ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រាន់តែ “ដើរលឿន” ១៥ នាទីក្នុងមួយថ្ងៃ៖ អាថ៌កំបាំងជួយឱ្យអាយុវែង និងកម្ចាត់រោគាដែលអ្នកនឹកស្មានមិនដល់!

7 ម៉ោង មុន

សុខភាព៖ ​យោងតាមការសិក្សាស្រាវជ្រាវចុងក្រោយដែលចុះផ្សាយដោយ CNN Health បានបង្ហាញថា ការដើរលឿនត្រឹមតែ ១៥ នាទីជារៀងរាល់ថ្ងៃ គឺគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យសុខភាពរឹងមាំ កាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវ…

សុខភាព៖ ​យោងតាមការសិក្សាស្រាវជ្រាវចុងក្រោយដែលចុះផ្សាយដោយ CNN Health បានបង្ហាញថា ការដើរលឿនត្រឹមតែ ១៥ នាទីជារៀងរាល់ថ្ងៃ គឺគន្លឹះដ៏សំខាន់ក្នុងការជួយឱ្យសុខភាពរឹងមាំ កាត់បន្ថយហានិភ័យនៃជំងឺកាចសាហាវ និងជួយឱ្យអាយុយឺនយូរ។

តាមលទ្ធផលនៃការតាមដានសុខភាពមនុស្សជាង ៨៥,០០០ នាក់ បានរកឃើញថា អ្នកដែលដើរលឿនត្រឹម ១៥ នាទីក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃការស្លាប់មុនវ័យបានរហូតដល់ជិត ២០%។ ផ្ទុយទៅវិញ អ្នកដែលដើរយឺតៗ ទោះបីជាដើររហូតដល់ ៣ ម៉ោងក្នុងមួយថ្ងៃក៏ដោយ ក៏អាចកាត់បន្ថយហានិភ័យបានត្រឹមតែ ៤% ប៉ុណ្ណោះ។ នេះបញ្ជាក់ថា “ល្បឿន” នៃជើងរបស់អ្នក គឺជាខ្នាតវាស់ស្ទង់ភាពរឹងមាំនៃប្រព័ន្ធបេះដូង និងសរសៃឈាមយ៉ាងពិតប្រាកដ។

អត្ថប្រយោជន៍ដ៏អស្ចារ្យនៃការដើរលឿន រួមមានការគ្រប់គ្រងទម្ងន់ និងកម្រិតជាតិស្ករក្នុងឈាម ការពារជំងឺបេះដូង និងលើសឈាម ព្រមទាំងជួយកាត់បន្ថយហានិភ័យនៃជំងឺវង្វេងវង្វាន់ ​ ទៀតផង។ ដើម្បីឱ្យការដើរទទួលបានផលខ្ពស់បំផុត អ្នកគួរដើរក្នុងល្បឿនមួយដែល “អាចនិយាយបាន តែមិនអាចច្រៀងបាន” រក្សាជំហរខ្លួនឱ្យត្រង់ បើកស្មាឱ្យទូលាយ និងគ្រវីដៃតាមចង្វាក់ជើង។ ការដកដង្ហើមវែងៗតាមច្រមុះ និងបញ្ចេញតាមមាត់ ក៏ជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងល្អក្នុងពេលហាត់ប្រាណ។

កុំចាំទាល់តែមានពេលវេលាច្រើន ចាប់ផ្ដើមកែប្រែទម្លាប់តូចមួយនេះពីថ្ងៃនេះទៅ ដើម្បីសុខភាពដ៏ល្អនិងជីវិតដ៏ស្រស់បំព្រង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ