ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈាម​ស្រែក​ស្បែក​ហៅ សមត្ថកិច្ច​តាម​ចាប់ខ្លួន​ឃាតករ​ចាក់​សម្លាប់​ម្ចាស់ផ្ទះ​ជួល ដល់​ខេត្តរតនគិរី

8 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ជា​ឃាតករ ដែល​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ម្ចាស់ផ្ទះ​ជួល នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខំ​រត់គេច​ខ្លួន​ទៅ​ដល់​ទឹកដី​ខេត្តរតនគិរី បាន​២​ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ ជនសង្ស័យ​ជា​ឃាតករ ដែល​ធ្វើ​សកម្មភាព​ចាក់​សម្លាប់​ម្ចាស់ផ្ទះ​ជួល នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ខំ​រត់គេច​ខ្លួន​ទៅ​ដល់​ទឹកដី​ខេត្តរតនគិរី បាន​២​ថ្ងៃ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច សហការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​មក​វិញ ដើម្បី​នាំ​យក​មក​ឲ្យ​ទទួលទោស​តាម​ផ្លូវច្បាប់ ។

សូម​ជម្រាប​ថា ៖ កាលពី​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ មាន​ករណី​ឃាតកម្ម កើតឡើង​នៅ​ចំណុច​ផ្ទះ​លេខ​២៨៧ ផ្លូវ​បេតុង ភូមិ​ព្រែក​តា​នូ​១ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បង្ក​ដោយ​ជនសង្ស័យ​ឈ្មោះ ហុ​ក វិ​រៈ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ជនជាតិ​ខ្មែរ បាន​ធ្វើ​សកម្មភាព​ប្រើ​កាំបិត​ចុង​ស្រួច ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ងិ​ន ធី​រ៉ា ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ មុខរបរ​មន្ត្រី​នគរបាល​ចូល​និវត្តន៍ បណ្តាល​ឲ្យ​បាត់បង់​ជិ​វិត​ភ្លាម​ៗ ។

ក្រោយ​ពី​មាន​ហេតុការណ៍​ខាងលើ​កើតឡើង ដោយ​ទទួល​បាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន លោក​វរសេនីយ៍ឯក ហែម បូ​ណា និង​លោក​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន បាន​ដឹកនាំ​កម្លាំង​ជំនាញ​របស់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ចុះ​ដល់ និង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ពិនិត្យ​ជុំវិញ​ទីតាំង​កើតហេតុ ។

លុះ​នៅ​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣​និង​២០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី និង​ខេត្តកណ្តាល រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ខាងលើ នៅ​ចំណុច​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគីរី ។ ពេល​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សារភាព​ថា នៅ​ថ្ងៃ​ទី​២៦ ខែមីនា ឆ្នាំ​២០២៦ ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ចុង​ស្រួច ចាក់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ងិ​ន ធី​រ៉ា បណ្តាល​ឲ្យ​ស្លាប់ ប្រាកដ​មែន មូលហេតុ​ដោយសារ​តែ​ខឹង​ជន​រង​គ្រោះ ហាមឃាត់​កុំ​ឲ្យ​ខ្លួន​ស្រែក​ឡូឡា​ពេក ។

ក្រោយ​ពី​ស្តាប់​ចម្លើយ​ជនសង្ស័យ​បាន​សារភាព និង​យោង​ទៅ​លើ​ពាក្យបណ្តឹង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ ពាក់​ពន្ធ​ករណី​ឃាតកម្ម​ជា​បទល្មើស​ឧក្រិដ្ឋ​ជាក់ស្តែង ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​កិ​ច្នាំ​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ