ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សក់ស្កូវ​មុន​អាយុ​បាត់​អស់ ត្រឹមតែ​ការ​ញ៉ាំ​! យល់​ដឹង​ពី​កំពូល​អាហារ​៥ ក្រុម​ដែល​អ្នក​មិន​គួរ​រំលង

43 វិនាទី មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស បញ្ហា​សក់ស្កូវ​ទាំង​វ័យក្មេង មិនមែន​កើតឡើង​តែ​ដោយសារ​ស្ត្រេ​ស ឬ​តំណពូជ​នោះ​ទេ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​ព្រមាន​ថា រាង​កាយ​របស់​អ្នក​កំពុង​ខ្វះ​សារធាតុចិញ្ចឹម​សំខាន់​ៗ​សម្រាប់​ផលិត​មេឡានីន (​សារធាតុ​ពណ៌​សក់​)​។ អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែនាំ​ថា ប្រសិនបើ​អ្នកមាន​សក់ស្កូវ​មុន​អាយុ ៤០…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស បញ្ហា​សក់ស្កូវ​ទាំង​វ័យក្មេង មិនមែន​កើតឡើង​តែ​ដោយសារ​ស្ត្រេ​ស ឬ​តំណពូជ​នោះ​ទេ ប៉ុន្តែ​វា​អាច​ជា​សញ្ញា​ព្រមាន​ថា រាង​កាយ​របស់​អ្នក​កំពុង​ខ្វះ​សារធាតុចិញ្ចឹម​សំខាន់​ៗ​សម្រាប់​ផលិត​មេឡានីន (​សារធាតុ​ពណ៌​សក់​)​។ អ្នកជំនាញ​ផ្នែក​អាហារូបត្ថម្ភ​បាន​ណែនាំ​ថា ប្រសិនបើ​អ្នកមាន​សក់ស្កូវ​មុន​អាយុ ៤០ ឆ្នាំ ការ​កែប្រែ​ទម្លាប់​ញ៉ាំ​អាហារ ៥ ក្រុម​នេះ អាច​ជួយ​ទប់ស្កាត់ និង​ស្តារ​សុខភាព​សក់​ឱ្យ​ល្អ​ប្រសើរ​ឡើង​វិញ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។

ក្រុម​អាហារ​ដែល​អ្នក​គួរ​ទទួលទាន រួម​មាន សាច់​ក្រហម និង​គ្រឿងក្នុង​សត្វ (​ដូច​ជា​សាច់​គោ មាន់ ឬ​ថ្លើម​ជ្រូក​) ដែល​សម្បូរ​ទៅ​ដោយសារ​ធាតុ “Tyrosine” និង​វីតាមីន B12 ជួយ​ដល់​ការ​បង្កើត​គ្រាប់​ឈាម​សម្រាប់​នាំ​យក​អុក​ស៊ី​សែន​ទៅ​ចិញ្ចឹម​ស្បែក​ក្បាល​។ បន្ថែម​ពី​នេះ ផ្លែ​កី​វី ដែល​សម្បូរ​វីតាមីន C ខ្ពស់ នឹង​ដើរតួ​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ការពារ​ឫស​សក់​មិន​ឱ្យ​ខូចខាត​។ ចំណែកឯ ត្រី​សា​ម៉ុ​ន ដែល​សម្បូរ​ទៅ​ដោយ​អូ​មេ​ហ្គា ៣ នឹង​ជួយ​ឱ្យ​សក់​រឹង​មាំ មិន​ងាយ​ជ្រុះ និង​ផ្ដល់​សំណើម​ដល់​សរសៃសក់​ពី​ខាងក្នុង​។

ក្រៅពី​នេះ ការ​ទទួលទាន គ្រាប់​ធញ្ញជាតិ មួយ​ក្ដាប់ដៃ​ក្នុង​មួយ​ថ្ងៃ នឹង​ផ្ដល់​នូវ​សារធាតុ​ស័ង្កសី​និង​វីតាមីន B រួម ដែល​ប្រៀប​ដូច​ជា​ប្រព័ន្ធ​ដឹក​ជញ្ជូន​សារធាតុចិញ្ចឹម​ទៅ​កាន់​សរសៃសក់​។ ការ​ទទួល​បាន​របប​អាហារ​ដែល​មាន​តុល្យភាព​ពី​ក្រុម​អាហារ​ទាំងនេះ មិន​ត្រឹមតែ​ជួយ​ឱ្យ​សក់​ត្រឡប់​មក​ខ្មៅ​រលោង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​បំប៉ន​សុខភាព​ស្បែក​ក្បាល​ឱ្យ​រឹង​មាំ និង​មាន​ថាមពល​ពី​ខាងក្នុង​មក​ក្រៅ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ