ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្មៀនឃុំ​តា​សាល បើករថយន្ត​បុ.ក​រះ​ម៉ូតូ​២​គ្រឿង ​ស្លា.ប់​ម្នាក់ របួស​ម្នាក់

1 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​នារី​ម្នាក់​បាន​រង​របួស ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​របស់​លោក មិន ហេង (​ហៅ​ចិក​) ជា​ស្មៀនឃុំ​តា​សាល…

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ និង​នារី​ម្នាក់​បាន​រង​របួស ខណៈ​ដែល​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ដែល​គេ​ស្គាល់​ច្បាស់​ថា​ជា​របស់​លោក មិន ហេង (​ហៅ​ចិក​) ជា​ស្មៀនឃុំ​តា​សាល នៃ​ស្រុក​ឱ​រ៉ា​ល់ បើក​ក្នុង​ល្បឿន​លឿន​បុក​រះ​ម៉ូតូ​ចំនួន​០២​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រលប់​នៅ​ខាងត្បូង​វិមាន​ឯករាជ្យ​ក្នុង​ក្រុង​ច្បារមន​នៅ​ខេត្តកំពង់ស្ពឺ​។

ហេតុការណ៍​រថយន្ត​របស់​ស្មៀនឃុំ​តា​សាល​បុក​រះ​ម៉ូតូ​០២​គ្រឿង​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​និង​រង​របួស​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រលប់​ថ្ងៃ​ទី​២៧ ខែមីនា ឆ្នាំ​២០២៦ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​លេខ​១៤៣ ស្ថិត​នៅ​ក្នុងភូមិ​ទួល​គក សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ដឹង​ថា ​រថយន្ត​០១​គ្រឿងខាងលើ​ ម៉ាក​HILUX REVO (RALY) ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BX-9781  អ្នកបើកបរ​ឈ្មោះ​មិន ហេង​(​ហៅ​ចិក​) ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​ស្មៀនឃុំ​តា​សាល រស់នៅ​ក្នុងភូមិ​គោក ឃុំ​សង្កែ​សាទ​ប ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។

ចំណែកម៉ូតូ​​ទាំង២​គ្រឿង ÷ ទី​១-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1F-6117 អ្នកបើកបរ​ឈ្មោះ ទឹម សា​រ៉េ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ក្នុងភូមិ​អំពែ​ភ្នំ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​(​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ) និង​ទី​២-​ម៉ូតូ​ម៉ាក​ហុងដា​(HONDA BEAT )​កម្លាំង​110CC ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​11KG-2661 អ្នកបើកបរ​ឈ្មោះ សែ​ម ស្រី​ទី ភេទ​ស្រី អាយុ​២៧​ឆ្នាំ រស់នៅ​ក្នុងភូមិ​ត្រស់​សាលា សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​ (រងរបួសស្រាល)។

នគរបាល​ក្រុង​ច្បារមន​បាន​និយាយ​ដឹង​ថា​ នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​០១​គ្រឿង ម៉ាក​HILUX REVO (RALY) ពណ៌​ស ​បើកបរ​តាម​បណ្ដោយ​ផ្លូវ​ក្រៅ​កៅស៊ូ​លេខ​១៤៣ ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​បាន​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ចំនួន​០២​គ្រឿង ÷ ទី​១-​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ​ទី​២-​ម៉ូតូ​ម៉ាក​ហុងដា​(HONDA BEAT )​ ដែល​កំពុង​តែ​បើកបរ​នៅ​ពីមុខ​ស្រប​ទិស​គ្នា បណ្តាល​ឱ្យ​ស្លាប់​​ម្នាក់ និង​រង​របួសស្រាល​ម្នាក់​។ ដោយឡែក​ម៉ូតូ​ចំនួន​០២​គ្រឿង​រង​ការ​ខូចខាត​កម្រិត​ធ្ងន់ និង​រថយន្ត​បង្កហេតុ​០១​គ្រឿង​រង​ការ​ខូចខាត​កម្រិត​ស្រាល​។

នគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹង​ថា​  ​ចំពោះ​អ្នកបើកបរ​រថយន្ត​ឈ្មោះ​មិន ហេង ជា​ស្មៀនឃុំ​តា​សាល បាន​នាំ​មក​សាកសួរ​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​។

នគរបាល​ក្រុង​ច្បារមន​បាន​បញ្ជាក់​ថា ចំពោះ​វត្ថុ​តាង​ទាំង​០៣​គ្រឿង ត្រូវ​បាន​យក​មក​រក្សា​ទុក​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​  ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ