ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​តូច​​ធំរាប់រយ​ក្បាល​ងាប់​ក្នុង​ស្ទឹង​ព្រែក​ត្នោត

9 ម៉ោង មុន

រាជធានី​ភ្នំពេញ​ ៖ ត្រី​តូច​និង​ធំ ​រាប់រយ​ក្បាល​ បាន​ងាប់​អណ្ដែត​នៅ​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ពុំ​ទាន់​ដឹង​ថា…

រាជធានី​ភ្នំពេញ​ ៖ ត្រី​តូច​និង​ធំ ​រាប់រយ​ក្បាល​ បាន​ងាប់​អណ្ដែត​នៅ​ក្នុង​ទឹកស្ទឹង​ព្រែក​ត្នោត ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​សាក់​សំពៅ និង​សង្កាត់​គង​ន​យ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ដោយ​ពុំ​ទាន់​ដឹង​ថា ​បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ហើយ​សូ​ម្បី​តែ​ទឹកស្ទឹង​នោះ​ ក៏​មាន​ធំ​ក្លិនស្អុយ មិន​អាច​ឲ្យ​អ្នក​ភូមិ​នៅ​តំបន់​នោះ​ យក​ទៅ​ប្រើ​ការលែង​បាន​ដែរ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ប្រជាពលរដ្ឋ ។

ប្រជាពលរដ្ឋ ​បាន​ប្រាប់​ទៀត​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦​នេះ មាន​រយៈពេល​ប្រមាណ​៣​ថ្ងៃ​មក​ហើយ ​ដែល​ត្រី​នៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​នេះ​ បាន​ងាប់​ជា​បន្តបន្ទាប់ ហើយ​ពេល​ដើរទៅ​ជិត​ធំ​ក្លិនស្អុយ​អស់​ទៅ​ហើយ។ ដោយឡែក​ទឹកស្ទឹង​ ដែល​ពួក​គាត់​តែងតែ​អាស្រ័យ​ផល ក៏​បាន​ធំ​ក្លិនស្អុយ​មិន​អាច​យក​ទៅ​ប្រើប្រាស់​បាន​ដែរ ដែល​ពួក​គាត់​ពុំ​បានដឹង​ថា បណ្ដាល​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ។

ប្រជាពលរដ្ឋ​ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ច្រើន​ឆ្នាំ​មក​ហើយ ​ពុំដែល​មាន​ហេតុការណ៍​បែប​នេះ​កើតឡើង​នោះ​ទេ ទើបតែ​កើតឡើង​នៅ​ឆ្នាំ​២០២៦​នេះ​ប៉ុណ្ណោះ ហើយ​ពួក​គាត់​ក៏​មានការ​ភ្ញាក់ផ្អើល​ផង​ដែរ ពេល​ដែល​នៅ​សុខ​ៗ ​ស្រាប់តែ​មាន​ត្រី​តូចធំ​រាប់រយ​ក្បាល​ងាប់​បែប​នេះ។ ពួក​គាត់​សង្ស័យ​ថា មានការ​បំពុលបរិស្ថាន​ពី​សំណាក់​ក្រុមហ៊ុន ឬ​សិប្បកម្ម​កែ​ច្នៃ​ណាមួយ​នៅ​តាម​បណ្ដោយ​ដងស្ទឹង​ព្រែក​ត្នោត​នោះ​បង្ហូរទឹក ​ដែល​មាន​សារធាតុពុល​ចូល​ទៅ​ក្នុង​ស្ទឹង​ហើយ​មើលទៅ ។

ទាក់ទិន​ទៅ​នឹង​ហេតុការណ៍​នេះ​ផង​ដែរ នៅ​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០២៦ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន ​ដែល​ប្រជាពលរដ្ឋ​រាយការណ៍ មន្ត្រី​ជំនាញ ​នៃ​ក្រសួងបរិស្ថាន បាន​ចុះ​ទៅ​ពិនិត្យ​ទីតាំង​ស្ទឹង​ព្រែក​ត្នោត ​ត្រង់​ចំណុច​ដែល​មាន​ត្រី​ងាប់​នោះ​ហើយ ដើម្បី​រក​មូលហេតុ​ថា ​តើ​ទឹកស្ទឹង​មាន​សារធាតុ​អ្វី ទើប​បណ្តាល​ឱ្យ​ពុល​ត្រី​ងាប់​បែប​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ