ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់៥នាក់ ក្នុងសោកនា.ដកម្ម អ្នកបើក​ឡាន​ដឹកគ្រាប់ស្វាយចន្ទី ងងុយដេក រេចង្កូត​បុ.កអ្នកថ្មើរជើង

2 ម៉ោង មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មានករណីអ្នកបើកបរ​រថយន្តដឹកគ្រាប់ស្វាយចន្ទី បានងោក​មួយភាំង ក៏​រ៉េ​ចង្កូត​បុក​អ្នកថ្មើរជើង​ បណ្តាល​ឱ្យ​ស្លាប់៥​នាក់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​ជាយ​ស្បៃ…

ខេត្តកំពង់ធំ ៖ មានករណីអ្នកបើកបរ​រថយន្តដឹកគ្រាប់ស្វាយចន្ទី បានងោក​មួយភាំង ក៏​រ៉េ​ចង្កូត​បុក​អ្នកថ្មើរជើង​ បណ្តាល​ឱ្យ​ស្លាប់៥​នាក់ ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨និង៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ ខែមីនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ភូមិ​ជាយ​ស្បៃ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​។

លោក សាន វឿ​ន អភិបាលរង​ស្រុក​ស​ន្ទុ​ក បាន​ឱ្យដឹង​តាម​ទូរស័ព្ទ​ថា​ ភាគីខាង​រថយន្ត​មួយគ្រឿង​ខាងលើ​ដឹកគ្រាប់ស្វាយចន្ទី ម៉ាក ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស លាយ​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2070 ​បើកបរ​ដោយ​ឈ្មោះ​ឈ្មោះ វេ​ង គ្រឹ​ស្នា ភេទ​ប្រុស អាយុ​៣០ ឆ្នាំ នៅ​ភូមិ​ប៉ា​លហាល សង្កាត់​ប៉ា​លហាល ក្រុង​វិហារ ខេត្តព្រះវិហារ ត្រូវបានឃាត់ខ្លួន។​

ចំណែក​ជន​រង​គ្រោះ​​ទាំង៥នាក់បានស្លាប់បាត់បង់ជីវិត រួមមាន ១-​ឈ្មោះ សៀង ខាន់ ភេទ​ស្រី អាយុ​៦៥​ឆ្នាំ នៅ​ភូមិ​ជាយ​ស្បៃ ២-ឈ្មោះ ធឿ​ន ចាន់​នី ភេទ​ស្រី អាយុ​១០ ឆ្នាំ នៅ​ភូមិ​ជាយ​ស្បៃ ៣-ឈ្មោះ ធឿ​ន ស្រី​ខួច ភេទ​ស្រី អាយុ ១២​ឆ្នាំ នៅ​ភូមិ​ជាយ​ស្បៃ ៤-ឈ្មោះ គង់ គី ភេទ​ស្រី អាយុ ៧៣ ឆ្នាំ នៅ​ភូមិ​ជាយ​ស្បៃ និង​ទី៥-​ឈ្មោះ ជា សុខ​ហេង ភេទ​ស្រី អាយុ​៨ ឆ្នាំ នៅ​ភូមិ​ជាយ​ស្បៃ របួសធ្ងន់​ ក្រោយមកបាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។

លោក​អភិបាលរង​ស្រុក​ស​ន្ទុ​ក បាន​ឱ្យដឹង​បន្ត​ថា​ ​គ្រោះថ្នាក់​នេះ​បង្ក​ឡើង រវាង​រថយន្ត​បុក​អ្នក​ថ្មើ​រ​ជើង​មួយ​ក្រុម​ដែល​កំពុង​តែ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ក្នុង​ទិសដៅបញ្ច្រាស​គ្នា។

មុនពេលកើតហេតុ រថយន្តដឹកគ្រាប់ស្វាយចន្ទី បាន​​ធ្វើដំណើរក្នុងទិសដៅ​​​ពី​ជើង​ទៅ​ត្បូង​ពី​ខេត្តព្រះវិហារ ឆ្ពោះទៅ​ខេត្តកំពង់ចាម លុះ​មក​ដល់​កន្លែង​កើតហេតុ​ខាងលើ អ្នកបើកបរ​ងងុយដេក ក៏​រ៉េ​ចង្កូត​ទៅ​ឆ្វេង ​បុក​អ្នក​ថ្មើរជើង​ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា​នោះ​ពេញទំហឹង​ បណ្តាល​ឱ្យ​ជន​រង​គ្រោះ​​ចំនួន​​៥​នាក់​បានស្លាប់ ។​

ក្រោយ​ពេល​កើតហេតុ​ សពជនរងគ្រោះ​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី
ចំណែក​​អ្នកបើកបរ ត្រូវ​​សមត្ថកិច្ច​​រៀបចំសំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ