ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​”សង្គ្រាមនឹងបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ទៀត!” រដ្ឋមន្ត្រីការបរទេសអាម៉េរិក ប្រកាសពីជោគវាសនាអ៊ីរ៉ង់ និងបដិសេធការទាមទាររបស់អ៊ុយក្រែន

2 ម៉ោង មុន

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ ​បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីថ្ងៃសុក្រ បន្ទាប់ពីលោកបានប្រកាសថា យុទ្ធនាការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នឹងត្រូវបញ្ចប់ក្នុងរយៈពេល “ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មិនមែនរាប់ខែឡើយ”។…

ទីក្រុងវ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាកូ រ៉ូប៊ីយ៉ូ ​បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំងកាលពីថ្ងៃសុក្រ បន្ទាប់ពីលោកបានប្រកាសថា យុទ្ធនាការយោធាប្រឆាំងនឹងប្រទេសអ៊ីរ៉ង់នឹងត្រូវបញ្ចប់ក្នុងរយៈពេល “ប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ មិនមែនរាប់ខែឡើយ”។ នេះបើយោងតាមសារព័ត៌មាន Xinhua និង The Guardian ចុះផ្សាយនៅថ្ងៃទី២៨ ខែមីនានេះ។

ថ្លែងទៅកាន់ក្រុមអ្នកកាសែតក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 ក្នុងប្រទេសបារាំង លោក រ៉ូប៊ីយ៉ូ បានបញ្ជាក់ថា អាម៉េរិកអាចសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់ខ្លួន រួមទាំងការកម្ទេចសមត្ថភាពមីស៊ីល និងដ្រូនរបស់អ៊ីរ៉ង់ ដោយមិនចាំបាច់ប្រើប្រាស់កងទ័ពជើងគោកសូម្បីតែម្នាក់។

យោងតាមប្រភពផ្ទៃក្នុងពីកិច្ចប្រជុំ G7 លោក រ៉ូប៊ីយ៉ូ បានប្រាប់សមភាគីរបស់លោកថា ជម្លោះដ៏សាហាវនេះអាចនឹងបន្តអូសបន្លាយត្រឹមតែពី ២ ទៅ ៤ សប្តាហ៍ទៀតប៉ុណ្ណោះ ដើម្បីបញ្ចប់បេសកកម្មឱ្យបានទាំងស្រុង។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ លោកបានបង្ហើបថា រដ្ឋការទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើការបង្វែរអាវុធមួយចំនួនដែលគ្រោងបញ្ជូនទៅឱ្យអ៊ុយក្រែន យកមកប្រើប្រាស់ក្នុងសមរភូមិមជ្ឈិមបូព៌ាវិញ ទោះបីជាការសម្រេចចិត្តជាផ្លូវការមិនទាន់ត្រូវបានធ្វើឡើងក៏ដោយ។

ដោយឡែក ពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន លោក រ៉ូប៊ីយ៉ូ បានប្រើសម្តីធ្ងន់ៗទៅកាន់ប្រធានាធិបតី សេឡេនស្គី ដោយលោកបានហៅការអះអាងរបស់មេដឹកនាំអ៊ុយក្រែនដែលថា “ការធានាសន្តិសុខពីអាម៉េរិកត្រូវដោះដូរនឹងការបាត់បង់ទឹកដីដុនប៉ាស់” ថាជា “ពាក្យភូតកុហក”។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា ការធានាសន្តិសុខណាមួយពីសំណាក់សហរដ្ឋអាម៉េរិក នឹងកើតឡើងលុះត្រាតែសង្គ្រាមត្រូវបានបញ្ចប់ជាស្ថាពរប៉ុណ្ណោះ ដែលនេះគឺជាសញ្ញាបង្ហាញថា អាម៉េរិកកំពុងផ្ដោតអាទិភាពខ្លាំងលើការបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ ជាងការបន្តជួយអ៊ុយក្រែនក្នុងពេលបច្ចុប្បន្ន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ