ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​សារ​ព័ត៌​មាន​បី​នាក់​ស្លា.ប់​ក្នុង​ការ​វា.យ​ប្រ.ហារ​របស់​អ៊ីស្រា​អែល​នៅ​លីបង់

4 ម៉ោង មុន

ទី​ក្រុង​បេរូត៖ ថ្ងៃ​នេះ អ្នក​សារ​ព័ត៌​មាន​រហូត​ដល់​ទៅ​បី​នាក់​​បាន​ស្លាប់​​ក្រោម​ស្នា​ដៃ​របស់​​អ៊ី​ស្រា​អែល​​ដែល​វាយ​ប្រហារ​​ទៅ​លើ​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង។ អ្នក​ទាំង​បី​​នោះ​មុន​ពេល​ស្លាប់​កំពុង​ចុះ​រាយ​ការណ៍​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​រវាង​អ៊ីស្រា​អែល​ និង​ក្រុម​ហេស​បូឡា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានីយ​ទូរ​ទស្សន៍​ដែល​អ្នក​ទាំង​បី​កំពុង​បម្រើ​ការ​។ ​ទូរ​ទស្សន៍​អាល់​ម៉ាណា (al-Manar) របស់​ក្រុម​ហេស​បូឡា​ផ្សាយ​ថា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ដ៏​ចាស់​វស្សា​របស់​ខ្លួន​ឈ្មោះ​អាលី​ សូអេប…

ទី​ក្រុង​បេរូត៖ ថ្ងៃ​នេះ អ្នក​សារ​ព័ត៌​មាន​រហូត​ដល់​ទៅ​បី​នាក់​​បាន​ស្លាប់​​ក្រោម​ស្នា​ដៃ​របស់​​អ៊ី​ស្រា​អែល​​ដែល​វាយ​ប្រហារ​​ទៅ​លើ​ប្រទេស​លីបង់​ភាគ​ខាង​ត្បូង។ អ្នក​ទាំង​បី​​នោះ​មុន​ពេល​ស្លាប់​កំពុង​ចុះ​រាយ​ការណ៍​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​រវាង​អ៊ីស្រា​អែល​ និង​ក្រុម​ហេស​បូឡា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​របស់​ស្ថានីយ​ទូរ​ទស្សន៍​ដែល​អ្នក​ទាំង​បី​កំពុង​បម្រើ​ការ​។ ​ទូរ​ទស្សន៍​អាល់​ម៉ាណា (al-Manar) របស់​ក្រុម​ហេស​បូឡា​ផ្សាយ​ថា​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​ដ៏​ចាស់​វស្សា​របស់​ខ្លួន​ឈ្មោះ​អាលី​ សូអេប (Ali Shoeib) បាន​ស្លាប់​នៅ​ថ្ងៃ​សៅរ៍។

យោធា​អ៊ីស្រា​អែល​ប្រកាស​ថា​ខ្លួន​ដាក់​ផែន​ការ​វាយ​ប្រហារ​លោក​សូអេប​ព្រោះ​គាត់​ក្រៅ​ពី​ជា​អ្នក​កាសែត​ គាត់​ក៏ជា​ភ្នាក់​ងារ​បង្កប់​របស់​ក្រុម​ហេស​បូឡា​ផង​ដែរ​។ ទូទស្សន៍​អាល់​ម៉ា​យ៉ា​ឌីន (Al-Mayadeen) ដែល​មាន​មូល​ដ្ឋាន​នៅទី​ក្រុង​បេរូត​ផ្សាយ​ថា​អ្នក​រាយ​ការណ៍​ព័ត៌​មាន​របស់​ខ្លួន​ឈ្មោះ​ហ្វាទីម៉ា អេហ្វ​ទួនី (Fatima Ftouni) ក៏​បាន​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តែ​មួយ​នៅ​ស្រុក​ចេ​ហ្ស៊ីន (Jezzine)។ បង​ប្រុស​របស់​អ្នក​ស្រី​ គឺ​លោក​មហាមេត​ ក៏​បាន​ស្លាប់​នៅ​ក្នុង​ពេល​នោះដែរ។ គាត់​ជា​អ្នក​ថត​រូប​។

មន្ត្រី​កំពូល​ៗ​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​លីបង់​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ​។ ប្រ​ធា​នា​​ធិបតី​លីបង់​ចាត់​ទុក​ថា​នេះ​ជា​ឧក្រិដ្ឋ​កម្ម​យ៉ាង​ច្បាស់​ក្រឡែត​ដែល​រំលោភ​​​ច្បាប់​ និង​កិច្ច​ព្រម​ព្រៀង​ទាំង​អស់​ស្ដី​ពី​ការ​ការ​ពារ​អ្នក​សារ​ព័ត៌​មាន​។ ទូរ​ទស្សន៍​អាល់​ម៉ាណា​ផ្សាយ​ថា​អ៊ីស្រា​អែល​បាញ់​តម្រង់​ទៅ​រក​អ្នក​សារ​ព័ត៌មាន​ជើង​ចាស់​ដែល​ធ្លាប់​បម្រើ​ការ​រយៈ​ពេល​ជិត​៣​ទស​វត្ស​មក​ហើយ​។

យោធា​អ៊ីស្រា​អែល​​អះអាង​ថា​លោក​សូអេប​បើក​ប្រតិបត្តិ​ការ​ជា​ខ្សែ​សង្វាក់​ដើម្បី​ស្រាយ​អាថ៌​កំបាំង​ទីតាំង​របស់​អ៊ីស្រា​អែល​ដែល​ឈរ​ជើង​នៅ​ប្រទេស​លីបង់​ខាង​ត្បូង​។ យោធា​អ៊ីស្រា​អែល​ចោទ​ប្រកាន់​ថា​គាត់​រក្សា​ទំនាក់​ទំនង​ជិត​ស្និទ្ធ​ជា​មួយ​យុទ្ធ​ជន​របស់​ក្រុម​ហេស​បូឡា​ និង​ចុះ​ផ្សាយ​ញុះញង់​ប្រឆាំង​នឹង​ទាហាន​អ៊ីស្រា​អែល​ និង​ជន​ស៊ីវិល​អ៊ីស្រា​អែល​។ ទូរទស្សន៍​អាល់​ម៉ាណា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់​អ៊ីស្រា​អែល​ទេ​។ ប៉ុន្តែ​ទូរទស្សន៍​នេះ​ចាត់​ទុក​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​របស់​ខ្លួនធ្វើ​សេចក្ដីរាយ​ការណ៍​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​៕ ប្រភព៖ អេភី (AP) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ