ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រប់ម៉ូឌែល iPhone 18 និង iPhone Air 2 មានពាក្យចចាមអារ៉ាមថា នឹងទទួលបានការកែលម្អថ្មីតែមួយមុខគត់

5 ម៉ោង មុន

រាជធានីភ្នំពេញ ៖ ជាយូរណាស់មកហើយ មានពាក្យចចាមអារ៉ាមថា Apple នឹងលុបបំបាត់ចោលនូវ Dynamic Island នៅលើ iPhone…

រាជធានីភ្នំពេញ ៖ ជាយូរណាស់មកហើយ មានពាក្យចចាមអារ៉ាមថា Apple នឹងលុបបំបាត់ចោលនូវ Dynamic Island នៅលើ iPhone 18 Pro និង iPhone 18 Pro Max ប៉ុន្តែថ្មីៗនេះបែរជាមានព័ត៌មានថ្មីមួយអះអាងថា វានឹងមិនបាត់ទៅណាទេ ផ្ទុយទៅវិញវាគ្រាន់តែនឹងមានទំហំតូចជាងមុនប៉ុណ្ណោះ ។យោងតាមពាក្យចចាមអារ៉ាមថ្មីមួយពីលោក Ice Universe ក្នុងប្រទេសចិន បានឱ្យដឹងថា វាមិនមែនមានតែស៊េរី Pro នោះទេដែលនឹងទទួលបាន Dynamic Island តូចជាងមុន ប៉ុន្តែគឺគ្រប់ស៊េរីទាំងអស់ រួមទាំង iPhone 18 និង iPhone Air 2 ផងដែរ ។

ម្យ៉ាងវិញទៀត គែមអេក្រង់ (Bezels) នឹងនៅរក្សាដដែលដូចទៅនឹង iPhone 17, iPhone 17 Pro, iPhone 17 Pro Max និង iPhone Air ដែរ ។ ដូច្នេះ ការផ្លាស់ប្តូរតែមួយគត់ដែលអ្នកប្រើប្រាស់អាចមើលឃើញផ្ទាល់ភ្នែក គឺ Dynamic Island នឹងមានទំហំតូចជាងមុន ។

ជាការពិតណាស់ ឧបករណ៍ទាំងអស់ក៏គួរតែទទួលបានការដំឡើងឈីប (Chip) ថ្មីផងដែរ ដែលនេះជាប្រពៃណីរបស់ Apple ទៅហើយ ។ iPhone 18 Pro និង Pro Max ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅរដូវស្លឹកឈើជ្រុះខាងមុខនេះ រួមជាមួយ iPhone Fold (ឬក៏ប្រហែលជាឈ្មោះ iPhone Ultra) ខណៈដែល iPhone 18 អាចនឹងចេញលក់ក្នុងពេលតែមួយជាមួយ iPhone 18 និង iPhone Air 2 នៅរដូវផ្ការីកឆ្នាំក្រោយ ៕ ប្រភព ៖ gsmarena

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ