រថយន្ត១គ្រឿង បុកម៉ូតូហុងដាស្កូពី ស្លាប់១នាក់ របួសធ្ងន់២នាក់
រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿង ម៉ាក HUANGHAI AUTO បើកបរដោយបុរសម្នាក់ បានជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកHonda…
រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿង ម៉ាក HUANGHAI AUTO បើកបរដោយបុរសម្នាក់ បានជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកHonda…
រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿង ម៉ាក HUANGHAI AUTO បើកបរដោយបុរសម្នាក់ បានជ្រុលទៅបុកម៉ូតូ ១គ្រឿង ម៉ាកHonda Scoopy ដែលបើកបរ និងជិះដោយស្ត្រី៣នាក់ អូសច្រើនម៉ែត្រ បណ្ដាលឲ្យស្លាប់១ និងរងរបួសធ្ងន់២នាក់ ហើយម៉ូតូបានជាប់នៅក្រោមរថយន្តខាងលើនោះតែម្ដង ។
ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ បានកើតឡើងកាលពីវេលាម៉ោងជាង៤ល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមផ្លូវលំខ្នងប្រឡាយព្រៃស្ពឺ ស្ថិតនៅក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តម៉ាក HUANGHAI AUTO ១គ្រឿងនោះ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BH-8825 បើកបរដោយបុរសម្នាក់ ចំណែកស្ត្រីរងគ្រោះទាំង៣នាក់ខាងលើ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JA-8686 ។
បុរសអ្នកលក់បុកល្ហុងម្នាក់ បាននិយាយថា នៅវេលាម៉ោងខាងលើ គាត់បានឃើញរថយន្ត និងម៉ូតូបើកបរធ្វើដំណើរតាមផ្លូវលំខ្នងប្រឡាយព្រៃស្ពឺនោះ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ដោយរថយន្តបើកបរពីលិចទៅកើត ចំណែកម៉ូតូជិះដោយស្ត្រី៣នាក់ បើកបរពីកើតទៅលិច ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តជ្រុលទៅបុកជាមួយម៉ូតូពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ចំណែកស្ត្រី២នាក់ទៀតរងរបួសធ្ងន់ធ្ងរតែម្ដង ។
បុរសនោះ បាននិយាយប្រាប់ឲ្យដឹងបន្ថែមទៀតថា ខណៈនោះម៉ូតូ និងរថយន្តរងការខូចខាតទាំងសងខាង ហើយម៉ូតូជាប់ក្រោមរថយន្ត និងត្រូវរថយន្ត ដែលបើកលឿនផងនោះអូសជាច្រើនម៉ែត្រ ។ ចំណែកបុរស ដែលជាអ្នកបើកបររថយន្តបម្រុងរត់គេចខ្លួនដែរ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ ។ បន្ទាប់មករថយន្តមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង ដឹកយកអ្នករងរបួសទៅសង្គ្រោះបន្ទាន់ ។
នគរបាលបានប្រាប់ថា ក្រោយពេលកើតហេតុនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការវាស់វែងរួចនាំយកម៉ូតូ និងរថយន្តទៅរក្សាទុករង់ចាំការដោះស្រាយតាមច្បាប់ ព្រមទាំងប្រគល់សពយកទៅធ្វើបុណ្យតាមប្រពៃណី ៕




ចែករំលែកព័តមាននេះ