ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជនសង្ស័យ​៦នាក់ ត្រូវ​អស់លក្ខណ៍ ក្រោយធ្វើសកម្មភាពដេញកា.ប់យុវជនត្រឡប់មកពីមើលការប្រគំតន្ត្រី

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យុវជន​ចំនួន​៥​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​ត្រលប់​មក​ពី​មើល​ការ​ប្រគុំ​តន្ត្រី​ខន​សឺត​ទៅ​ផ្ទះ​ជួល​វិញ ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ទំនើង​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង​ដេញ​តាម​កាប់ បណ្ដាល​ឲ្យ​របួសធ្ងន់​១​នាក់​និង​ស្រាល​១​នាក់ ។ បន្ទាប់​មក​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន​ព្យាយាម​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចេញ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​បាន​៦​នាក់…

រាជធានី​ភ្នំពេញ​ ៖ យុវជន​ចំនួន​៥​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​ត្រលប់​មក​ពី​មើល​ការ​ប្រគុំ​តន្ត្រី​ខន​សឺត​ទៅ​ផ្ទះ​ជួល​វិញ ក៏​ត្រូវ​ក្រុម​ក្មេង​ស្ទាវ​ទំនើង​១​ក្រុម​មាន​គ្នា​ជាង​១០​នាក់​ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង​ដេញ​តាម​កាប់ បណ្ដាល​ឲ្យ​របួសធ្ងន់​១​នាក់​និង​ស្រាល​១​នាក់ ។ បន្ទាប់​មក​ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន​ព្យាយាម​គេចខ្លួន ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ព្រហ្មទណ្ឌ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ចេញ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​បាន​៦​នាក់ ។

ហេតុការណ៍​នោះ​បាន​កើតឡើង នៅ​វេលា​ម៉ោងជាង​២​យប់​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៦ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​នោះ​រួម​មាន​១,​ឈ្មោះ អិ​ម ណា​រិ​ទ្ធ អាយុ​១៨​ឆ្នាំ ២,​ឈ្មោះ ប៉ែន សុ​ជូរ អាយុ​១៨​ឆ្នាំ ៣,​ឈ្មោះ រ៉​ន ស​វណ្ណ​រ៉ា អាយុ​១៨​ឆ្នាំ ៤,​ឈ្មោះ ស៊ូ សុ​ជាតិ អាយុ​១៨​ឆ្នាំ ៥,​ឈ្មោះ មុំ សា​មិត្ត អាយុ​១៨​ឆ្នាំ ៦,​ឈ្មោះ ព្រុំ សុខ​ជី​ង អាយុ​១៨​ឆ្នាំ ។ ក្រោយ​ពេល​ឃាត់ខ្លួន​នគរបាល​ដកហូត​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ​1KZ 9815 ,​ម៉ូតូ​ម៉ាក YAMAHA SIRIUS ព​ណ៍​ក្រហម​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ និង​កាំបិត​ខ្វែវ​អត់​ដង ១​ដើម ។

ចំណែក​ជន​រង​គ្រោះ​ដែល​រង​របួសធ្ងន់​ឈ្មោះ​ថន វុ​ទ្ធី ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ព្រៃ​អំព ស្រុក​គី​រី​វង់ ខេត្តតាកែវ រង​របួស​ដៃ​និង​បែកក្បាល​យ៉ាងដំណំ រីឯ​ម្នាក់​ទៀត​រង​របួសស្រាល​មិន​ស្គាល់ឈ្មោះ ។

នគរបាល​បាន​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​ខាងលើ​មាន​គ្នា​ជាង​១០​នាក់​និង​បាន​ជិះ​ម៉ូតូ​ចំនួន​៧​គ្រឿង​ត្រលប់​មក​ពី​ដើរ​លេង​នៅ​កោះ​ពេជ្រ ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​៥​នាក់​ជិះ​ម៉ូត​៣​គ្រឿង​ចេញពី​មើល​ខន​សឺត​នៅ​ភូមិ​កើតហេតុ​ត្រលប់​ទៅ​ផ្ទះ​វិញ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​លើ​ត​ហេតុ ស្រាប់តែ​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​តាម​កាប់​ពីក្រោយ ពេល​នោះ​ជន​រង​គ្រោះភ័យ​ក៏​ដួល​ម៉ូតូ ហើយ​ក៏​ត្រូវ​ជនសង្ស័យ​កាប់​បណ្ដាល​ឲ្យ​រង​របួស​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​នគរបាល​ខាងលើ​បាន​ចុះ​ទៅ​អន្តរាគមន៍​ឃាត់​ជនសង្ស័យ​បាន​ចំនួន​៦​នាក់ ចំណែក​បក្ខពួក​ច្រើន​នាក់​ទៀត​គេចខ្លួន​បាត់​អស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ