ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា ជាការបង្កើតទំនាក់ទំនងការទូតកម្ពុជា-រុស្ស៊ី

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ទិវា​វប្បធម៌​រុ​ស្ស៊ី​នៅ​កម្ពុជា ឆ្នាំ​២០២៦ ដែល​ជា​ផ្នែក​នៃ​ការ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​រុ​ស្ស៊ី ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ។ កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា…

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ទិវា​វប្បធម៌​រុ​ស្ស៊ី​នៅ​កម្ពុជា ឆ្នាំ​២០២៦ ដែល​ជា​ផ្នែក​នៃ​ការ​អបអរសាទរ​ខួប​លើក​ទី​៧០ នៃ​ការ​បង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​រុ​ស្ស៊ី ត្រូវ​បាន​រៀបចំ​ឡើង​នៅ​រាជធានី​ភ្នំពេញ ។

កាលពី​ល្ងាច​ថ្ងៃ​ទី​២៨ ខែមីនា ឆ្នាំ​២០២៦ ទិវា​វប្បធម៌​រុ​ស្ស៊ី​នៅ​កម្ពុជា បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ឯកឧត្តម Anatoly Borovik ឯកឧត្តម​អគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សហព័ន្ធ​រុ​ស្ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សាលសន្និសីទ​ចតុម្មុខ ។

ព្រឹត្តិការណ៍​នេះ មានការ​រៀបចំ​ពិព័រណ៍​វត្ថុ​សិល្បៈ សម្លៀក​បំពាក់​ប្រពៃណី និង​ការ​សម្តែង​សិល្បៈ​ក្រោម​ប្រធានបទ «​អ្នក​បន្តវេន​តំបន់​ស៊ី​បេ​រី​» ។ កម្មវិធី​នេះ​ជា​ឱកាស​ក្នុង​ការ​ចែករំលែក ការ​ផ្លាស់​ប្តូរ​ចំណេះដឹង ក៏​ដូច​ជា ការ​ស្វែង​យល់​ពី​ប្រពៃណី​វប្បធម៌​ក្នុង​តំបន់​ស៊ី​បេ​រី​ដល់​ប្រជាជន​កម្ពុជា ។

សូម​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ មិន​ត្រឹមតែ​ជា​ការ​រំលឹក​ដល់​អតីត​កាលនោះ​ទេ ប៉ុន្តែ គឺជា​ការ​ផ្តល់​តម្លៃ​ដល់​ចំណងមិត្តភាព​ដ៏​រឹង​មាំ​ក៏​ដូច​ជា ការ​ប្តេជ្ញា​ចិត្ត​រួម​គ្នា​ឆ្ពោះទៅ​កាន់​អនាគត​មួយ ដែល​មាន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌​យ៉ាង​ស៊ីជម្រៅ ។

ជា​ការ​ពិត​ណាស់ វប្បធម៌ គឺជា​ដួង​ព្រលឹង​របស់​ជាតិ ជា​អត្តសញ្ញាណ​ស្នូល និង​ជា​ធនធាន​ដ៏​មាន​តម្លៃ​មិន​ចេះ​រីងស្ងួត ហើយ​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ភាព​ជា​ដៃគូ​រវាង​ប្រទេស​យើង​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ