ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​សង្ស័យ​៤​នាក់ បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន 

1 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បើក​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ…

រាជធានីភ្នំពេញ ៖ បន្ទាប់​ពី​បើក​ការ​ស្រាវជ្រាវ​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌ​កំ​បូល បាន​ចុះ​បង្ក្រាប និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​០៤​នាក់ ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​លើ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ និង​បន្ទប់​ជួល​គ្មាន​លេខ ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ចំណុច ផ្ទះ​ជួល​លេខ​១៣(​បុរី​ML) ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល និង​បន្ត​ទៅ​ឆែកឆេរ​នៅ​ចំណុច បន្ទប់​ជួល​លេខ​១៤ ភូមិ​កំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

វត្ថុ​តាង​ចាប់​យក​រួម​មាន ៖ ម្សៅ​ក្រាម​ស​ថ្លា​ចំនួន ១៦​កញ្ចប់ ស្មើនឹង​ទម្ងន់ (៦៩៤,៨៨​ក្រាម​), ជញ្ជីង​អេ​ឡិច​ត្រូ​និក​សម្រាប់​ថ្លឹង​ចំនួន​០១​គ្រឿង​, ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន ចំនួន ០១ រួម​នឹង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។​ 

ជនសង្ស័យ​ទាំង​០៤​នាក់ រួម​មាន ៖ ១/​ឈ្មោះ សាន្ដ ភារៈ ហៅ​ទី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ២/​ឈ្មោះ ហាន សុ​ឃី​ម ហៅ​ម៉ា​ប់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៣/​ឈ្មោះ ថន ធូ ហៅ​ធូ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ៤/​ឈ្មោះ ឈុ​ន ពិសិដ្ឋ ហៅ​មាន់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៤​នាក់ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ធ្វើការ​ផ្តន្ទាទោស​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ