ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាលដាក់ចេញកិច្ចអន្តរាគមន៍ជាបន្តបន្ទាប់ ដើម្បីសម្រាលបន្ទុកចំណាយរបស់ពលរដ្ឋ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ប្រជាពលរដ្ឋ ក្នុង​បរិបទ​ដែល​តម្លៃ​ទំនិញ និង​ថាមពល​សកល​មានការ​ប្រែប្រួល ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល បាន​ដាក់​ចេញ​កិច្ច​អន្តរាគមន៍​ជា​បន្តបន្ទាប់ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​ប្រជាពលរដ្ឋ ក្នុង​បរិបទ​ដែល​តម្លៃ​ទំនិញ និង​ថាមពល​សកល​មានការ​ប្រែប្រួល ។ នេះ​បើ​យោង​តាម​ផេ​ក​ទីភ្នាក់ងារសារព័ត៌មាន​កម្ពុជា បាន​ប្រកាស​នា​ថ្ងៃ​ទី​២៩ ខែមីនា​នេះ ។

ចាប់តាំងពី​សង្គ្រាម​នៅ​មជ្ឈិមបូព៌ា​បាន​ផ្ទុះ​ឡើង កាលពី​ពេល​កន្លង​ទៅ ដែល​បណ្តាល​ឱ្យ​បញ្ហា​នៃ​ប្រេងឥន្ធនៈ​បាន​ហក់​ឡើង​ខ្ពស់ ដែល​នេះ​ជា​បន្ទុក​មួយ​របស់​បងប្អូន​ជនរួមជាតិ ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ជា​ពិសេស​ប្រេង​ឡើងថ្លៃ រាជ​ដ្ឋា​ភិ​បាល​បាន​ដាក់​ចេញ​កិច្ច​អន្តរ​គម​ន៍​ជា​បន្តបន្ទាប់ មាន​ដូច​ជា ការ​បន្ត​បញ្ចុះ​ចំនួន​៦,៥​សេន​ដុល្លារ​/​លី​ត្រ ការ​បន្ត​បញ្ចុះ​១​សេន​ដុល្លារ​/​លី​ត្រ​បន្ថែម​ទៀត ដោយសារ​ថ្លៃ​ប្រេងសាំង​អន្តរជាតិ​ឡើង ការ​យក​ពន្ធគយ​០ (​សូន្យ​) ដុល្លារ ។

ជាមួយ​គ្នា​នេះ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្រេច​បញ្ចុះ​អាករ​បន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​មក ០ (​សូន្យ​)​ដុល្លារ ការ​បញ្ចុះ​អាករ​ពិសេស​លើ​ប្រេងម៉ាស៊ូត​ពី ៤% មក ០% និង​ការ​បញ្ចុះ​អាករ​លើ​តម្លៃបន្ថែម​លើ​ប្រេងសាំង និង​ប្រេងម៉ាស៊ូត​ពី​១០% មក​៤% ដោយ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជំនួស​ចំនួន​៦% ដើម្បី​ទប់​តម្លៃ​ប្រេង​កុំឱ្យ​ឡើងថ្លៃ​ពេក ។

កាលពី​ពេល​ថ្មី​ៗ​នេះ សម្តេច​បវរ​ធិ​បតី ប្រមុខ​រាជរដ្ឋាភិបាល ក៏​បាន​ណែនាំ​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជួប​ប្រជុំ​ជាមួយ​ភាគី​ពាក់ ដោយ​សម្រេច​បានជា​លទ្ធផល គឺ​ការ​ផ្តល់​ប្រាក់​២,៥០​ដុល្លារ​ក្នុង​មួយ​ខែ ជូន​ដល់​បងប្អូន​កម្មករនិយោជិត សម្រាប់​សម្រាល​បន្ទុក​ថ្លៃ​ធ្វើ​ដំណើរ​ផង​ដែរ ។

រាជរដ្ឋាភិបាល ក៏​បាន​ផ្តល់​ការ​កិច្ច​អន្តរាគមន៍​បន្ថែម ជា​ពិសេស​ដើម្បី​ទប់​តម្លៃ​ទំនិញ​កុំឱ្យ​ឡើងថ្លៃ​ពេក ដែល​នាំ​ដល់​ការ​ចំណាយ​ខ្ពស់​របស់​ប្រជាពលរដ្ឋ ដោយ​សម្រេច​បញ្ចុះ​អត្រាពន្ធគយ និង​អត្រា​អាករ​នាំ​ចេញ និង​នាំ​ចូល​លើ​មុខទំនិញ​ឧបករណ៍​អគ្គិសនី ប្រព័ន្ធ​សូ​ឡា រថយន្ត​អគ្គិសនី និង​ទំនិញ​មួយ​ចំនួន​ទៀត តាម​រយៈ​អនុក្រឹត្យ​ស្តី​ពី​ការ​កែសម្រួល​អត្រាពន្ធគយ និង​អត្រា​អាករ​នាំ​ចេញ លើ​មុខទំនិញ​មួយ​ចំនួន ដែល​នឹង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០២៦ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ