សមត្ថកិច្ចមូលដ្ឋានមួយបានប្រកាសសុំចិត្តបងប្អូនប្រជាពលរដ្ឋ ដែលចូលចិត្តផឹកស៊ីសប្បាយរំខានគេពេលរាត្រី នៅក្រោយពេលចុះប្រតិបត្តិការបង្ក្រាប កាលពីរាត្រីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ។
ហេតុការណ៍បង្ក្រាបនេះ គឺធ្វើឡើងដោយអធិការដ្ឋាននគរបាលក្រុងតាខ្មៅ លើបងប្អូនពលរដ្ឋដែលហូបចុកសប្បាយជ្រុល នៅក្នុងបូរី PRN នៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
សមត្ថកិច្ចនៅមូលដ្ឋាននោះ បានលើកឡើងថា សុំចិត្តបងប្អូនយើងមេត្តាកុំសប្បាយជ្រុល ដល់ថ្នាក់ផឹកស៊ីនៅកណ្តាលផ្លូវ ច្រៀងឡូឡា មិនស្គាល់ម៉ោងគេសម្រាក និងមិនចេះខ្លាចចិត្តអ្នកដទៃ ។
សកម្មភាពបែបនេះ មិនមែនមានតែនៅទីនោះទេ គឺមាននៅច្រើនកន្លែង ។ ដូច្នេះសមត្ថកិច្ច គួរតែអនុវត្តតាមសមត្ថកិច្ចជំនាញនេះ ។ ហូបចុកតិចតួចស្ងាត់ស្ងៀមមិនអីនោះទេ ប៉ុន្តែបងប្អូនខ្លះ គឺជ្រុល ដោយពេលមានកម្មវិធីហូបចុកអី ស្ងាត់ស្ងៀមមិនសប្បាយទេ ទាល់តែចាក់ធុងបាសឡើងថ្លង់ បានហូបចុកទៅវាសប្បាយហើយឆ្ងាញ់ ។
ចែករំលែកព័តមាននេះ