ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បិទ​បញ្ចប់​ពានរង្វាន់​បាល់ទាត់​វិទ្យាល័យ ហ៊ុន​សែន វាល​រេញ

7 ម៉ោង មុន

ខេត្តព្រះសីហនុ ៖ នារសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២៦ លោក​ អ៊ី ធា​រី​ន អភិបាល…

ខេត្តព្រះសីហនុ ៖ នារសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២៦ ខែមីនា ឆ្នាំ​២០២៦ លោក​ អ៊ី ធា​រី​ន អភិបាល នៃ​គណៈ​អភិបាលស្រុក​ព្រៃ​នប់ អញ្ជើញ​ចូលរួម វិធី​បិទ​ប្រកួត​បាល់ទាត់​សិស្ស វិទ្យាល័យ ហ៊ុន​សែន វាល​រេញ ស្ថិត​ក្នុង​ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​ ។ នៅ​ទីលាន​បាល់ទាត់​វិទ្យាល័យ វាល​រេញ ដែល​ការ​ប្រកួត​បាល់ទាត់​សិស្ស​វិទ្យាល័យ​នេះ ​មាន​៦​ក្រុម​ចូលរួម​ជា​កីឡាករ​សិស្ស​ចម្រុះ ​ចាប់ពី​ថ្នាក់​ទី​៧ ដល់ទី​១២​ប្រកួត តាំងពី​ថ្ងៃ​ទី​១៧ មក​រា ២០២៦ មក​ទល់​ថ្ងៃ​អី​២៦ ខែមីនា ឆ្នាំ​២០២៦ នេះ​ឈាន​ដល់​បិត​ការ​ប្រកួត​យក​ក្រុម​លេខ​១ និង​លេខ​២​។ ហើយ​នេះ​ជា​លើ​ទី​១ ឆ្នាំ​ទី​១​ហើយ​ដែល​មាន​រៀបចំ​ការ​ប្រកួត រវាង​សិស្ស​ និង​សិស្ស ដែល​កំពង់​សិក្សា​រៀនសូត្រ​នៅ​ក្នុង​វិទ្យាល័យ ។

ក្រោយ​ពី​ទស្សនា ការ​ប្រកួត​ដណ្ដើម​យកជ័យ​លា​ភី លោក​អភិបាលស្រុក​ក៏​បាន​សំណេះសំណាល កោតសរសើរ​ដល់​វិទ្យាល័យ​ ក៏​ដូច​ជា​សិស្សានុសិស្ស​ និង​កីឡាករ​ទាំងអស់ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​បង្កើត​កម្មវិធី​ប្រកួត​បាល់ទាត់​នេះ​ឡើង និង​គាំទ្រ​ដោយ​វិទ្យាល័យ​ឱ្យ​មាន​បង្កើត​កម្មវិធី​ប្រកួត​នេះ​ជា​រៀង​រាល់​ឆ្នាំ ។ ជាមួយ​គ្នា​នោះ​ដែរ ​លោក​អភិបាលស្រុក​ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១​លាន​រៀល ដល់​សាលា ​ដើម្បី​ផ្ដល់​ជូន​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត ​និង​ក្រុម​កីឡាករ​ទាំងអស់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ