ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌូណេស៊ី​ចាប់​ផ្ដើម​អនុ​វត្ត​ច្បាប់​ស្ដីពី​ការ​ហាម​ឃាត់​អ.នី.តិ​ជ.ន​មិន​ឱ្យ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម

9 ម៉ោង មុន

ទី​ក្រុង​ហ្សា​កាតា​៖ ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​ផ្ដើម​អនុ​វត្ត​ច្បាប់​ស្ដី​ពី​ការ​ហាម​ឃាត់​អ្នក​ក្រោម​អាយុ​១៦​ឆ្នាំ​មិន​ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ដែល​អាច​បង្ហាញ​រូប​ ឬ​វីឌីអូ​អាស​អាភាស, ការ​ប្រើ​ប្រាស់​ភាសា​មាក់​ងាយ​តាម​អ៊ីនអឺណិត, អំពើ​ឆ​បោក​តាម​អនឡាញ និង​ការសេព​គ្រឿង​ញៀន​។ ច្បាប់​នេះ​ត្រូវ​បាន​អនុ​ម័ត​កាល​ពី​ដើម​ខែ​មីនា​។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​ទី​១​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ចេញ​ច្បាប់​ហាម​អនីតិ​ជន​មិន​ឱ្យ​មាន​ខ្ទង់​គណ​នី​យូធូប (YouTube), ទីកតុក…

ទី​ក្រុង​ហ្សា​កាតា​៖ ប្រទេស​ឥណ្ឌូណេស៊ី​ចាប់​ផ្ដើម​អនុ​វត្ត​ច្បាប់​ស្ដី​ពី​ការ​ហាម​ឃាត់​អ្នក​ក្រោម​អាយុ​១៦​ឆ្នាំ​មិន​ឱ្យ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឌីជីថល​ដែល​អាច​បង្ហាញ​រូប​ ឬ​វីឌីអូ​អាស​អាភាស, ការ​ប្រើ​ប្រាស់​ភាសា​មាក់​ងាយ​តាម​អ៊ីនអឺណិត, អំពើ​ឆ​បោក​តាម​អនឡាញ និង​ការសេព​គ្រឿង​ញៀន​។ ច្បាប់​នេះ​ត្រូវ​បាន​អនុ​ម័ត​កាល​ពី​ដើម​ខែ​មីនា​។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​ទី​១​នៅ​អាស៊ី​អាគ្នេយ៍​ដែល​ចេញ​ច្បាប់​ហាម​អនីតិ​ជន​មិន​ឱ្យ​មាន​ខ្ទង់​គណ​នី​យូធូប (YouTube), ទីកតុក (TikTok), ហ្វេសប៊ុក (Facebook), អ៊ីន​ស្តាក្រាម (Instagram), ស្រិត (Threads), ប៊ីហ្គោ​ឡាយ (Bigo Live), និង​រ៉ូ​ប្លក់ (Roblox)។

កាល​ពី​មុន​នេះ ​អូស្ត្រាលី​ក៏​បាន​អនុម័ត​ច្បាប់​ស្រដៀង​គ្នា​នេះ​ដំបូង​គេ​បំផុត​នៅ​លើ​ពិភព​លោក​។ ឥណ្ឌូណេស៊ី​ថ្លែង​ថា​ដំណើរ​ការ​អនុ​ម័ត​ច្បាប់​នេះ​ត្រូវ​ធ្វើ​ឡើង​ដោយ​សន្សឹម​ៗ​រហូត​ដល់​វេទិកា​ឌីជីថល​ទាំង​អស់​អាច​អនុ​វត្ត​យ៉ាង​ពេញ​លេញ​តាម​បទ​បញ្ញត្តិ​។ រដ្ឋ​មន្ត្រី​ក្រសួង​ទូរ​គមនាគមន៍ និង​ឌីជីថល​ថ្លែង​ថា​បណ្ដាញ​អ៊ិច​ប្រកាន់​ជំហរ​ថា​នឹង​ចាប់​ផ្ដើម​បិទ​ខ្ទង់​គណ​នី​របស់​អនីតិ​ជន​ចាប់​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា​ត​ទៅ​។ ចំណែក​រ៉ូប្លក់ (Roblox) បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​រួច​ហើយ​ថា​ខ្លួន​ក៏​មាន​ផែន​ការ​ដាក់​ឱ្យ​ប្រើ​ប្រាស់​បណ្ដាញ​របស់​ខ្លួន​ដោយ​មិន​ភ្ជាប់​អ៊ីន​ធឺណិត​សម្រាប់​អ្នក​ក្រោម​អាយុ​១៣​ឆ្នាំ​។

បណ្ដាញ​អ៊ិច​ប្រកាស​ថា​ខ្លួន​នឹង​កំណត់​​ថា​អ្នក​ដែល​មាន​សិទ្ធិ​ប្រើ​ប្រាស់​​​បណ្ដាញ​របស់​ខ្លួន​ត្រូវ​មាន​អាយុ​យ៉ាង​តិច​ចាប់​ពី១៦​ឆ្នាំ​ឡើង​ទៅ​នៅ​ឥណ្ឌូណេស៊ី​។ ក្រុមហ៊ុន​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​នៅ​លើ​ទំព័រ​របស់​ខ្លួន​។ លោក​អ៊ីឡន​ ម៉ាស់ (Elon Musk) ដែល​ជា​ម្ចាស់​បណ្ដាញ​អ៊ិច​ថ្លែង​ថា​ការ​កំណត់​អាយុ​នេះ​មិន​មែន​ជា​អ្វី​ដែល​យើង​បាន​ជ្រើស​រើស​ទេ​ ប៉ុន្តែ​វា​ជា​ការ​តម្រូវ​នៃ​ច្បាប់​របស់​ប្រទេស​ឥណ្ឌូណេស៊ី​។ រដ្ឋ​មន្ត្រីឥណ្ឌូណេស៊ី​មិន​បាន​បញ្ជាក់​ថា​តើ​រ៉ូប្លក់​ដាក់​ដំណើរ​ការ​ជា​ទម្រង់​មិន​ភ្ជាប់​អ៊ីន​ធឺណិត​សម្រាប់​អ្នក​ក្រោម​អាយុ​១៣​ឆ្នាំ​នោះ​នឹង​អនុ​វត្ត​នៅ​ពេល​ណា​ទេ​។

​អាជ្ញា​ធរ​ឥណ្ឌូណេស៊ី​បន្ត​​ពិភាក្សា​គ្នា​​ដើម្បី​​ឱ្យ​ក្រុម​ហ៊ុន​រ៉ូប្លក់​​បិទ​ខ្ទប់​មិន​ឱ្យ​​អ្នក​ក្រោម​អា​យុ​កំណត់​អាច​ប្រើ​ប្រាស់​បណ្ដាញ​របស់​ខ្លួន​បាន​។ ឥណ្ឌូណេស៊ី​នឹង​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​នេះ​អនុ​វត្ត​តាម​ច្បាប់​ឱ្យ​បាន​ពេញ​លេញ​។ ក្រុមហ៊ុន​ប៊ី​ហ្គោ​ ឡាយ​បាន​អនុ​វត្ត​តាម​ច្បាប់​នេះ​យ៉ាង​ពេញ​លេញ​រួច​ហើយ​។ ចំណែក​ទីក​តុក​ចេញ​សេចក្ដីប្រកាស​ថា​ខ្លួន​នឹង​អនុ​វត្ត​តាម​ច្បាប់​នេះ​។ ខ្លួន​នឹង​ចាត់​វិធាន​ការ​ដោយ​សម​ស្រប​សម្រាប់​ខ្ទង់​គណនី​របស់​អ្នក​ក្រោម​អាយុ​១៦​ឆ្នាំ​ ហើយ​នឹង​ពិភាក្សា​គ្នា​យ៉ាង​ជិត​ស្និទ្ធ​ជា​មួយ​ក្រសួង​៕ ប្រភព៖ ឆេន​ណល ញូស៍ អេស៊ា (Channel News Asia)​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ