ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​កំពុង «​ធ្វើបា.ប​» បេះដូង​ខ្លួនឯង​ដោយ​សារ​កាហ្វេ​មែន​ទេ? សញ្ញា​អាសន្ន​ដែល​អ្នក​ញៀ.ន​កាហ្វេ​គ្រប់​រូប​ត្រូវ​ដឹង​!

11 ម៉ោង មុន

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ប្រសិនបើ​ទទួលទាន​ក្នុង​បរិមាណ​សម​ស្រប​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ញៀន​កាហ្វេ​ខ្លាំង រហូត​ញ៉ាំ​ដល់​ទៅ ៥-៦ កែវ​ក្នុង​មួយ​ថ្ងៃ ឬ​ញ៉ាំ​ជំនួស​ទឹក​ស្អាត​នោះ វា​លែង​ជា​ជំនួយ​ឱ្យ​ស្វាង​ភ្នែក​ទៀត​ហើយ…

យោង​តាម​ការ​ចុះ​ផ្សាយ​ពី​ប្រភព​បរទេស កាហ្វេ​គឺជា​ភេសជ្ជៈ​ដ៏​ពេញ​និយម និង​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព ប្រសិនបើ​ទទួលទាន​ក្នុង​បរិមាណ​សម​ស្រប​។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ញៀន​កាហ្វេ​ខ្លាំង រហូត​ញ៉ាំ​ដល់​ទៅ ៥-៦ កែវ​ក្នុង​មួយ​ថ្ងៃ ឬ​ញ៉ាំ​ជំនួស​ទឹក​ស្អាត​នោះ វា​លែង​ជា​ជំនួយ​ឱ្យ​ស្វាង​ភ្នែក​ទៀត​ហើយ តែ​វា​គឺជា “​សត្រូវ​” លាក់​មុខ​ដែល​កំពុង​យាយី​ដល់​ប្រព័ន្ធ​បេះដូង និង​សរសៃឈាម​របស់​អ្នក​យ៉ាងធ្ងន់ធ្ងរ​។

តាម​ផ្នែក​វេជ្ជសាស្ត្រ ជាតិ​កាហ្វេ​អ៊ី​ន​ដែល​លើស​កម្រិត​នឹង​ទៅ​ដាស់​ប្រព័ន្ធ​ប្រសាទ​ឱ្យធ្វើ​ការ​ខ្លាំង​ហួសប្រមាណ បណ្ដាល​ឱ្យ​ចង្វាក់បេះដូង​លោត​ញាប់ និង​ឡើង​សម្ពាធ​ឈាម​ភ្លាម​ៗ​។ ស្ថានភាព​នេះ​គឺជា​ហានិភ័យ​ខ្ពស់​ដែល​បង្ក​ឱ្យ​មាន​អាកា​រៈ​តឹងទ្រូង ឬ​អាច​ឈាន​ដល់​ការ​ដាច់​សរសៃឈាម​បេះដូង ជា​ពិសេស​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់​។ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ជាង​នេះ​ទៅ​ទៀត កាហ្វេ​ដែល​មិន​បាន​ចម្រោះ​ល្អ (​ដូច​ជា​កាហ្វេ​ហ្វី​ន​) មាន​ផ្ទុក​ជាតិ​ប្រេង​ធម្មជាតិ​ដែល​ទៅ​បង្កើន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ក្នុង​ឈាម ធ្វើ​ឱ្យ​សរសៃឈាម​ឆាប់​រឹង និង​បង្ក​ជា​កំណកកំបោរ​ក្នុង​សរសៃឈាម​បេះដូង​។

ក្រៅពី​ប៉ះពាល់​ដល់​បេះដូង ការ​ញ៉ាំ​កាហ្វេ​ច្រើន​ពេក​ក៏​ទៅ​រារាំង​អ័រម៉ូន​មេ​ឡា​តូ​នី​ន​ដែល​ជា​អ្នក​ជួយ​ឱ្យ​យើង​គេង​លក់ និង​ការពារ​ប្រព័ន្ធ​សរសៃឈាម​ផង​ដែរ​។ ដើម្បី​សុវត្ថិភាព អ្នកមាន​សុខភាព​ល្អ​គួរ​ញ៉ាំ​ជាតិ​កាហ្វេ​អ៊ី​ន​តិច​ជាង ៤០០ មិ​ល្លី​ក្រាម (​ប្រហែល ២-៣ កែវ​) ក្នុង​មួយ​ថ្ងៃ ចំណែក​អ្នកមាន​ជំងឺលើសឈាម​គួរ​កាត់​បន្ថយ​មក​ត្រឹម​តិច​ជាង ២០០ មិ​ល្លី​ក្រាម​។

សូម​ចង​ចាំ​ថា កាហ្វេ​មិន​អាច​ជំនួស​ទឹក​ស្អាត​បាន​ឡើយ ព្រោះ​រាង​កាយ​របស់​អ្នក​ត្រូវការ​ទឹក​ដើម្បី​រក្សា​តុល្យភាព និង​លាង​ជម្រះ​ជាតិពុល​ចេញពី​កោសិកា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ