ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​សង្ឃ​មួយ​អង្គ​៖ បើ​ស្រលាញ់​កូន សូមកុំ​ទម្រើស​ពេក ព្រោះ​អាច​នាំ​អោយ​ខូច​

5 ម៉ោង មុន
  • ភ្នំពេញ

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរ​ដិ​កា​អប់រំ​ពុទ្ធិ​សាសនិកជន​នា​ពេល​ថ្មី​ៗ​នេះ​ថា បើ​ស្រលាញ់​កូន​ កុំ​ទម្រើសកូន​ពេក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​គឺ​ត្រូវ​តែ​បង្វឹក​កូន​ៗ​ពី​តូច ។ «យើង​ជា​ចាស់​ជា​ទុំ​កើតមក​ពិបាក…

សម្ដេចព្រះ​ឧត្តម​វង្សា គូ សុភាព បាន​មាន​ថេរ​ដិ​កា​អប់រំ​ពុទ្ធិ​សាសនិកជន​នា​ពេល​ថ្មី​ៗ​នេះ​ថា បើ​ស្រលាញ់​កូន​ កុំ​ទម្រើសកូន​ពេក ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​គឺ​ត្រូវ​តែ​បង្វឹក​កូន​ៗ​ពី​តូច ។

«យើង​ជា​ចាស់​ជា​ទុំ​កើតមក​ពិបាក ដល់​មានកូន​មិន​ចង់​ឲ្យ​កូន​ពិបាក ប៉ុន្តែ​ដល់​យើង​ឲ្យ​កូន​ស្រួល​ពេក គឺ​បែរជា​យើង​ធ្វើបាប​កូន​ទៅ​វិញ​ទេ» នេះ​គឺជា​ថេរ​ដិ​កា​របស់​សម្តេច​ឧត្តម​វង្សា ។

ព្រះ​អង្គ​បាន​មាន​ថេរ​ដិ​កា​បន្ត​ថា កូន​ដែល​ឪពុក​ម្តាយ​ទម្រើស​ថ្នាក់ថ្នម​ជ្រុល​ គឺ​អាច​ទៅ​ជា​ទន់ខ្សោយ​​ទៅ​វិញ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ​បើ​កូន​ណា​ត្រូវ​បាន​ម៉ែឪ​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​ធ្វើ​បោសសំអាត លាងចាន កាត់​ស្មៅ​អី ទៅ​ជា​កូន​នេះ​អាច​មាន​វាសនា​ល្អ​ក៏​មាន ។

សម្ដេចព្រះ​ឧត្តម​វង្សា​បាន​មាន​ថេរ​ដិ​កា​ថា ប្រយ័ត្ន​ខូច​កូន ពេល​ទម្រើសកូន​ពេក យើង​ត្រូវ​យល់ ។ ចង់​ឲ្យ​កូន​រឹងប៉ឹង​ គឺ​ត្រូវ​បង្វឹក​កូន​តាំងពី​តូច​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ