ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ធិ​បតី​ចេញ​បញ្ជា​ឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិ ធម៌​ និង​អគ្គស្នងការ​នគ​បាល​ជាតិ​ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់ ​និង​រក​ឱ្យ​ឃើញ​អ្នក​ដែលបើកឡាន​ពិតប្រាកដ ដែល​បុក​មនុស្ស​ស្លា.ប់​ទាំង​៦​នាក់​​នៅ​បាត់ដំបង

31 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ​៖ ​សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បទបញ្ជា​ឱ្យ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌…

រាជធានី​ភ្នំពេញ​ ​៖ ​សម្តេច​បវរ​ធិ​បតី​ ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចេញ​បទបញ្ជា​ឱ្យ​ឯកឧត្តម កើត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ឯកឧត្តម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់​បំផុត និង​រក​ឱ្យ​ឃើ​ញ​អ្នក​ដែល​បើ​កបរ​រថយន្ត​ពិតប្រាកដ ដែល​បុក​មនុស្ស​ស្លាប់​ទាំង​៦​នាក់​នៅ​ខេត្តបាត់ដំបង​ ។

សម្តេច​ធិ​បតី​បាន​សរសេ​រលើ​បណ្តាញ​សង្គម ​នៅ​ថ្ងៃ​ទី​៣១ មីនា​ ឆ្នាំ​២០២៦​ យ៉ាង​ដូច្នេះ​ថា​«​ខ្ញុំ​បាន​ឃើ​ញ​មានការ​បញ្ចេញមតិ​ជា​ច្រើ​ន ​ពាក់ព័ន្ធ​ជាមួយនឹង​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​ដែល​កើត​ឡើ​ង​នៅ​យប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ នៅ​ស្រុក​មោង​ប្ញ​ស្សី ខេត្តបាត់ដំបង ដែល​មនុស្ស​ចំនួន​៦​នាក់​ត្រូវ​បាន​ស្លាប់ រួម​ទាំង​ទារក​នៅ​ក្នុង​ផ្ទៃ​មាតា​ផង​ដែរ ដែល​បង្ក​ឡើ​ង​ដោយ​រថយន្ត​មួយ​គ្រឿង​បុក​ពួក​គាត់​ហើយ​រត់គេច​ខ្លួន​បាត់ ​។

ជាមួយនឹង​ការ​សម្តែង​ការ​សោកស្តាយ​ដល់​ជន​រង​គ្រោះ មាន​បងប្អូន​មួយ​ចំនួន​ក៏​បាន​សម្តែង​ការ​ព្រួយបារម្ភអំពី​ការ​ដែល​អ្នក​ប្រព្រឹត្តិ​អាច​មិន​ត្រូវ​បាន​ទទួលទោស ដោយសារ​មានគ្រួសារ​ជា​
មន្ត្រី​» ។

សម្តេច​ធិ​បតី​បាន​លើក​ឡើង​ថា ​​ជាដំបូង ខ្ញុំ​សូម​ចូលរួម​មរណ​:​ទុក្ខ​ជាមួយនឹង​ក្រុម​គ្រួសារ​សព​​នៃ​ជន​រង​គ្រោះ​ទាំង​៦​នាក់ និង​សូម​វិញាណក្ខន្ធ​អ្នក​ទាំងអស់​គ្នា​បាន​ទៅ​កាន់​សុខ​គតិ​ភព​កុំបី​ឃ្លាត​ឡើ​យ​។

សម្តេច​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​ «ចំពោះ​ការ​ទទួលខុសត្រូវ​តាម​ផ្លូវច្បាប់​ក្នុង​ករណី​នេះ ខ្ញុំ​បាន​ចេញ​បទបញ្ជា​ឱ្យ​ឯកឧត្តម កើ​ត រិ​ទ្ធ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ និង​ឯកឧត្តម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​ឱ្យ​បាន​ហ្មត់ចត់​បំផុត និង​រក​ឱ្យ​ឃើ​ញ​អ្នក​ដែល​បើកបរ​រថយន្ត​ពិតប្រាកដ ដែល​បុក​មនុស្ស​ស្លាប់​ទាំង​៦​នាក់​នេះ ហើយ​​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​»​។

សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​បាន​បន្ថែម​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​ក៏​សូម​អំពាវនាវ​បងប្អូន​ប្រជា ពលរដ្ឋ​យើង ធ្វើ​ការ​បើ​កបរ​ដោយ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក ឱ្យ​បាន​ម៉ឺងម៉ាត់ ជា​ពិសេស​ ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​នៅ​ពេល​ខាង​មុខ​។

ជាមួយ​គ្នា​នោះ​ដែរ​ សម្តេច​ធិ​បតី​ក៏​សូម​រំលឹក​ឡើ​ង​វិញ​ផង​ដែរ ចំពោះ​ការ​បើ​កបរ​ដោយ​មិន​គោរព​ច្បាប់​ជា​ពិសេស​ការ​បើ​កបរ​ដោយ​ស្ថិត​ក្រោម​ស្ថានភាព​ស្រវឹង ដែល​បាន​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់ដល់​អាយុជីវិត​អ្នក​ដទៃ និង​ត្រូវ​ទទួលខុសត្រូវ​តាម​ច្បាប់​យ៉ាង​តឹង​រឹង​បំផុត ដោយ​គ្មាន​កា​រលើ​កលែង ដូច​បាន​អនុវត្ត​នៅ​ពេល​កន្លង​មក​។

លើស​ពី​នេះ​ សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី​ក៏​ស្នើ​ឲ្យ​គណ​:​បញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត ជា​ពិសេស​ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​ឱ្យ​បាន​ម៉ឺងម៉ាត់​ក្នុង​ការ​ពង្រឹង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ក្នុង​ឱកាស​ដែល​បងប្អូន​ប្រជា​ជន​ខ្មែរ​នឹង​ត្រូវ​ធ្វើដំណើ​រ​ទៅ​ស្រុក​កំ​ណើ​ត ឬ​ដំណើរ​កម្សាន្ត​ពេល​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ