សង្គ្រាមអ៊ីរ៉ង់រីករាលដាលដល់យេម៉ែនបន្ទាប់ពីក្រុមហ៊ូទីបា.ញ់មីស៊ីលចូលអ៊ីស្រាអែល
ទីក្រុងយេរូសាឡឹម៖ សង្គ្រាមអ៊ីរ៉ង់នៅពេលនេះរីករាលដាលទៅដល់ប្រទេសយេម៉ែនហើយបន្ទាប់ពីក្រុមហ៊ូទីបាញ់មីស៊ីលចូលទឹកដីអ៊ីស្រាអែលជាលើកដំបូងនៅថ្ងៃនេះ។ យោធាអ៊ីស្រាអែលអះអាងថាខ្លួនកំណត់មុខសញ្ញាថាមីស៊ីលនោះបាញ់ចេញពីទឹកដីយេម៉ែនបន្ទាប់ពីក្រុមហ៊ូទីប្រកាសកាលពីមុននោះថាខ្លួននឹងចូលរួមនៅក្នុងសង្គ្រាមនេះដែរដើម្បីជួយខាងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលបានចេញប្រតិបត្តិការដើម្បីស្ទាក់ចាប់មីស៊ីលទាំងនោះ។ នេះជាលើកទី១ដែលអ៊ីស្រាអែលប្រកាសអំពីការបាញ់មីស៊ីលចេញពីយេម៉ែនចូលទឹកដីរបស់ខ្លួនចាប់តាំងពីសង្គ្រាមផ្ទុះឡើង។ គិតមកដល់ថ្ងៃនេះ សង្គ្រាមនេះកើតឡើងរយៈពេល៤សប្ដាហ៍មកហើយ។ នៅថ្ងៃដដែលនេះ មានសេចក្ដីរាយការណ៍ថានៅក្នុងរយៈពេល៥ម៉ោង អ៊ីរ៉ង់បាញ់មីស៊ីល៥គ្រាប់ចូលទីក្រុងតែឡាវីវរបស់អ៊ីស្រាអែលដោយផ្ដោតសំខាន់ទៅលើទីតាំងដាក់ពង្រាយប្រព័ន្ធការពារដែនអាកាស។…




ចែករំលែកព័តមាននេះ