ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សង្គ្រាមកាន់តែផ្ទុះកម្ដៅ! អាម៉េរិក-អ៊ីស្រាអែល បើកការវាយប្រហារតាមអាកាសចំរោងចក្រគីមីឥន្ធនៈនៅ​អ៊ីរ៉ង់​

54 វិនាទី មុន

ទីក្រុងតេហេរ៉ង់៖ ស្ថានការណ៍សង្គ្រាមកាន់តែឡើងកម្ដៅខ្លាំងនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីកម្លាំងចម្រុះអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសចំគោលដៅយុទ្ធសាស្ត្រសេដ្ឋកិច្ចមួយទៀតរបស់អ៊ីរ៉ង់ គឺអង្គភាពគីមីឥន្ធនៈ​នៅ​ភាគពាយព្យនៃប្រទេស។ នេះបើយោងតាមសារព័ត៌មាន Xinhua, Aljazeera និងប្រភពផ្សេងទៀត…

ទីក្រុងតេហេរ៉ង់៖ ស្ថានការណ៍សង្គ្រាមកាន់តែឡើងកម្ដៅខ្លាំងនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីកម្លាំងចម្រុះអាម៉េរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសចំគោលដៅយុទ្ធសាស្ត្រសេដ្ឋកិច្ចមួយទៀតរបស់អ៊ីរ៉ង់ គឺអង្គភាពគីមីឥន្ធនៈ​នៅ​ភាគពាយព្យនៃប្រទេស។ នេះបើយោងតាមសារព័ត៌មាន Xinhua, Aljazeera និងប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី៣០ ខែមីនានេះ។

បើតាមទីភ្នាក់ងារសារព័ត៌មានផ្លូវការ IRNA របស់អ៊ីរ៉ង់ ប្រតិបត្តិការវាយប្រហារនេះបានកើតឡើងនៅពាក់កណ្ដាលអាធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦។

ភ្លាមៗក្រោយការផ្ទុះ ក្រុមសង្គ្រោះ និងក្រុមប្រតិបត្តិការបន្ទាន់បានចុះទៅដល់ទីតាំងកើតហេតុដើម្បីគ្រប់គ្រងស្ថានការណ៍។ ទោះបីជាមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធរោងចក្រក៏ដោយ ប៉ុន្តែអាជ្ញាធរអ៊ីរ៉ង់បានចេញមុខអះអាងភ្លាមៗថា មិនមានការលេចធ្លាយសារធាតុពុល សារធាតុគ្រោះថ្នាក់ ឬសារធាតុបំពុលបរិយាកាសចេញមកក្រៅឡើយ។ ជាមួយគ្នានេះ អាជ្ញាធរទីក្រុងតេហេរ៉ង់ក៏បានអំពាវនាវដល់សាធារណជនកុំឱ្យមានការភ័យស្លន់ស្លោ ខណៈដែលកម្លាំងជំនាញកំពុងមមាញឹកក្នុងការដោះស្រាយផលប៉ះពាល់នៅនឹងកន្លែង។

ការវាយប្រហារលើវិស័យគីមីឥន្ធនៈនាពេលនេះ ហាក់ដូចជាយុទ្ធសាស្ត្រថ្មីរបស់អាម៉េរិក និងអ៊ីស្រាអែល ក្នុងការកាត់ផ្ដាច់សរសៃឈាមសេដ្ឋកិច្ចរបស់អ៊ីរ៉ង់ បន្ទាប់ពីបានវាយប្រហារលើគោលដៅនុយក្លេអ៊ែរ និងដែកថែបកាលពីប៉ុន្មានថ្ងៃមុន។ ពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ថា តើអ៊ីរ៉ង់នឹងមានចំណាត់ការសងសឹកបែបណាចំពោះការវាយប្រហារចំតំបន់ឧស្សាហកម្មដ៏សំខាន់មួយនេះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ