ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អកុសល! បើក​អេ​ស្កាវ៉ាទ័​រកា​យ​គុម្ព​ប្ញ​ស្សី​​​ឃើញ​ទំពាំង​ក៏អោន​កាច់ ​ត្រូវ​​​គៀប​ជាប់​ស្លា.ប់

5 ម៉ោង មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ ជា​រឿង​អកុសល អ្នក​បើក​គ្រឿងចក្រ​ (​អេ​ស្កាវ៉ា​ទ័​រ​)​ម្នាក់ ពេល​អោន​កាច់​ទំពាំង​ ត្រូវ​គ្រឿងចក្រ​របស់​ខ្លួន​រេ​ប្រ​ម៉ោ​យ​ទៅ​កៀប​ជាប់​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ មិ​នា…

ខេត្តបាត់ដំបង​ ៖ ជា​រឿង​អកុសល អ្នក​បើក​គ្រឿងចក្រ​ (​អេ​ស្កាវ៉ា​ទ័​រ​)​ម្នាក់ ពេល​អោន​កាច់​ទំពាំង​ ត្រូវ​គ្រឿងចក្រ​របស់​ខ្លួន​រេ​ប្រ​ម៉ោ​យ​ទៅ​កៀប​ជាប់​ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​ៗ កាលពី​វេលា​ម៉ោង​១១​ថ្ងៃត្រង់​ថ្ងៃ​ទី​២៧ មិ​នា នេះ ស្ថិតត្រង់​ចំណុច​ភូមិ​ទូល​ពោ​ធិ៍ ឃុំ​សំឡូត ស្រុក​សំឡូត ខណៈ​ដែល​ជន​រង​គ្រោះ​ទៅ​ស៊ី​ឈ្នូ​ល​កាយ​គុម្ព​ឬ​ស្សី​ឲ្យ​គេ​ ។

មន្ត្រី​មូលដ្ឋាន​បាន​រាយ​ការ​ណ៍ថា ជន​រង​គ្រោះ​ឈ្មោះ រ៉េ​ត រូ​ន ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ ជា​អ្នក​បើក​គ្រឿងចក្រ រស់នៅ​ស្រុក​ប​វេ​ល ។ គាត់​បាន​ស៊ី​ឈ្នូ​ល​កាយ​គុម្ព​ប្ញ​ស្សី​ឲ្យ​គេ​នៅ​ចំណុច​កើតហេតុ​ ។ ពេល​ដែល​កំពុង​កាយ​គុម្ព​ឬ​ស្សី គាត់​បាន​ប្រទះ​ឃើញ​ទំពាំង ហើយ​ក៏​ឈប់​គ្រឿង​ចក្រ​អោន​កាច់​ទំពាំង តែ​ចៃដន្យ​ជើង​ម្ខាង​ប៉ះ​ចំ​ចង្កូត​គ្រឿងចក្រ​ ធ្វើ​ឲ្យ​ប្រ​ម៉ោ​យ​រេ​គៀប​គាត់​ជាប់​នឹង​​​គ្រឿងចក្រ​បណ្ដាល​ឲ្យ​គាត់​ស្លាប់​តែ​ម្ដង​។ សាក្សី​ក៏​បាន​និយាយ​បែប​នេះ​ដែរ​។

ក្មួយ​ជន​រង​គ្រោះ​ដែល​ទៅ​ជាមួយ​បាន​និយាយ​ថា ពូ​របស់​ខ្លួន​បាន​កាយ​គុម្ព​ឬ​ស្សី​ក្នុង​ចម្ការ ហើយ​ពេល​កាយ​គាត់​ឃើញ​ទំពាំង ក៏​ឈប់​គ្រឿងចក្រ គាត់​អោន​លូកដៃ​កាច់ ពេល​នោះ​ចៃដន្យ​ជើង​របស់​​គាត់​ ក៏​ប៉ះ​ចំ​ច​ង្គឹះ​លេខ​បញ្ជា​ដៃ​គ្រឿងចក្រ ធ្វើ​ឲ្យ​គ្រឿងចក្រ​វិល​មក​គៀប​គាត់​ជាប់​ស្លាប់​ភ្លាម​ៗ​តែ​ម្ដង ​។ នេះ​ជា​រឿង​ចៃដន្យ​ទេ​។

ក្រោយ​​ពី​ទ​ទួល​បាន​ព័ត៌​មាន​នេះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ ដើម្បី​ពិនិត្យ​។ សមត្ថកិច្ច​បាន​និយាយ​ថា ជន​រង​គ្រោះ​ត្រូវ​ដៃ​គ្រឿងចក្រ​វិល​ទៅ​គៀប​ជាប់​និង​តួ ទើប​មិន​អាច​រើ​រួច​ រហូត​ដល់​ស្លាប់ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​ ។ នេះ​ជា​ការ​ធ្វេសប្រហែស​ពេល​បំពេញការងារ ក្រោយ​ពិនិត្យ​ សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃ​ណ៏​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ