ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិង្ហ​បុរី បញ្ជូន​នាយទាហាន​បន្តវេន​២​រូប ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) នៅ​កម្ពុជា

7 ម៉ោង មុន

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ…

រាជធានីភ្នំពេញ ៖ លោក​ជំទាវ ឧត្តមសេនីយ៍ឯក ម៉ា​លី សុជាតា អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ជម្រាប​ជូន​សាធារណជន អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា​៖ ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ ម៉ោង​១៦:០០​នាទី​រសៀល នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ខេត្តសៀមរាប ក្រុម​អ្នកសម្របសម្រួល (CLG) នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​ប្រទេស​សិង្ហ​បុរី ដែល​បាន​ចាត់​បញ្ជូន​នាយទាហាន​បន្តវេន​ចំនួន​ពីរ (២) រូប (​វរសេនីយ៍ត្រី WONG ZHENG, ERNEST និង​ព្រិ​ន្ទ​បាល​ឯក SHASI KUMAR) ចូលរួម​ជាមួយ​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ដឹកនាំ​ដោយ​ប្រទេស​ហ្វី​លី​ពី​ន ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ដើម្បី​ចុះ​សង្កេតការណ៍ ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​លើ​វិធានការ​ទាំងអស់​ក្នុង​សេចក្តី​ប្រកាស​រួម ​។

កម្ពុជា​តែងតែ​ផ្តល់​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​ក្រុម​អ្នក​សង្កេតការណ៍​អាស៊ាន (AOT) ព្រមទាំង​សង្កត់ធ្ងន់​ទៅ​លើ​សារៈសំខាន់​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ពង្រឹង​តួនាទី និង​អាណត្តិ​របស់ AOT ដើម្បី​ផ្ទៀងផ្ទាត់ និង​ធានា​ការ​អនុ​វត្តបទ​ឈប់​បាញ់ ក៏​ដូច​ជា​វិធានការ​នានា ដែល​បាន​ឯកភាព​គ្នា​រវាង​កម្ពុជា​និង​ថៃ​ឱ្យ​បាន​ពេញលេញ និង​ប្រកបដោយ​ប្រសិទ្ធភាព សំដៅ​លើកកម្ពស់​តម្លាភាព គណនេយ្យ​ភាព និង​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​តែងតែ​ស្វាគមន៍​ដល់​បណ្តា​ប្រទេស​ជា​មិត្ត​ដែល​មាន​បំណង​ក្នុង​ការ​ចូលរួម​ជួយ​លើ​កិច្ចការ​នេះ​បន្ថែម​ទៀត​។

រាជរដ្ឋាភិបាល និង​ក្រសួងការពារជាតិ​កម្ពុជា សូម​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​នូវ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេង​ទៀត ដើម្បី​ឆ្ពោះទៅ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការ​វិល​ត្រឡប់​ទៅ​រក​ប្រក្រតី​ភាព សន្តិភាព ស្ថិរភាព យូរអង្វែង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ