ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ប្រកាស​អាសន្ន​នៅ​តំបន់​ដាហ្គេស្ថាន​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​ប៉ះ​ពាល់​មនុស្ស​ជាង​៣​សែន​នាក់

5 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ​អាជ្ញា​ធរ​រុស្ស៊ី​នៅ​រដ្ឋ​ធានី​នៃ​តំបន់​ដា​ហ្គេ​ស្ថាន​ (Dagestan) ប្រកាស​ដាក់​តំបន់​នោះ​នៅ​ក្នុង​ស្ថាន​ភាពអាសន្ន​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​មាន​គ្រោះ​ទឹក​ជំនន់​ និង​ដាច់​ភ្លើង​អគ្គិស​នី​។ ទី​ភ្នាក់ងារសង្គ្រោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើង​ការ​កម្រិត​ខ្ពស់​។​ ពួក​គេ​ក៏​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅចំពោះ​មុខ​​ផង​ដែរ​។ អាជ្ញា​ធរ​នឹង​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​តំបន់​រង​គ្រោះ​។ សម្រាប់​ពេល​នេះ ប្រជា​ជន​ជាង​៣សែន​នាក់​នៅ​តែ​គ្មាន​ភ្លើង​អគ្គិស​នី​ប្រើ​ប្រាស់​ដដែល​នៅ​តំបន់​ដាហ្គេ​ស្ថាន​ដោយ​សារ​អាកាស​ធាតុ​មិន​ល្អ​។…

ទី​ក្រុង​ម៉ូស្គូ៖ ​អាជ្ញា​ធរ​រុស្ស៊ី​នៅ​រដ្ឋ​ធានី​នៃ​តំបន់​ដា​ហ្គេ​ស្ថាន​ (Dagestan) ប្រកាស​ដាក់​តំបន់​នោះ​នៅ​ក្នុង​ស្ថាន​ភាពអាសន្ន​បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ធ្វើ​ឱ្យ​មាន​គ្រោះ​ទឹក​ជំនន់​ និង​ដាច់​ភ្លើង​អគ្គិស​នី​។ ទី​ភ្នាក់ងារសង្គ្រោះ​ត្រូវ​ស្ថិត​នៅ​ក្នុង​ការ​ប្រុង​ជើង​ការ​កម្រិត​ខ្ពស់​។​ ពួក​គេ​ក៏​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នៅចំពោះ​មុខ​​ផង​ដែរ​។ អាជ្ញា​ធរ​នឹង​ជួយ​ដោះ​ស្រាយ​ទុក្ខ​លំបាក​របស់​ប្រជា​ជន​ដែល​រស់​នៅ​ក្នុង​តំបន់​រង​គ្រោះ​។

សម្រាប់​ពេល​នេះ ប្រជា​ជន​ជាង​៣សែន​នាក់​នៅ​តែ​គ្មាន​ភ្លើង​អគ្គិស​នី​ប្រើ​ប្រាស់​ដដែល​នៅ​តំបន់​ដាហ្គេ​ស្ថាន​ដោយ​សារ​អាកាស​ធាតុ​មិន​ល្អ​។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ការិ​យាល័យ​សង្គ្រោះ​នៃ​តំបន់​ខាង​លើ​។ គិត​ត្រឹម​ម៉ោង​១២​ ទី​តាំង​២៨៣​កន្លែង​ដែល​មាន​ប្រជា​ជន​រស់​នៅ​សរុប​ជាង​៣​សែន​នាក់នៅ​តែ​គ្មាន​ភ្លើង​អគ្គិសនី​ប្រើ​ប្រាស់​នៅ​ឡើយ​​ទេ​។ ក្នុង​នោះ ជាង​៨​ម៉ឺន​នាក់​ជា​កុមារ។​

អភិបាល​តំបន់​នេះ​គឺ​លោក​សឺហ្គេ មេ​លី​កូស (Sergei Melikov) ថ្លែង​ថា​សេវា​ជួយ​សង្គ្រោះ​ និង​មន្ត្រី​រដ្ឋាភិបាល​កំពុង​ត្រៀម​លក្ខណៈ​សម្បត្តិ​ទុក​ឱ្យ​ហើយ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​សេណារីយោ​ដែល​កាន់​តែ​អាក្រក់​​​​ជាង​នេះ​។ គេ​បាន​គន់​គូរ​អំពី​សេណា​រីយោ​ដ៏​អាក្រក់​បំផុត​ដែល​អាច​នឹង​កើត​មាន​ឡើង​។ ប៉ុន្តែ​ស្ថាន​ការណ៍​ជាក់​ស្ដែង​វា​កាន់​អាក្រក់​ជាង​ការ​គិត​នោះ​ទៅ​ទៀត​។​​

មន្ត្រី​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ខា​សា​យើត​ (Khasavyurt) ដែល​ជា​ទី​​ក្រុង​ធំ​លំដាប់​ទី​២​របស់​តំបន់​ដា​ហ្គេ​ស្ថាន​ថ្លែង​ថា​ស្ពាន​សម្រាប់​រថ​ភ្លើង​ឆ្លង​កាត់​មួយ​ខ្សែ​បាន​រង​ការ​ខូច​ខាត​ដោយ​សារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ ស្ពាន​នេះ​២​កន្លែង​បាន​បាក់​​។ នេះ​បើ​យោង​តាម​ការ​បង្ហើប​ឱ្យ​ដឹងពី​អភិបាល​នៃ​គណៈ​អភិ​បាល​តំបន់​ដា​ហ្គេ​ស្ថាន​។ គេ​ព្យាករ​ថា​ភ្លៀង​នឹង​បន្ត​ធ្លាក់​ខ្លាំង​រហូត​ដល់​ថ្ងៃ​អាទិត្យ​៕ ប្រភព៖ រ៉យ​ទ័រ (Reuters) និង​ប្រភព​ដទៃ​ទៀត​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ