ខេត្តកំពង់ស្ពឺ៖ ក្មេងទំនើងម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនក្រោយពីបង្ហោះម៉ូតូ បង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកចែកចាយបន្តគ្នា នគរបាលស្រាវជ្រាវគាត់ខ្លួនបាន។
ការឃាត់ខ្លួនក្មេងទំនើងបង្ហោះម៉ូតូដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពីលោក ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២៦ ស្ថិតនៅចំណុចផ្លូវលំ ភូមិអង្គសខ្នាយ ឃុំមហាឬស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយដឹងថា កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំមហាឬស្សី បានធ្វើការស្រាវជ្រាវឈានទៅឃាត់ក្មេងទំនើងជិះម៉ូតូបង្ហោះម្នាក់មាន ឈ្មោះ ខន ចាន់ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិអង្គសខ្នាយ ឃុំមហាឬស្សី ស្រុកគងពិសី (ជាអ្នកបេីកម៉ូតូបង្ហោះ) រីឯអ្នកជិះពីក្រោយបានកំពុងរត់គេចខ្លួន និងកំពុងតែបន្ដស្រាវជ្រាវស្វែងរកចាប់ខ្លួន ។
លោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បាននិយាយឲ្យដឹងថាក្រោយទទួលបានព័ត៌មាននិងការរាយការណ៍រួចមក កំលាំងនគរបាលបានធ្វេីការសហការស្រាវជ្រាវឃាត់មុខសញ្ញាក្មេងទំនេីងដែលជិះម៉ូតូរួចបង្ហោះតាមផ្លូវសាធារណៈ ម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០២៦ ព៌ណខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ1AB-2281 បញ្ជូនមកអធិការដ្ឋាននគបាលស្រុកដេីម្បីសួរនាំ និងបានអនុវត្ដតាមគោលការណ៍៖
ទី១-ដោយកោសក់ ពុះជើងក្អែក ឱ្យធ្វើពលកម្មតាមដងផ្លូវ ។
ទី២-បានធ្វើការអប់រំកិច្ចសន្យាប្រគល់ជូនឪពុកម្តាយគ្រប់គ្រងណែនាំបន្ដ ។
និងទី៣-បានដកហូតនិងរក្សាម៉ូតូទុករយ:ពេល៩០ថ្ងៃនៅអធិការដ្ឋាននគរបាលស្រុកជាបណ្ដោះអាសន្ន។
នគរបាលស្រុកគងពិសីបានបញ្ជាក់ឲ្យដឹងថា ក្រោយវិធានការរបស់សមត្ថកិច្ចជាបន្ដបន្ទាប់ សមត្ថកិច្ចស្ន;សុំដល់អាណាព្យាបាល មាតាបិតា មេត្តាជួយអប់រំកូនចៅកុំឱ្យធ្វើទង្វើណាមួយដែលនាំឱ្យមានការពាក់ព័ន្ធនិងច្បាប់ ជាពិសេសគឺធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខសណ្ដាប់សាធារណៈសង្គមផងដែរ៕




ចែករំលែកព័តមាននេះ