ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ាគីស្ថាន​ត្រៀម​រៀប​ចំ​កិច្ច​ប្រជុំ​​ក្រុម​ប្រទេស​ធំ​ៗ​នៅ​ក្នុង​តំបន់​ដើម្បី​រក​វិធី​បញ្ចប់​សង្គ្រាម​អ៊ីរ៉ង់

4 ម៉ោង មុន

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​ក្រុម​ប្រទេស​ធំៗ​នៅ​ក្នុង​តំបន់​ត្រៀម​ជួប​គ្នា​នៅ​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​ពិភាក្សាគ្នា​អំពី​ការ​បញ្ចប់​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ទ័ព​ម៉ារីន​អាមេរិក​​​២៥០០​នាក់​ថែម​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មជ្ឈិម​បូព៌ា​ដើម្បី​ពង្រឹង​កម្លាំង​ដែល​មាន​ស្រាប់​ និង​​កើត​ឡើង​នៅ​ពេល​សង្គ្រាម​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​យេម៉ែន​បន្ទាប់​ពី​ក្រុម​ហ៊ូ​ទី​ប្រកាស​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​ និង​បាញ់​មីស៊ីល​ចូល​ទឹក​ដី​អ៊ីស្រា​អែល​​កាល​​ពី​ម្សិល​មិញ​។​​ ​​ប៉ាគី​ស្ថាន​​ថ្លែង​ថា​អារ៉ាប៊ី​សាអូឌីត, តួក​គី និង​អេ​ហ្ស៊ីប​ត្រៀម​បញ្ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ពួក​គេ​ទៅ​ទី​ក្រុង​​ឥស្លាម​ម៉ា​បាត​ដើម្បី​ពិភាក្សា​គ្នា​។ នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ លោក​ស៊ី​បាស់​…

ទី​ក្រុង​ឥស្លាម​ម៉ាបាត៖ ​ក្រុម​ប្រទេស​ធំៗ​នៅ​ក្នុង​តំបន់​ត្រៀម​ជួប​គ្នា​នៅ​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​ពិភាក្សាគ្នា​អំពី​ការ​បញ្ចប់​សង្គ្រាម​នៅ​មជ្ឈិម​បូព៌ា​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​នៅ​ពេល​ទ័ព​ម៉ារីន​អាមេរិក​​​២៥០០​នាក់​ថែម​ទៀត​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​មជ្ឈិម​បូព៌ា​ដើម្បី​ពង្រឹង​កម្លាំង​ដែល​មាន​ស្រាប់​ និង​​កើត​ឡើង​នៅ​ពេល​សង្គ្រាម​រីក​រាល​ដាល​ទៅ​ដល់​ប្រទេស​យេម៉ែន​បន្ទាប់​ពី​ក្រុម​ហ៊ូ​ទី​ប្រកាស​ចូល​រួម​នៅ​ក្នុង​សង្គ្រាម​ និង​បាញ់​មីស៊ីល​ចូល​ទឹក​ដី​អ៊ីស្រា​អែល​​កាល​​ពី​ម្សិល​មិញ​។​​

​​ប៉ាគី​ស្ថាន​​ថ្លែង​ថា​អារ៉ាប៊ី​សាអូឌីត, តួក​គី និង​អេ​ហ្ស៊ីប​ត្រៀម​បញ្ជូន​រដ្ឋ​មន្ត្រី​ការ​បរទេស​របស់​ពួក​គេ​ទៅ​ទី​ក្រុង​​ឥស្លាម​ម៉ា​បាត​ដើម្បី​ពិភាក្សា​គ្នា​។ នាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន​ លោក​ស៊ី​បាស់​ សារីហ្វ (Shehbaz Sharif) ថ្លែង​ថា​លោក​ និង​ប្រធានា​ធិបតី​អ៊ីរ៉ង់ លោក​ម៉ាស៊ូត ប៉េ​ហ្សេ​ស្គាន (Masoud Pezeshkian) បាន​ពិភាក្សា​គ្នា​ច្រើន​អំពី​ទំនាស់​ដែល​កើត​ឡើង​នៅ​ក្នុង​តំបន់​។ ប្រភពខ្លះ​ថ្លែង​ថា​លោក​ទាំង​២​បាន​សន្ទនា​គ្នា​តាម​ទូរ​ស័ព្ទ​ដ៏​វែង​អន្លាយ​មួយ​នៅ​ពេល​ដែល​ប៉ាគីស្ថាន​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ជំនួប​​បួន​ប្រទេស​។ គម្រោង​នេះ​ត្រូវ​គេ​គិត​ថា​ជា​គន្លឹះ​សំខាន់​សម្រាប់​ការ​ផ្ដួច​ផ្ដើម​សន្តិ​ភាព​។

​​មន្ត្រី​រដ្ឋាភិបាល​ប្រទេស​ទាំង​២បង្ហើប​ឱ្យ​ដឹង​ថា​ការ​សន្ទនា​គ្នា​នោះ​បាន​ប្រព្រឹត្ត​ទៅ​រយៈ​ពេល​៩០​នាទី​ និង​ជា​ការ​សន្ទនា​គ្នា​លើក​ទី​២​រវាង​ថ្នាក់​ដឹក​នាំទាំង​២​នៅ​ក្នុង​រយៈ​ពេល​៥​ថ្ងៃ​ចុង​ក្រោយ​។ ការ​សន្ទនា​ទាំង​អស់​នេះ​សុទ្ធតែ​ផ្ដោត​សំខាន់​ទៅ​លើ​ការ​បន្ធូរ​បន្ថយ​កម្ដៅ​នៃ​សង្គ្រាម​ និង​ការ​បើក​ច្រក​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការ​សន្ទនា​គ្នា​រវាង​ភាគី​ជម្លោះ​នានា​។​ ប្រទេស​ប៉ាគី​ស្ថាន​ចាប់​ផ្ដើម​​​បោះ​ដៃ​ទៅ​រក​ទី​ក្រុង​វ៉ាស៊ីន​តោន, បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​ និង​ប្រទេស​មូស្លីម​នានា​។ នេះ​ជា​ផ្នែក​១​នៃ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​រក​ឱកាស​ចរ​ចា​គ្នា​។​​

ប្រភព​ពី​ក្រុម​អ្នក​ការ​ទូត​បង្ហើប​ឱ្យ​ដឹង​ថា​ការ​ចរ​ចា​គ្នា​​​អាច​នឹង​កើត​ឡើង​នៅ​ទី​ក្រុង​ឥស្លាម​ម៉ា​បាត​នៅ​ថ្ងៃ​អង្គារ​សប្ដាហ៍​ក្រោយ​ ។​ ខាង​ភាគី​អាមេរិក​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក​ម៉ាកូ​ រូប៊ីអូ (Marco Rubio) ចំណែក​ខាង​អ៊ីរ៉ង់​ដឹក​នាំ​ដោយ​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក​អាបាស់​ អារ៉ាក់​ឈី (Abbas Arghchi)។ ប្រភព​ខ្លះ​ទៀត​ថ្លែង​ថា​នៅ​ក្នុង​ឱកាស​នោះ អាមេរិក​អាច​នឹង​ប្រកាស​អំពី​សំណើ​នៃ​បទ​ឈប់​បាញ់​ ដែល​ជួន​ពេល​គ្នា​នឹង​ការ​ចាប់​ផ្ដើម​សន្ទនា​គ្នា​តែ​ម្ដង​។ ប្រសិន​បើ​មាន​ការ​​ប្រកាស​បែប​នេះ​មែនមាន​ន័យ​ថា​​វា​​ស្រប​ទៅ​តាម​ការ​ទាមទារ​របស់​អ៊ីរ៉ង់​ដែល​ចង់​បង្កើត​យន្ត​ការ​កសាង​ទំនុក​ចិត្ត​៕ ប្រភព៖ អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ