ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមចោរដោះស្លាកលេខម៉ូតូទុកក្រោមកែប ​ពេល​ធ្វើសកម្មភាព ត្រូវអស់លក្ខណ៍

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ល្បាត ប្រទះ​ឃើញ​ជនសង្ស័យ​៤​នាក់​កាន់ដំបង​ដែក​ដង​ឆ័​ត្រ​១​ដើម ហើយ​ជិះ​ម៉ូតូ​២​អត់​ស្លាក​លេខ​២​គ្រឿង​ថែម​ទៀត ។ ដោយ​មានការ​សង្ស័យ​នគរបាល​ក៏​បាន​ដេញ​តាម​ឃាត់ខ្លួន​បាន បន្ទាប់​មក​បាន​នាំ​យក​ទៅ​សាកសួរ…

រាជធានី​ភ្នំពេញ​ ៖ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ បាន​ល្បាត ប្រទះ​ឃើញ​ជនសង្ស័យ​៤​នាក់​កាន់ដំបង​ដែក​ដង​ឆ័​ត្រ​១​ដើម ហើយ​ជិះ​ម៉ូតូ​២​អត់​ស្លាក​លេខ​២​គ្រឿង​ថែម​ទៀត ។ ដោយ​មានការ​សង្ស័យ​នគរបាល​ក៏​បាន​ដេញ​តាម​ឃាត់ខ្លួន​បាន បន្ទាប់​មក​បាន​នាំ​យក​ទៅ​សាកសួរ ទើប​ដឹង​ថា​ជា​ក្រុម​ចោរ ដែល​កន្លង​មក​ក្រុម​នេះ​បាន​ឆក់​ទូរស័ព្ទ និង​ធាក់​ប្លន់​ម៉ូតូ​ជា​បន្តបន្ទាប់ ។ ខណៈនោះ​នគរបាល​ក៏​ឆែក​ឃើញ​ស្លាក​លេខ​ម៉ូតូ​២​បន្ទះ ដែល​ក្រុម​នេះ​ដោះ​ទុក​នៅ​ក្រោម​កែបម៉ូតូ ងាយស្រួល​គេចខ្លួន​ក្រោយ​ពេល​ធ្វើ​សកម្មភាព​រួច ដើម្បី​កុំ​ឲ្យ​ជន​រង​គ្រោះ​និង​សមត្ថកិច្ច​ចំណាំ​ភិនភាគ​បាន ។

ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​ក្រោម​ការ​បញ្ជា​និង​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ឯក ជឹ​ម សុ​ី​ថា អ​ធិ​នគរបាល​ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ ។ ដោយ​នគរបាល​បាន​ដេញ​តាម​ចាប់តាំងពី​ត្រង់​ចំណុច​មុខ​វត្ត​ស្លែង ស្ថិត​នៅ​ក្នុងភូមិ​វត្ត​ស្លែង សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ រហូត​ដល់​ចំណុច​ភ្លើងស្តុប​តាំង​រនាម មហាវិថី​សុ​ី ជី​ន​ពីង ស្ថិត​នៅ​ក្នុងភូមិ​តាំង​នាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ទើប​ឃាត់​បាន​។

ចោរប្លន់​ទាំង​៤​នាក់​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​ខាងលើ​នោះ​រួម​មាន​១-​ឈ្មោះ គឹ​ម សីហា អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។ ២-​ឈ្មោះ យឹ​ម សុធា អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​ស្នួល​ខ្ពស់ សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។
៣-​ឈ្មោះ ញឹ​ម រិ​ទ្ធី អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅ ផ្ទះ​ជួល​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។ ៤-​ឈ្មោះ គយ ស​ម្ភ​ស្ស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ ស្នាក់​នៅផ្ទះ​ជួល ភូមិ​អង្គ​បឹង​ចក សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ។

នគរបាល​ដកហូត​យក​បាន​ម៉ូតូ​ហុងដា​ឌ្រី​ម​សេ​១២៥​ចំនួន​០២​គ្រឿង ,​ស្លាក​លេខ​ម៉ូតូ​ចំនួន​០២​បន្ទះ​មាន​លេខ​ភ្នំពេញ​1IZ-3252 និង​លេខ​ភ្នំពេញ​1AT-0568 ,​ព្រមទាំង​ដំបង​ដែក​ដង​ឆ័​ត្រ​ប្រវែង​១១០​សង្ទីម៉ែត្រ​១​ដើម ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០២​និង​៣០​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពងទឹក​បាន​ចេញ​ល្បាត​ទប់ស្កាត់​បទល្មើស​នៅ​ក្នុង​មូលដ្ឋាន ក៏​ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​៤​នាក់​កាន់ដំបង​ដែក​ដង​ឆ័​ត្រ និង​ជិះ​ម៉ូតូ​២​គ្រឿង​អត់​ស្លាក​លេខ​នៅ​តាម​ផ្លូវ ។ ដោយ​មានការ​សង្ស័យ​កម្លាំង​នគរបាល​ខាងលើ​ក៏​ហៅ​ឃាត់​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ ស្រាប់​ជនសង្ស័យ​ទាំង​៤​នាក់​នោះ​មិន​ព្រម​ឈប់​ឡើយ ហើយ​បាន​បន្ថែម​ល្បឿន​គេចខ្លួន ភ្លាម​ៗ​នោះ​នគរបាល​ក៏​បាន​ដេញ​តាម​រហូត​ដល់​ចំណុច​ភ្លើងស្តុប​តាំង​រនាម មហាវិថី​សុ​ី ជី​ន​ពីង ស្ថិត​នៅ​ភូមិ​តាំង​នាម សង្កាត់​ប្រទះ​ឡា​ង ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ទើប​ឃាត់​បាន​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ខណៈនោះ​បាន​ឆែក​មើល​ក្រោម​កែបម៉ូតូ​ទាំង​២​គ្រឿង​ក៏​ឃើញ​មាន​ស្លាក​លេខ​ម៉ូតូ​២​បន្ទះ ដែល​ជនសង្ស័យ​ដោះ​ទុក​ពេល​ចេញ​ធ្វើ​សកម្មភាព ដើម្បី​កុំ​ឲ្យ​ជន​រង​គ្រោះ ឬ​មហាជន​និង​សមត្ថកិច្ច​ចំណាំបាន​ភិនភាគ​ងាយស្រួល​គេចខ្លួន ។ បន្ទាប់​មក​នគរបាល​បាន​នាំ​យក​ជន​ទាំង​៤​នាក់​នេះ​ទៅ​ធ្វើការ​សាកសួរ​នៅ​ប៉ុ​ស្ត៍​ពងទឹក ហើយ​ពួក​នោះ​បាន​ឆ្លើយ​សារភាព​ថា កន្លង​មក​ពួក​ខ្លួន​ធ្លាប់​បាន​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​១​លើក​នៅ​ភូមិ​សា​សាស្ត្រ​សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ​។ ក្រោយ​ម​បាន​ធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ របស់​មនុស្ស​ប្រុស​ម្នាក់ នៅ​តាម​ផ្លូវ​បេតុង​ទៅ​ភ្នំ​បា​សិទ្ធ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​មិន​មានឱកាស​យក​ម៉ូតូ​ដែល​ធាក់​ផ្តួល​នោះ​បាន​ទេ ហើយ​ពេល​នេះ​បាន​ចេញ​ធ្វើ​សកម្មភាព​ឆក់​ប្លន់​ទៀត ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើ​ផង​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បាន​តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ