ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះមហាក្សត្រ​សព្វ​ព្រះរាជហឫទ័យ​ព្យាបាល​ដោយ​វះកាត់​តាម​វេជ្ជបញ្ជា​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ព្រះមហាក្សត្រ ​ព្រះករុណា​សម្តេច ព្រះ​បរមនាថ​ នរោត្តម សីហ​មុនី ​ព្រះមហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជហឫទ័យ និងព្យាបាល​ដោយ​វះកាត់​តាម​វេជ្ជបញ្ជា​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង​…

រាជធានី​ភ្នំពេញ ​៖ ​ព្រះមហាក្សត្រ ​ព្រះករុណា​សម្តេច ព្រះ​បរមនាថ​ នរោត្តម សីហ​មុនី ​ព្រះមហា​ក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ព្រះ​អង្គ​បាន​សព្វ​ព្រះ​រាជហឫទ័យ និងព្យាបាល​ដោយ​វះកាត់​តាម​វេជ្ជបញ្ជា​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង​ ។ នេះ​បើ​តា​មសេចក្តី​ប្រកាស​ព័ត៌មានរបស់​ក្រសួងព្រះ​បរមរាជវាំង​។

ក្រសួងព្រះបរមរាជវាំង​បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ​ព្រះរាជ​សុខភាព ព្រះករុណា​ ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ និង​វាយតម្លៃ​យ៉ាង​ម៉ត់ចត់​ជាទី​បំផុត ​ពី​ក្រុម​វេជ្ជបណ្ឌិត​ល្បី​ជំនាញ​ៗ​ប្រចាំ​នៅ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ។

ក្រុម​វេជ្ជ​បណ្ឌិត​នៃ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង បាន​ក្រាប​បង្គំ​ទូល​ថ្វាយ​យោបល់​ស្តី​ពី​ព្រះ​រោគ​តម្រូវ​ឱ្យ​ទទួល​ការ​ព្យាបាល​ដោយ​វះកាត់ ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​បាន​សព្វ​ព្រះ រាជ​ហឫទ័យ និង​ព្យាបាល​ដោយ​វះកាត់​តាម​វេជ្ជបញ្ជា​នៅ​ក្នុង​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង ចាប់ពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៦ ។

ក្រោយ​ពី​ការ​ទទួល​ព្យាបាល​ដោយ​វះកាត់​រួច ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះ​អង្គ​នឹង​គង់​ប្រថាប់​ដើម្បី​បន្ត​តាមដាន​ថែទាំ​ព្រះរាជ​សុខភាព តាម​វេជ្ជបញ្ជា នៅ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង មួយ​រយៈពេល​ទៀត ។

ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត និង​សម្តេចព្រះ​មហា​ក្ស​ត្រី ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត នឹង​យាង​និវត្តន៍​មក​កាន់​មាតុប្រទេស វិញ បន្ទាប់​ពី​ព្រះរាជ​សុខភាព ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុតបាន​ធូរស្បើយ និង​មាន​ព្រះ​កាយពល​ល្អ​បរិបូរណ៍​ឡើង​វិញ ក្រោយ​ពី​មាន​វេជ្ជបញ្ជា​ពី​ក្រុម​វេជ្ជបណ្ឌិត ប្រចាំ​នៅ​មន្ទីរពេទ្យ​រដ្ឋធានី​ប៉េ​កាំ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ