ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អង្គការ IAEA អះអាងថា មិនមានការលេចធ្លាយវិទ្យុសកម្មឡើយ ក្រោយអាម៉េរិក-អ៊ីស្រាអែលវាយប្រហារចំរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់

6 ម៉ោង មុន

ប្រទេសអូទ្រីស៖ ខណៈដែលក្តីបារម្ភអំពីមហន្តរាយនុយក្លេអ៊ែរកំពុងគ្របដណ្តប់លើមជ្ឈិមបូព៌ា ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញសេចក្តីថ្លែងការណ៍ពង្រឹងស្មារតីកាលពីថ្ងៃសុក្រថា មិនមានការរកឃើញហានិភ័យនៃវិទ្យុសកម្មឡើយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាម៉េរិក និងអ៊ីស្រាអែលទៅលើទីតាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់​។ នេះបើយោងតាមសារព័ត៌មាន Xinhua…

ប្រទេសអូទ្រីស៖ ខណៈដែលក្តីបារម្ភអំពីមហន្តរាយនុយក្លេអ៊ែរកំពុងគ្របដណ្តប់លើមជ្ឈិមបូព៌ា ភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានចេញសេចក្តីថ្លែងការណ៍ពង្រឹងស្មារតីកាលពីថ្ងៃសុក្រថា មិនមានការរកឃើញហានិភ័យនៃវិទ្យុសកម្មឡើយ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អាម៉េរិក និងអ៊ីស្រាអែលទៅលើទីតាំងយុទ្ធសាស្ត្ររបស់អ៊ីរ៉ង់​។ នេះបើយោងតាមសារព័ត៌មាន Xinhua និង ប្រភពផ្សេងទៀត ចុះផ្សាយនៅថ្ងៃទី២៨ ខែមីនានេះ។

បើតាមការបញ្ជាក់ពី IAEA ផ្អែកលើព័ត៌មានដែលទទួលបានពីរដ្ឋាភិបាលអ៊ីរ៉ង់ រោងចក្រផលិតសារធាតុរាវនៅតំបន់ Khondab ទោះបីជាត្រូវបានគ្រាប់បែកវាយប្រហារចំគោលដៅក៏ដោយ ប៉ុន្តែទីតាំងនេះមិនមានផ្ទុកសារធាតុនុយក្លេអ៊ែរដែលបានប្រកាសទុកឡើយ ដូច្នេះមិនមានការសាយភាយជាតិពុលវិទ្យុសកម្មទៅក្នុងបរិយាកាសនោះទេ។

ដោយឡែក ចំពោះរោងចក្រផលិតដែកថែបនៅខេត្ត Khuzestan ដែលត្រូវបានវាយប្រហារដែរនោះ បើទោះបីជាវាមានប្រើប្រាស់ឧបករណ៍វាស់ស្ទង់ឧស្សាហកម្មដែលមានផ្ទុកសារធាតុវិទ្យុសកម្ម​ក៏ដោយ ប៉ុន្តែអង្គការ IAEA បានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការលេចធ្លាយជាតិពុលចេញមកក្រៅបរិវេណរោងចក្រនោះឡើយ។ ការវាយប្រហារលើកនេះបានកើតឡើងចំពេលដែលសង្រ្គាមត្រីភាគីរវាង អាម៉េរិក-អ៊ីស្រាអែល-អ៊ីរ៉ង់ បានឈានចូលដល់ខែទីពីរហើយ គិតចាប់តាំងពីថ្ងៃផ្ទុះជម្លោះដំបូង ២៨ កុម្ភៈ ដោយមិនទាន់មានសញ្ញានៃការឈប់បាញ់ណាមួយឡើយ បើទោះបីជាមានការប្រឹងប្រែងតាមផ្លូវការទូតយ៉ាងណាក៏ដោយ។

ការអះអាងរបស់ IAEA នាពេលនេះ បានជួយបញ្ចៀសនូវការភ័យខ្លាចជាសកលអំពីមហន្តរាយបរិស្ថានទ្រង់ទ្រាយធំ ដែលអាចប៉ះពាល់ដល់ជីវិតមនុស្សរាប់លាននាក់នៅក្នុងតំបន់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ