ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន​បដិ​សេធ​ការ​អះ​អាង​ថា​អ៊ីរ៉ង់​វា.យ​ប្រហារកន្លែង​​ស្តុក​ទុក​ប្រព័ន្ធ​ប្រឆាំង​ដ្រូននៅ​អារ៉ាប់​រួម

7 ម៉ោង មុន

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​អ៊ីរ៉ង់​អះ​អាង​ថា​ខ្លួន​បាន​វាយ​ប្រហារ​​​ឃ្លាំង​ស្តុក​ទុក​ប្រព័ន្ធ​ប្រឆាំង​ដ្រូន​ដែល​ផលិត​ដោយ​អ៊ុយ​ក្រែន និង​ដែល​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​អារ៉ាប់​រួម​ទុក​ប្រើ​ប្រាស់​ ​​អ៊ុយ​ក្រែនបាន​​ចេញ​មុខ​បដិសេធ​ការ​អះ​អាង​នេះ​។ អ៊ុយ​ក្រែន​​​ចាត់​ទុក​ថា​នោះ​ជាការ​និយាយ​ភូត​កុហក​។ ទី​តាំង​នោះ​ប្រើ​ប្រាស់​សម្រាប់​ជួយ​យោធា​អាមេរិក​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​ប្រឆាំង​អ៊ីរ៉ង់​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​ថ្លែង​ថា​នេះ​ជា​ការ​ភូត​កុហក, យើង​សូម​បដិសេធ​ជា​ផ្លូវ​ការ​ចំពោះ​ព័ត៌​មាន​នេះ​។ លោក​ថា​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​មាន​ទម្លាប់​ប្រឌិត​ព័ត៌​មាន​បែប​នេះ​តែ​រហូត​មក​។ អ៊ុយ​ក្រែន​ថ្មី​ៗ​នេះបាន​ប្រញាប់​បញ្ជូន​​អ្នក​ជំនាញ​ខាង​ប្រឆាំង​ដ្រូន…

ទី​ក្រុង​កៀវ៖ បន្ទាប់​ពី​អ៊ីរ៉ង់​អះ​អាង​ថា​ខ្លួន​បាន​វាយ​ប្រហារ​​​ឃ្លាំង​ស្តុក​ទុក​ប្រព័ន្ធ​ប្រឆាំង​ដ្រូន​ដែល​ផលិត​ដោយ​អ៊ុយ​ក្រែន និង​ដែល​បញ្ជូន​ទៅ​ឱ្យ​ប្រទេស​អារ៉ាប់​រួម​ទុក​ប្រើ​ប្រាស់​ ​​អ៊ុយ​ក្រែនបាន​​ចេញ​មុខ​បដិសេធ​ការ​អះ​អាង​នេះ​។ អ៊ុយ​ក្រែន​​​ចាត់​ទុក​ថា​នោះ​ជាការ​និយាយ​ភូត​កុហក​។ ទី​តាំង​នោះ​ប្រើ​ប្រាស់​សម្រាប់​ជួយ​យោធា​អាមេរិក​នៅ​ក្នុង​ប្រតិ​បត្តិ​ការ​សឹក​ប្រឆាំង​អ៊ីរ៉ង់​។

អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អ៊ុយ​ក្រែន​ថ្លែង​ថា​នេះ​ជា​ការ​ភូត​កុហក, យើង​សូម​បដិសេធ​ជា​ផ្លូវ​ការ​ចំពោះ​ព័ត៌​មាន​នេះ​។ លោក​ថា​រដ្ឋាភិបាល​ទី​ក្រុង​តេ​អេ​រ៉ង់​មាន​ទម្លាប់​ប្រឌិត​ព័ត៌​មាន​បែប​នេះ​តែ​រហូត​មក​។ អ៊ុយ​ក្រែន​ថ្មី​ៗ​នេះបាន​ប្រញាប់​បញ្ជូន​​អ្នក​ជំនាញ​ខាង​ប្រឆាំង​ដ្រូន និង​ជួយ​អភិ​វឌ្ឍ​ប្រព័ន្ធ​នេះ​សម្រាប់​បណ្ដា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​បន្ទាប់​ពី​អ៊ីរ៉ង់​វាយ​ប្រហារ​ប្រទេស​ទាំង​នោះ​។​

ការ​ចេញ​មក​បដិសេធ​របស់​អ៊ុយ​ក្រែន​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​បញ្ជា​ការ​ដ្ឋាន​កណ្ដាល​នៃ​កង​ទ័ព​អ៊ីរ៉ង់ ខា​តាម អាល់​ អាន់​ប៊ីយ៉ា (Khatam Al-Anbiya) ថ្លែង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ដែល​ផ្សព្វ​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ​ថា​ខ្លួន​បាន​បាញ់​កម្ទេច​ដេប៉ូ​ស្តុក​ទុក​ប្រព័ន្ធ​ប្រឆាំង​ដ្រូន​នៅ​ប្រ​ទេស​អារ៉ាប់​រួម​។ សេចក្ដី​ប្រកាស​នោះ​មាន​សេច​ក្ដី​ជា​អាទិ៍​ថា​មិន​ខុស​ពី​ទី​ជម្រក​លាក់​ខ្លួន​របស់​មេ​បញ្ជា​ការ​ និង​ទាហាន​អាមេរិក​នៅ​ទី​ក្រុ​ងឌុយ​បៃ​ដែល​ត្រូវ​វាយ​កម្ទេច​នោះ​ទេ ដេប៉ូ​ដែល​ស្តុក​ទុក​ប្រព័ន្ធ​បាញ់​ដ្រូន​ដែល​អ៊ុយ​ក្រែន​បញ្ជូន​ទៅ​ឌុយ​បៃ​នោះ​ក៏​ត្រូវ​យើង​កម្ទេច​ដែរ​។

នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ចដោយ​ឥត​ប្រកាស​ទុក​ជា​មុន​ទេ​​​ទៅ​កាន់​បណ្ដា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ ​ប្រ​ធា​នា​​ធិបតី​អ៊ុយ​ក្រែន​ថ្លែង​ថា​រដ្ឋាភិបាល​របស់​លោក​ និង​ប្រទេស​អារ៉ាប់​រួម​បាន​​ឯក​ភាព​គ្នា​ថា​នឹង​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ខាង​វិស័យ​ការ​ពារ​ជាតិ​។ ក្រោយ​មក​ ប្រទេស​កាតា​ក៏​ប្រកាស​អំពី​កិច្ច​ព្រម​ព្រៀង​ស្រដៀង​គ្នា​នេះ​ជា​មួយ​អ៊ុយ​ក្រែន​ផង​ដែរ​។ មន្ត្រី​ជាន់​ខ្ពស់​២​រូប​បង្ហើប​ឱ្យ​ដឹង​ថា​អ៊ុយ​ក្រែន​ និង​អារ៉ាប៊ី​សា​អូឌីត​ទើប​តែ​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ការ​ពារ​ជាតិ​នៅ​ពេល​លោក​ហ្សេ​ឡិន​ស្គី​បំពេញ​ទស្សន​កិច្ច​នៅ​ទី​នោះ​។

កាល​ពី​ដើម​ខែ​មីនា លោក​ហ្សេឡិនស្គី​ប្រកាស​ថា​ក្រុម​អ្នក​ជំនាញ​​​​​អ៊ុយ​ក្រែន​ដែល​មាន​ឯក​ទេស​ខាង​ប្រឆាំង​ដ្រូន​​ចំនួន​២០១​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​មជ្ឈិម​បូព៌ា​ដើម្បី​ជួយ​ប្រទេស​អារ៉ាប់​រួម​ កាតា អារ៉ា ប៊ី សាអូឌីត និង​គូវែត​។ អ៊ីរ៉ង់​បន្ត​វាយ​ប្រហារ​បណ្ដា​ប្រទេស​នៅ​មជ្ឈិម​បូព៌ា​។ អ៊ីរ៉ង់​ចោទ​ប្រកាន់​ថា​ប្រទេស​ទាំង​នោះ​អនុញ្ញាត​ឱ្យ​​យោធា​អា​មេ​រិកវាយ​ប្រហារ​មក​លើ​ខ្លួន (អ៊ីរ៉ង់) ដោយ​​បើក​ប្រតិ​បត្តិ​ការ​បាញ់​ប្រ​ហារ​ចេញ​ពី​ទឹក​ដី​របស់​ពួក​គេ​​។ ប៉ុន្តែ​ប្រទេសទាំង​នោះ​តែង​តែ​បដិសេធ​ជា​និច្ច​៕ ប្រភព៖ ឆេន​ណល​ ញូស៍ អេស៊ា (Channel News Asia) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ