ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យានយន្តអគ្គិសនីមានទំនោរកើនឡើងខ្លាំង ក្រោយប្រេងឥន្ធនៈឡើងថ្លៃខ្ពស់

2 ម៉ោង មុន

យានយន្ត​អគ្គិសនី​ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា វា​បាន​ចុះបញ្ជី​កើនឡើង​ដល់​១៤.៥៣៤​គ្រឿង ត្រឹម​ខែកុម្ភៈ​នោះ វា​នឹង​មាន​កំណើន​កើនឡើង​បន្ថែម​ទៀត នៅ​ក្នុង​ខែមីនា​នេះ ។ និន្នាការ​នៃ​ការ​កើនឡើង​ត្រូវ​បាន​គេ​មើលឃើញ​ទាំង​រថយន្ត ម៉ូតូ…

យានយន្ត​អគ្គិសនី​ដែល​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​អះអាង​ថា វា​បាន​ចុះបញ្ជី​កើនឡើង​ដល់​១៤.៥៣៤​គ្រឿង ត្រឹម​ខែកុម្ភៈ​នោះ វា​នឹង​មាន​កំណើន​កើនឡើង​បន្ថែម​ទៀត នៅ​ក្នុង​ខែមីនា​នេះ ។

និន្នាការ​នៃ​ការ​កើនឡើង​ត្រូវ​បាន​គេ​មើលឃើញ​ទាំង​រថយន្ត ម៉ូតូ និង​កង់​អគ្គិសនី ជា​ពិសេស គឺ​ចាប់តាំងពី​ប្រេងឥន្ធនៈ​បាន​ឡើងថ្លៃ​ដល់​ចំណុចកំពូល ។

លោក ហេង ដែល​ជា​អ្នក​ប្រើប្រាស់​រថយន្ត​អគ្គិសនី​ម្នាក់​បាន​អះអាង​ថា «​ចាប់ពី​សាំង​ឡើងថ្លៃ​មក មាន​អ្នក​សួរ​ខ្ញុំ​រឿង​ប្រើ​រថយន្ត​អគ្គិសនី​នេះ​ច្រើន​គ្នា » ។

លោក​បាន​អះអាង​ថា ពួក​គេ​ចាប់អារម្មណ៍​សួរ​លោក​តាំងពីរ​របៀប​ប្រើ របៀប​ថែទាំ របៀប​មើល​ឡាន​អគ្គិសនី ក៏​ដូច​ជា​របៀប​បញ្ចូល​ភ្លើង​ជាដើម ។

អ្នកលក់​ម៉ូតូ និង​កង់​អគ្គី​ស​នីមួយ​រូប បាន​បង្ហើប​ថា កំណើន​នៃ​ការ​លក់​នៅ​ជិត​១​ខែ (​ចាប់ពី​ផ្ទុះ​សង្គ្រាម​អ៊ី​រ៉​ង់​) គឺ​អាច​និយាយ​បាន​ថា កើន​ចង់​៥០​ភាគរយ​ហើយ ។

លោក​បាន​បន្ត​ថា និន្នាការ​បែប​នេះ​មិនមែន​កើន​តែ​នៅ​កម្ពុជា​នោះ​ទេ ទំនងជា​នៅ​ប្រទេស​ផ្សេង​ក៏​ដូច​គ្នា ពីព្រោះ​ដៃគូ​ដែល​ខ្ញុំ​បញ្ជា​ទិញ​ពី​ចិន​មក កាលពី​ថ្ងៃ​សុក្រ ពួក​គេ​បិទ​ការ​បញ្ជា​ទិញ​ហើយ ។

គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០២៦​ក​ន្ល​ម​មកនេះ កម្ពុជា​មាន​យានយន្ត​អគ្គិសនី បាន​ចុះបញ្ជី​សរុប​ចំនួន​ប្រមាណ​ជា​១៤.៥៣៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​អគ្គី​ស​នី​មាន ៣.៤៤៩​គ្រឿង​, ត្រីចក្រយានយន្ត ៧២២​គ្រឿង និង​រថយន្ត​ចំនួន ១០.៣៦៣​គ្រឿង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ