ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកចិត្តមនុស្សធម៌! សាខាកាកបាទក្រហមខេត្តស្ទឹងត្រែង ចុះជួយពលរដ្ឋមានជំងឺដុំពក និងដុះ​សាច់លើក្បាលដល់លំនៅឋាន

4 ម៉ោង មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ​៖ ​ កាលពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៦ លោកនាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួម​ជាមួយ​មន្ត្រី​ប្រតិបត្តិ និង​អាជ្ញាធរ​មូលដ្ឋាន…

ខេត្តស្ទឹងត្រែង ​៖ ​ កាលពីថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២៦ លោកនាយក​សាខា​កាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង រួម​ជាមួយ​មន្ត្រី​ប្រតិបត្តិ និង​អាជ្ញាធរ​មូលដ្ឋាន បាន​អញ្ជើញ​ចុះ​សួរ​សុខទុក្ខ និង​នាំ​
យក​អំណោយ​មនុស្សធម៌​ឧបត្ថម្ភ​ជូន​ដល់​គ្រួសារ​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ចំនួន ២​គ្រួសារ ស្ថិត​ក្នុងភូមិ​ច្រប់ ឃុំ​ក្បាលរមាស ស្រុក​សេ​សាន​ ។

ពលរដ្ឋ​ដែល​ទទួល​បានការ​យកចិត្តទុកដាក់​នោះ​ រួម​មាន​៖ ១-លោកយាយ ជា សុភាព អាយុ៦២​ឆ្នាំ (​មាន​ជំងឺ​ដុះ​សាច់​លើ​ស្បែក​ក្បាល​) ២-លោក សេង ញ៉ាក់ អាយុ ៤៦​ឆ្នាំ (​មាន​ជំងឺ​ដុះ​ដុំ​ពក​តាម​ដៃជើង​)​។

នា​ឱកាស​នោះ លោកនាយក​សាខា​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ​យ៉ាង​ជ្រាលជ្រៅ​ពី​សំណាក់ លោក សរ សុ​ពុ​ត្រា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន គណៈ​ក​ម្មាធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ស្ទឹងត្រែង ដែល​ជា​និច្ចកាល លោក​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ជីវភាព និង​សុខុមាលភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក និង​មាន​ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ ដោយ​មិន​ប្រកាន់វណ្ណៈ ពណ៌​សម្បុរ ឬ​និន្នាការ​នយោបាយ​ឡើយ​។

ដើម្បី​ជួយ​សម្រាល​បន្ទុក​ជីវភាព​ក្នុង​គ្រា​ដ៏​លំបាក​នេះ សាខា​ខេត្ត​បាន​ផ្តល់​ជូន​គ្រួសារ​នីមួយ​ៗ​នូវ គ្រឿង​ឧបភោគបរិភោគ​រួម​មាន អង្ករ​២០​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១​យួរ​, ទឹកត្រី​១​យួរ និង​ទឹក​សុទ្ធ ១​កេស​។​(​ឃី​ត​) មុង​១,​សារុង១, ក្រមា​១ និង​ភួយ​១ និង​ថវិកា​លើកទឹកចិត្ត​មួយ​ចំនួន​បន្ថែម​ទៀត​។

សកម្មភាព​មនុស្សធម៌​នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ស្មារតី កាកបាទក្រហមកម្ពុជា មាន​គ្រប់​ទី​ក​ន្លែង សម្រាប់​គ្រប់​ៗ​គ្នា ដោយ​មិន​ទុក​នរណា​ម្នាក់​ចោល​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ