ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្ចី​ម៉ូតូ​គេជិះ​មួយ​ភ្លែត តែ​យក​ទៅ​បាត់​ជាង​១​ខែ ទីបំផុត​ ជាប់​ខ្នោះ​បាន​សម្រេច

6 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​កម្មករ​រោងចក្រ​ម្នាក់​ បាន​ខ្ចី​ម៉ូតូ​បុរស​ជា​អ្នក​ដឹក​ជញ្ជូន​អី​វាន់​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា​ជិះ ដោយ​ប្រាប់​ម្ចាស់​ម៉ូតូ​ថា ទៅ​រក​ទិញ​អាហារ​ហូប​តែ​មួយ​ភ្លែត​ទេ លុះ​បាន​ដល់​ដៃ​ក៏​ជិះ​យក​ទៅ​បាត់​ជាង​១​ខែ ។ ក្រោយមក…

រាជធានី​ភ្នំពេញ​ ៖ ជនសង្ស័យ​ជា​កម្មករ​រោងចក្រ​ម្នាក់​ បាន​ខ្ចី​ម៉ូតូ​បុរស​ជា​អ្នក​ដឹក​ជញ្ជូន​អី​វាន់​ម្នាក់​ទៀត ដែល​ជា​អ្នក​ស្គាល់គ្នា​ជិះ ដោយ​ប្រាប់​ម្ចាស់​ម៉ូតូ​ថា ទៅ​រក​ទិញ​អាហារ​ហូប​តែ​មួយ​ភ្លែត​ទេ លុះ​បាន​ដល់​ដៃ​ក៏​ជិះ​យក​ទៅ​បាត់​ជាង​១​ខែ ។ ក្រោយមក ​មាន​អ្នក​ស្គាល់​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ កំពុង​ស្នាក់​នៅ​បន្ទប់​ជួល​មួយ​កន្លែង ក៏​បាន​ទៅ​ប្រាប់​ម្ចាស់​ម៉ូតូ​ និង​ជូន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជន​នោះ​បាន​ទាំង​យប់ រួច​ប្រគល់​ឲ្យ​នគរបាល នាំ​យក​ទៅ​សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ហេតុការណ៍​រំលោភ​លើ​ទំនុកចិត្ត​ខាងលើ​នោះ​ បាន​កើតឡើង​តាំងពី​វេលា​ម៉ោង​០១ និង​២០​នាទី​យប់​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦​ មក​ម្ល៉េះ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ បើ​គិត​រហូត​មក​ដល់​ថ្ងៃ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នោះ​ បាន​មាន​រយៈពេល​ជាង​១​ខែ​ហើយ ។

បុរស​ជា​ជនសង្ស័យ​ខាងលើ​ ឈ្មោះ សួន ដា​រ៉ា អាយុ​២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ
(​ឃាត់ខ្លួន​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២៣ និង​៣០​នាទី​យប់​) ។ ដោយឡែក​ បុរស​ដែល​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ យ៉ា សុខ​ហេង អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ដឹក​ជញ្ជូន ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​០១​និង​២០​នាទី​យប់​រំលងអ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៦ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ ម៉ាក​ហុងដា​ស្តូពី​សេ​១១០ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1LS-8625 លេខ តួ​+ លេខ​ម៉ាស៊ីន​8178721 ទៅ​លេង​បន្ទប់​ជួល​បងប្អូន​ជីដូនមួយ​នៅ​ក្រោយ​ផ្សារ​ព្រៃ​ទា ។ ក្រោយ​ពេល​អង្គុយ​លេង​បាន​មួយសន្ទុះ ក៏​បាន​ជិះ​ម៉ូតូ​ខាងលើ​ចេញ​ទៅ​មើល​គេ​លេ​ងបាល់ទះ នៅ​ក្បែរ​ផ្សារ​ព្រៃ​ទា​បន្តិច ទើប​ជិះ​ម៉ូតូ​ចេញ​ទៅ​ផ្ទះ​វិញ ហើយ​បាន​ជួប​ជនសង្ស័យ​ជា​អ្នក​ស្គាល់គ្នា​នៅ​តាម​ផ្លូវ ពេល​នោះ​ ជនសង្ស័យ​បាន​ពឹង​ឲ្យ​ជួយ​ឌុ​ប​ជូន​ទៅ​ផ្ទះ នៅ​ម្តុំ​បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នគរបាល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់ ជនសង្ស័យ​បាន​ធ្វើ​ជា​ដើរ​ចុះ​ដើរ​ឡើង រួច​ក៏​បាន​ឲ្យ​ជន​រង​គ្រោះ​ជួយ​ឌុ​ប​ជូន​ត្រលប់​ទៅ​ផ្សារ​ព្រៃ​ទា​វិញ ហើយ​ពេល​ទៅ​ដល់​ផ្លូវ​បេតុង​ក្រោយ​ផ្សារ​ព្រៃ​ទា ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជនសង្ស័យ​រូប​នោះ​បាន​សុំ​ខ្ចី​ម៉ូតូ​របស់​ជន​រង​គ្រោះ​ជិះ ដោយ​ប្រាប់​ថា ​ទៅ​រក​ទិញ​អាហារ​ហូប​មួយ​ភ្លែត ។

ខណៈនោះ​ ជន​រង​គ្រោះ​ក៏​បាន​ព្រម​ឲ្យ​ខ្ចី​ជិះ បន្ទាប់​មក​ជន​នោះ​ ក៏​ជិះ​យក​ទៅ​បាត់​រហូត​តែ​ម្ដង តែ​ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យ​ប្ដឹង​ភ្លាម​ៗ​នោះ​ទេ គឺ​បាន​ទុក​ពេល​៣​ថ្ងៃ​ដើម្បី​ឲ្យ​ជនសង្ស័យ​យក​ម៉ូតូ​មក​ឲ្យ​វិញ ប៉ុន្តែ​ជន​នោះ​មិន​ព្រមយក​ឲ្យ​វិញ​ឡើយ ទើប​ជន​រង​គ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​៣ ឲ្យ​ជួយ​អន្តរាគមន៍ ។

នគរបាល​បាន​បញ្ជាក់​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា រហូត​ដល់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ វេលា​ម៉ោង​២១​និង​០០​នាទី​យប់ មាន​អ្នក​ស្គាល់គ្នា​ប្រាប់​ថា​ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​កំពុង​ស្នាក់​នៅផ្ទះ​ជួល​ជាន់​ទី​៣ ភូមិ​អូ​ដឹ​ម សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួច​ប្រគល់​ឲ្យ​នគរ​បាន​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង ។

ក្រោយ​ពេល​នគរបាល​សាកសួរ​ ជនសង្ស័យ​រូប​នោះ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​បោក​យក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ខាងលើ​នោះ​មែន ប៉ុន្តែ​ក្រោយមក ​មាន​ក៏​មិត្តភក្ដិ​ម្នាក់​ទៀត​បាន​ខ្ចី​ម៉ូតូ​នោះ​ជិះ​រួច​ក៏ស៊ីដាច់​បន្ត​ទៀត​បាត់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ