ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទាម​ទារ​ឱ្យ​ជប៉ុន​ស៊ើប​អង្កេត​ឱ្យ​បាន​ហ្មត់​ចត់​សំណុំ​រឿង​ឆ្មក់​ចូល​ស្ថាន​ទូត​ខ្លួន​នៅ​តូក្យូ

10 ម៉ោង មុន

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ទាម​ទារ​ឱ្យ​ជប៉ុន​ចាត់​វិធាន​ការ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ជា​ជាង​បាន​ត្រឹម​តែ​សម្ដែង​ការ​សោក​ស្ដាយ​ជុំ​វិញ​ករណី​ដែល​បុរស​ជន​ជាតិ​ជប៉ុន​​ម្នាក់​​​ចូល​បរិវេណ​ស្ថាន​ទូត​ចិន​ប្រចាំ​ទី​ក្រុង​តូ​ក្យូ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ជប៉ុន​ថ្លែង​ថា​ខ្លួន​សោក​ស្ដាយ​ដែល​មន្ត្រី​យោធា​ជប៉ុន​មាន​កាំ​បិត​នៅ​ក្នុង​ដៃ​​​ម្នាក់​សម្រុក​ចូល​ស្ថាន​ទូត​ចិន​ទាំង​កម្រោល​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចិន​យល់​ថា​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ចិន​។ រហូត​មក​ដល់ពេល​នេះ ប្រទេស​ជប៉ុន​មិន​ទាន់​និយាយ​លម្អិត​អំពី​ឧប​ទ្ទវ​ហេតុ​នេះ​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់អ្នក​នាំ​ពាក្យ​ចិន លោក​លីន​ចៀន…

ទី​ក្រុង​ប៉េកាំង៖ ប្រទេស​ចិន​ទាម​ទារ​ឱ្យ​ជប៉ុន​ចាត់​វិធាន​ការ​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ជា​ជាង​បាន​ត្រឹម​តែ​សម្ដែង​ការ​សោក​ស្ដាយ​ជុំ​វិញ​ករណី​ដែល​បុរស​ជន​ជាតិ​ជប៉ុន​​ម្នាក់​​​ចូល​បរិវេណ​ស្ថាន​ទូត​ចិន​ប្រចាំ​ទី​ក្រុង​តូ​ក្យូ​​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ជប៉ុន​ថ្លែង​ថា​ខ្លួន​សោក​ស្ដាយ​ដែល​មន្ត្រី​យោធា​ជប៉ុន​មាន​កាំ​បិត​នៅ​ក្នុង​ដៃ​​​ម្នាក់​សម្រុក​ចូល​ស្ថាន​ទូត​ចិន​ទាំង​កម្រោល​។ ទោះ​ជា​យ៉ាង​ណា​ក្ដី ចិន​យល់​ថា​ប៉ុណ្ណឹង​មិន​ទាន់​គ្រប់​គ្រាន់​ទេ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ក្រសួង​ការ​បរទេស​ចិន​។

រហូត​មក​ដល់ពេល​នេះ ប្រទេស​ជប៉ុន​មិន​ទាន់​និយាយ​លម្អិត​អំពី​ឧប​ទ្ទវ​ហេតុ​នេះ​នៅ​ឡើយ​ទេ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់អ្នក​នាំ​ពាក្យ​ចិន លោក​លីន​ចៀន (Lin Jian)។ អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ជប៉ុន​ចាត់​ទុក​ថា​សំណុំ​រឿង​នោះ​គួរ​ឱ្យ​សោក​ស្ដាយ។ លោក​ថ្លែង​បន្ត​ទៀត​ថា​រដ្ឋាភិបាល​ជប៉ុន​នឹង​ចាត់​វិធាន​ការ​បន្ថែម​ទៀត​ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ករណី​បែប​នេះ​កើត​ឡើង​នា​ពេល​អនាគត​។

​តាម​ពិត​ ប្រទេស​ចិន និង​ជប៉ុន​មាន​ជម្លោះ​ការ​ទូត​ជា​មួយ​គ្នា​ជា​ច្រើន​ខែ​មក​ហើយ​ក្រោយ​ការ​ថ្លែង​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​នៅ​រដ្ឋ​សភា​ដែល​ថា​ជប៉ុន​អាច​នឹង​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ក្នុង​បញ្ហា​តៃវ៉ាន់​។ លោក​ស្រី​ថ្លែង​ដូច្នេះ​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៥​។ បញ្ហា​ទំនាក់​ទំនង​រកាំ​រកូស​នេះ​មិន​ទាន់​ធូរ​ស្រាល​ផង ​​ឧបទ្ទវ​ហេតុ​មួយ​ទៀត​ក៏​ស្រាប់​តែ​កើត​ឡើង​ថែម​ទៀត​ ហាក់​ដូច​ជា​ផ្ទួន​ៗ​គ្នា​តែ​ម្ដង​។ ពោល​គឺ​វា​ប្រៀប​បាន​នឹង​ការ​ធ្វើ​ឱ្យ​ភាព​តាន​តឹង​នេះ​ឡើង​កម្ដៅ​កាន់​តែ​ខ្លាំង​។

លោក​លីន​ចៀន​ថ្លែង​ថា​ «ជា​ថ្មី​ម្ដង​ទៀត យើង​សូម​ជំរុញ​ឱ្យ​ភាគី​ជប៉ុន​បើក​ការ​ស៊ើប​អង្កេត​ដ៏​ទូ​លំ​ទូលាយ​ឱ្យ​បាន​ឆាប់​រហ័ស​ជា​ទី​បំផុត​ ហើយ​​ឡើង​រាយ​ការណ៍​ជូន​ប្រទេស​ចិន​នូវ​ការ​​ពន្យល់​បក​ស្រាយ​ប្រក​ប​ដោយ​ការ​ទទួល​ខុស​ត្រូវ​»។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន​ថ្លែង​ថា​ហេតុ​ការណ៍​នេះ​ជា​រឿង​គួរ​ឱ្យ​សោក​ស្ដាយ​ពិត​មែន​។ លោក​ថា​ក្រសួង​របស់​លោក​កំពុង​​​សហ​ការ​គ្នា​យ៉ាង​ពេញ​ទំហឹង​ជា​មួយ​នគរ​បាលនៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​។ យើង​នឹង​ឆ្លើយ​តប​ដោយ​ភាព​ហ្មត់​ចត់​នៅ​ពេល​រក​ឃើញ​ការ​ពិត​៕ ប្រភព៖ រ៉យ​ទ័រ និង​ប្រភព​ដទៃ​ទៀត​​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ជប៉ុន លោក​ Shinjirō Koizumi

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ