សង្គ្រាមអ៉ីរ៉ង់់ ៖ ការវាយប្រហារនៅបន្តទៀត នាយប់ថ្ងៃទី២៩ មីនា លើអ៉ីរ៉ង់ ជាមួយការវាយប្រហារសងសឹកលើគុយវ៉ែត និងអារ៉ាប៊ីសាអូឌីត ខណៈប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំលើកជាថ្មីថា កិច្ចព្រមព្រៀងមួយអាចចុះហត្ថលេខាក្នុងពេលឆាប់ៗ ដើម្បីបញ្ចប់សង្គ្រាម ។
លោកត្រាំរៀបរាប់ពីចំនួនមេដឹកនាំអ៉ីរ៉ង់ដែលត្រូវសម្លាប់ ក្នុងសង្គ្រាមរបស់អាមេរិកនិងអ៉ីស្រាអែលជាមួយអ៉ីរ៉ង់ដែលឈានចូលដល់សប្ដាហ៍ទី៥ហើយ។ លោកថា ការផ្លាស់ប្ដូររបបមួយមានរួចមកហើយនិងថា បណ្ដាមេដឹកនាំថ្មីប្រកាន់យកភាពសមហេតុផលច្រើនជាងមេដឹកនាំមុន ។
ក្នុងយន្តហោះប្រធានាធិបតី AIR FORCE ONE លោកត្រាំថ្លែងទៅកាន់បណ្ដាអ្នកកាសែតថា យើងបានផ្លាស់ប្ដូររបបអ៉ីរ៉ង់។ យើងកំពុងធ្វើការជាមួយបណ្ដាមនុស្សផ្សេងពីបណ្ដាមនុស្សដែលយើងធ្លាប់ធ្វើការជាមួយកាលពីពេលមុន។ នោះជាក្រុមមនុស្សផ្សេងទាំងស្រុង។ ខ្ញុំចាត់ទុកថានោះជាការផ្លាស់ប្ដូររបបមួយរួចហើយ។
អ៉ីរ៉ង់អះអាង នាថ្ងៃទី២៩មីនាថា បានវាយប្រហារទីតាំងរំលាយអាលុយមីនីញ៉ូមសំខាន់បំផុត២នៃពិភពលោកនៅប្រទេសបារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម ដែលបែបនេះ នាំឲ្យមានការភ័យខ្លាចពីការស្ទះដ៏ចម្បងសម្រាប់សេដ្ឋកិច្ចពិភពក្រោយ១ខែនៃសង្គ្រាមនៅមជ្ឈឹមបូព៌ា ។
អ៉ីស្រាអែលនិងអ៉ីរ៉ង់បន្តវាយប្រហារគ្នាទៅវិញទៅមក កាលពីថ្ងៃទី២៩ មីនា ហើយប្រទេសជាច្រើននៅតំបន់់ឈូងសមុទ្រពែរ្ស៍ រៀបរាប់ពីការវាយប្រហារថ្មីៗរបស់អ៉ីរ៉ង់ប្រឆាំងដែនដីពួកគេ។ កងឆ្មាំបដិវត្តន៍ក៏គំរាមផងដែរវាយប្រហារប្រឆាំងបណ្ដាសាកលវិទ្យាល័យនៅមជ្ឈឹមបូព៌ា ជាការសងសឹកចំពោះការវាយប្រហារធ្វើឲ្យខូចខាតសាកលវិទ្យាល័យ២នៅអ៉ីរ៉ង់។
ការបាញ់មីស៊ីល និងការបញ្ជូនដ្រូននៅបន្តកាលពីថ្ងៃទី២៩ មីនា ក្នុងតំបន់ទាំងមូល។ អ៉ីរ៉ង់បានវាយប្រហារលើគុយវ៉ែត និងអារ៉ាប៊ីសាអូឌីត ក្រោយបណ្ដាទីតាំងអគ្គិ្កសនីអ៉ីរ៉ង់រងការវាយប្រហារបណ្ដាលឲ្យមានការដាច់ភ្លើងក្នុងផ្នែកមួយចំនួននៃក្រុងតេហេរ៉ង់និងតំបន់ជុំវិញ។
បណ្ដាសារព័ត៌មានអាមេរិករាយការណ៍រយៈពេលប៉ុន្មានសប្ដាហ៍ចុងក្រោយនេះថា ប្រធានាធិបតីមានបំណងបញ្ជូននាពេលខាងមុខនេះ នូវទាហានយ៉ាងតិច១០.០០០នាក់មកកាន់មជ្ឈឹមបូព៌ា ៕
ចែករំលែកព័តមាននេះ