នេះ ធ្វើ​ឡើង​បន្ទាប់​ពី បន្ទាប​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​កេ​ី​ត​ឡេ​ី​ង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ នៅ​ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង ដែល​មនុស្ស​ចំនួន ៦​នាក់​ត្រូវ​បាន​ស្លាប់ រួម​ទាំង​ទារក នៅ​ក្នុង​ផ្ទៃ​មាតា​ផង​ដែរ ដែល​បង្ក​ឡេ​ី​ង​ដោយ​រថយន្ត​មួយ​គ្រឿង​បុក​ពួក​គាត់​ហើយ​រត់គេច​ខ្លួន​បាត់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ